ពិភពលោក​ភ្ញាក់ផ្អើល​ក្រោយ​ក្មេងប្រុស​ជាង​៣០០​រង​ការបំពាន និង​ការចាប់រំលោភ ហើយ​និង​ការធ្វើ​ទារុណកម្ម​យា់ង​ឃោ​ឃៅ នៅ​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា​

ព័ត៌មានអន្តរជាតិ
0
298
​ក្មេងប្រុស​ជាង​៣០០​នាក់ ត្រូវបាន​រំដោះ​ចេញពី​សាលា​ម​បណ្តុះបណ្តាល​មួយកន្លែង​របស់​នី​ហ្សេ​រី​យ៉ា ជា​កន្លែង​ដែល​ពួកគេ ត្រូវ​បានដាក់​ច្រវាក់ ធ្វើ​ទារុណកម្ម​យ៉ាង​ឃោ​ឃៅ​បំផុត និង​រង​ការបំពាន ហើយ​និង​ការចាប់រំលោភ រយៈពេល​១​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ការ​វាយឆ្មក់​ស្រដៀង​គ្នា​មួយ បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​នេះ​។​ ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ទាំងអស់នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលា​បណ្តុះបណ្តាល ស្ថិតនៅ​ទីក្រុង​ភាគ​ខាងជើង Daura ដើម្បី​រៀន​គម្ពី​កូ​រ៉ា​ន់ ខណៈពេលដែល​ពួកគេ​ទើប​កសាង​ខ្លួន​ក្រោយពី​ការ​ញៀន​ថ្នាំ និង​ជំងឺ​ផ្សេងៗ​ទៀត​។​ ​ក្រុមនគរបាល បានរ​វាយឆ្មក់​សាលា​មួយ​នេះ ក្រោយពេល​ដែលមាន​ក្មេងប្រុស​ជាច្រើន​នាក់ បាន​រត់​រួចខ្លួន​មក​តាម​ដងផ្លូវ​កាលពី​ថ្ងៃអាទិត្យ​។​ ​លោក Sanusi Buba គឺជា​ស្នងការ​នគរបាល​រដ្ឋ Katsina បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​ទទួលបាន​ដំណឹង​ថា​មាន​ក្មេងប្រុស​ជាង​៣០០​នាក់​នៅទីនេះ ហើយ​ដោយសារតែ​ទង្វើរ​អមនុស្សធម៌ ពួកគេ​ក៏បាន​ព្យាយាម​រត់គេចខ្លួន​កាលពី​ថ្ងៃអាទិត្យ​។​ ​ក្មេងប្រុស​មួយចំនួន ត្រូវបាន​រត់គេចខ្លួន​រួច ខណៈដែល​ក្មេងប្រុស​៦០​នាក់​ក្នុងចំណោម​ពួកគេ ត្រូវបាន​ចាប់ខ្លួន​ឲ្យ​វិលត្រឡប់​ទៅវិញ​។​ ​លោក​បាន​និយាយថា ក្មេងប្រុស​មួយចំនួន ត្រូវបាន​គេ​ប្រទះឃើញ​ដាក់ច្រវ៉ាក់ និង​ក្លាយជា​កម្មវត្ថុ​នៃ​ស្ថានភាព​អមនុស្សធម៌​។​ ​លោក​បន្តទៀតថា សិស្ស​មួយចំនួន បាន​រាយការណ៍​ថា ពួកគេ ត្រូវបាន​ចាប់រំលោភ​ដោយ​គ្រូ​របស់​ពួកគេ ដែលជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​។​ ​សូមបញ្ជាក់ថា ទីក្រុង Daura ស្ថិតនៅ​ចម្ងាយ​២៥០​ម៉ៃ​ល៍ពី​រដ្ឋធានី Abuja​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា និង ស្ថិតនៅ​ជិត​ព្រំដែន​ប្រទេស​នី​ហ្សេ ហើយក៏​ជា​ស្រុកកំណើត​របស់លោក​ប្រធានាធិបតី Muhammadu Buhari ផងដែរ​។​ ​ដោយសារតែ​អត្រា​ការប្រើប្រាស់​គ្រឿងញៀន​ខ្ពស់ គួបផ្សំ​នឹង​កង្វះខាត​មជ្ឈមណ្ឌល​កែប្រែ​នៅ​ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា​នោះ បាន​បង្ខំ​ឲ្យ​ឪពុកម្តាយ​មួយចំនួន បញ្ជូន​កូនៗ​ដែល​ញៀន​ថ្នាំ​របស់​ពួកគេ ទៅកាន់​មជ្ឈមណ្ឌល​អ៊ីស្លាម ជា​កន្លែង​ដែល​ក្មេងៗ​ងាយ​នឹងរង​ការបំពាន​បំផុត​៕​