ច្រណែន​ខឹង​ប្អូនស្រី​បង្កើត​ខ្លួនឯង​ស្អាត​ជាង​ក៏​ចាក់​សម្លាប់​នាង​១៨៩​កា​បិត​ដោយ​គ្មាន​ញញើត​ដៃ​សូម្បី​បន្តិច​

ព័ត៌មានអន្តរជាតិ
0
439
​នារី​ម្នាក់ បាន​ចាក​សម្លាប់​ប្អូនស្រី​បង្កើត​របស់ខ្លួន​១៨៩​កាំបិត​ដោយសារតែ​ច្រណែន​នឹង​នាង​ស្អាត​ជាង​ខ្លួន​។​ ​នាង Elizaveta Dubrovina អាយុ​២២​ឆ្នាំ បាន​ធ្វើឃាត​ប្អូនស្រី​ដែលជា​តារា​ម៉ូ​ដែល Stefania អាយុ​១៧​ឆ្នាំ យ៉ាង​ឃោ​ឃៅ​ជា​បំផុត​ជាមួយនឹង​ការចាក់​ភ្នែក កាត់​ត្រចៀក​ស្តាំ ដោយ​គ្មាន​ញញើត​ដៃ​សូម្បីតែ​បន្តិច​។ ​នាង Elizaveta ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ សម្រាប់​អំពើ​ឃាតកម្ម​ដ៏​ឃោ​ឃៅ​របស់​នាង​។​ ​នាង Dubrovina ត្រូវបាន​រកឃើញ​ទោស​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ដោយ​តុលាការ​នៅ​ទីក្រុង St Petersburg ប្រទេស​រុស្ស៊ី ។​ ​វីដេអូ​ដែល​បានបង្ហាញ​ឃើញ​នារី​ម្នាក់ ត្រូវ​បានដាក់​ខ្នោះ នៅក្នុង​បន្ទប់​ក្រចកសេះ​របស់​តុលារ មុនពេល​នាំចេញ​ទៅ​ដាក់ពន្ធនាគារ​។​ ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ការិយាល័យ​ក្រុម​រដ្ឋអាជ្ញា បាន​ឲ្យ​ដឹងថា ដោយសារតែ​ទំនាក់ទំនង​ជម្លោះ​ផ្ទាល់ខ្លួន ចុងចោទ​ម្នាក់នេះ បាន​យក​កាំបិត​មុខស្រួច​ចាក់​មកលើ​ប្អូនស្រី​របស់​នាង​យ៉ាងហោច​១៨៩​កាំបិត ហើយ​និង​កាត់​ស្លៀក​ត្រចៀក​ស្តាំ​របស់​នាង​ចោល​ថែមទៀត​។​ ​ជនរងគ្រោះ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ដោយសារតែ​របួស​ច្រើនពេក និង​ការបាត់បង់​ឈាម​ច្រើន​។​ ​នាង Dubrovina ត្រូវបាន​ឃាត់ខ្លួន​បាន​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ ប៉ុន្តែ​នាង​ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល​ជំងឺផ្លូវចិត្ត​ជាមុនសិន មុននឹង​យកមក​កាត់ទោស​នៅពេលនេះ​។​ ​នាង Stefania ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ផ្ទះ​មិត្ត​ប្រុស​របស់​នាង គឺ​លោក Alexey Fateev ដែល​បច្ចុប្បន្ន​មាន​អាយុ​៤៤​ឆ្នាំ ខណៈពេលដែល​លោក​ចេញទៅ​ទិញ​ឥ​វ៉ាន់​ខាងក្រៅ​។​ ​លោក Alexey Fateev បាន​អះអាងថា លោក​បាន​ឃាត់ខ្លួន​បងស្រី​ច្រណែន​ម្នាក់នេះ ដើម្បី​បញ្ឈប់​រូបនាង​ពី​ការរត់​គេច មុនពេល​ទាក់ទង​ទៅកាន់​ក្រុមនគរបាល​។​ ​នៅពេល​កើតហេតុ​នោះ កាសែត Komsomolskaya Pravda បាន​រាយការណ៍​ថា សាកសព​របស់​នាង Stefania ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដោយសារតែ​ការចាក់​ដ៏​ឥត​ញញើត​ដៃ​ពី​បងស្រី​របស់​នាង​៕​