ការស្រាវជ្រាវ​៖ ទីក្រុង​ក្រោម​ដ៏​ធំ​បំផុត​មិន​ធ្លាប់​ដែលមាន​លើ​ផែនដី អាច​នឹង​រកឃើញ​នៅក្នុង​តំបន់​៥១

ព័ត៌មានអន្តរជាតិ
0
363
​ទីក្រុង​ក្រោម​ដី​ស្ថិតនៅក្រោម​តំបន់​៥១ ដែល​អាចធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ អាច​នឹងត្រូវ​រកឃើញ បើសិនជា​ពលរដ្ឋ​អាមេរិក​វាយប្រហារ​មក​លើ​តំបន់​យោធា​ដ៏​អាថ៌កំបាំង​មួយ​នេះ​។​ ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មកហើយ ការ​ប្រ​ម៉ាញ់​មនុស្ស​ក្រៅ​ភព ហើយ​និង​ក្រុម​ស្វែងរក​ការពិត ចង់រក​ឲ្យ​ឃើញថា​មាន​អ្វីខ្លះ​នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​សហរដ្ឋអាមេរិក​ដ៏​អាថ៌កំបាំង​មួយ​នេះ ដែល​ស្ថិតនៅក្នុង​លើ​វាល​ខ្សាច់ Mojave រដ្ឋ Nevada សហរដ្ឋអាមេរិក​។​ ​ក្រុម​អ្នកស្រាវជ្រាវ មានជំនឿថា មនុស្ស​ពិភព​ផ្កាយ​សល់​ពី​ការធ្លាក់​ថាសហោះ​នៅ Roswell ស្ថិតនៅក្រោម​ដី​ក្នុង​តំបន់​៥១ ហើយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក កំពុងតែ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្រៅ​ភព ដើម្បី​អភិវឌ្ឍន៍​អាវុធ​ជំនាន់​ក្រោយ​របស់​ពួកគេ​។​ ​ក្រុម​អ្នកស្រាវជ្រាវ បាន​ប្រើប្រាស់​រូបភាព​ដែល​ថត​បាន​ក្នុង​តំបន់​នោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ជា​ភស្តុតាង​បញ្ជាក់​អំណះអំណាង​របស់​ពួកគេ​។​ ​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​នៅក្នុង​សប្តាហ៍​នេះ ឃើញ​ភ្លើង​ដ៏​អាថ៌កំបាំង​ចំនួន​២ ហោះ​ពីលើ​មូលដ្ឋាន​២​លើក​ក្នុង​រយៈពេល​២​ថ្ងៃ​។​ ​កាលពីមុន ថាសហោះ ត្រូវបាន​គេ​ថត​បានធ្វើ​សង្គ្រាម​នៅ​តំបន់​នោះ ហើយ​យន្តហោះ​ប្រតិកម្ម USAF បាន​ប្រយុទ្ធ​ជាមួយនឹង​យាន​ដ៏​កំបាំង​ទាំងនោះ​។​ ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង ថែមទាំង​បាន​អះអាងថា ពួកគេ​ចាប់បាន​ពន្លឺ​ដ៏​អាថ៌កំបាំង​មួយ ចេញពី​តំបន់​៥១ ពេលដែល​ហោះ​រំលង​តំបន់​នោះ​។​ ​អ្នកស្រាវជ្រាវ​មួយរូប បាន​អះអាងថា នៅ​តំបន់​៥១​នោះដែរ នៅជាប់​នឹង​ភ្នំ​ផ្ទាំង​ទឹកកក​ផងដែរ​។​ ​លោក Blake Cousins ដែល​គ្រប់គ្រង​ប៉ុស្តិ៍ thirdphaseofmoon​នៅលើ YouTube​បាន​និយាយប្រាប់ Daily Star Online ច្បាស់​ណាស់​ថា មាននូវ​ទីក្រុង​មួយ​នៅ​ពីក្រោម​តំបន់​៥១​។​ ​លោក​បន្តថា បើសិន​ជាមាន​នរណាម្នាក់ ឬ​ក្រុម​ណាមួយ អាច​ចូលទៅក្នុង​តំបន់​នោះបាន ហើយ​បើកទ្វារ ច្បាស់​ណាស់​ថា​ពួកគេ​នឹង​មើលឃើញ​ទីក្រុង​ក្រោម​ដី​ដែល​មិន​ធ្លាប់​ដែលមាន​ពីមុនមក​នៅលើ​ផែនដី​របស់​ពួកយើង​៕​