ក្រុម​បុរាណវត្ថុវិទូ​អេ​ហ្ស៊ី​ប​រកឃើញ​ក្តារ​មឈូស​ឈើ​អភិរក្ស​យ៉ាង​ល្អ​អាយុកាល​៥​ពាន់​ឆ្នាំ​

ព័ត៌មានអន្តរជាតិ
0
328
​ ក្រុម​បុរាណវត្ថុវិទូ​នៅ​អេ​ហ្ស៊ី​ប បាន​រកឃើញ​ក្តារ​មឈូស​ឈើ​មាន​គំនូរ​យ៉ាង​ល្អ​ឯក​នៅ​ជិត​ទីក្រុង​បុរាណ Luxor ដែល​អាច​ក្តារ​មឈូស​របស់​បុព្វ​ជិត​ជាន់ខ្ពស់​។​ ​ក្តារ​មឈូស​ឈើ​ដែល​បាន​អភិរក្ស​យ៉ាង​ល្អ​ចំនួន​យ៉ាងហោច​២០​ក្តារ​ឈូស ត្រូវបាន​រកឃើញ ក្រោយ​ពេលដែល​ជនជាតិ​អេ​ហ្ស៊ី​ប​សម័យបុរាណ បាន​ទុក​វា​ចោល​នៅក្នុង​ទីក្រុង​បុរាណ West Thebes ។​ ​ក្រុម​អ្នកជំនាញ បាន​អះអាងថា ក្តារ​មឈូស​នេះ អាចមាន​អាយុកាល​ចាប់តាំងពី​ការ​សោយ​ទីវ​ង្គ​តរបស់​ស្តេច Pharaoh Ramesses XI នៅ​ឆ្នាំ​១០៧០​មុន​គ​.​ស ដែល​អាចធ្វើ​ឲ្យ​ក្តារ​មឈូស​ឈើ​នេះ​មាន​អាយុកាល​ប្រហែល ៥​ពាន់​ឆ្នាំ​។​ ​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប បានប្រកាស​ឲ្យ​ដឹង​ពី​ការរកឃើញ​ក្តារ​មឈូស​នេះ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​បានផ្តល់​សេចក្តីលំអិត​ពី​របកគំហើញ​មួយ​នេះឡើយ​។​ ​ថ្លែងប្រាប់ MailOnline នៅថ្ងៃនេះ សាស្ត្រាចារ្យ​ជាន់ខ្ពស់​មួយរូប​ជំនាញ​ខាង​អេ​ហ្ស៊ី​ប​វិទ្យា នៅឯ​សាកលវិទ្យាល័យ Liverpool គឺ​លោក​វេជ្ជបណ្ឌិត Roland Enmarch​បាន​និយាយថា ក្តារ​មឈូស​នេះ ត្រូវបាន​គេ​តម្កល់​នៅ​កន្លែង​ធម្មតា​អំឡុង​យុគសម័យ​នោះ ដោយសារតែ​ពលរដ្ឋ​អេ​ហ្ស៊ី​ប​ភាគច្រើន បោះបង់ចោល​ទំនៀមទម្លាប់​បញ្ចុះសព​នៅ​ក្នុង​ផ្នូរ​។​ ​លោក​បាន​បន្តទៀតថា ដោយ​ផ្អែកលើ​ក្តារ​មឈូស​ស្រដៀង​គ្នា ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​នេះ យើង​អាច​បញ្ជាក់បាន​ថា ក្តារ​មឈូស​នេះ មាន​អាយុកាល​ចន្លោះ​ពី​១០៧០ ទៅ​៦៥០​ឆ្នាំមុន​គ​.​ស​។​ ​លោក Roland បញ្ជាក់ទៀតថា នៅពេលនោះ ក្រុម​បុព្វ​ជិត​គ្រង់​គ្រង​តំបន់​ភាគខាងត្បូង​អេ​ហ្ស៊ី​ប ខណៈពេលដែល​ស្តេច​Pharaoh​គ្រប់គ្រង​ភូមិភាគ​ខាងជើង ។ ដោយឡែក មនុស្ស​នៅក្នុង​ក្តារ​មឈូស​នេះ អាចជា​បុព្វ​ជិត និង​ភរិយា​របស់​ពួកគេ​។​ ​លោក​និយាយថា អំឡុង​ពេលនោះ មនុស្ស​ជាច្រើន​បាន​បោះបង់​ប៉ម​បញ្ចុះសព​បុគ្គល ហើយ​ជំនួស​មកវិញ​ដោយ​ប៉ម​បញ្ចុះ​សាកសព​សហ​មូល​ហ​ភាព​វិញ​។ ចំណែក​ការតុបតែង​នេះ បញ្ជាក់ថា នៅពេលណា​ដែល​ពួកគេ​គ្មាន​ប៉ម​បញ្ចុះសព ពួកគេ​នឹង​តុបតែង​ក្តារ​មឈូស​ជំនួស​វិញ​។​ ​រូបភាព​ដែល​បាន​បញ្ចេញ​ដោយ​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប ឃើញ​ក្តារ​មឈូស​ប្រឡាក់​ដោយ​ធូលី​ដី ប៉ុន្តែ​វា​ត្រូវបាន​អភិរក្ស​បាន​យ៉ាង​ល្អ បើទោះបីជា​វា​មាន​អាយុកាល​យូរលង់​ណាស់​ក៏ដោយ​៕​