ចូល​កម្សាន្ដ នៅ​ក្លឹប​រាត្រី​ថៃ ភ្លើង​ឆេះ​ស្លា.ប់​និង​របួ.ស​យ៉ាងច្រើន​

ព័ត៌មានអន្តរជាតិ
0
265
រាជធានី​បាងកក​៖ ក្លឹប​កម្សាន្ដ​មួយកន្លែង បាន​រង​នូវ​គ្រោះ​អគ្គិភ័យ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច ១៣​នាក់​បាត់​បង់ជីវិត និង ជាង​៤០​នាក់​ផ្សេងទៀត រងរបួស កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ឆ្នាំ​២០២២ ស្ថិតក្នុង​ប្រទេស​ថៃ​។​


​សារព័ត៌មាន The Nation បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា ភ្លើង​បាន​លេប​ត្របាក់​ក្លឹប​រាត្រី Mountain B nightclub កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ស្ថិតក្នុង​ស្រុក​សាត​តា​ហ៊ី​ប ខេត្ត​ឈុន​ប៊ូ​រី នា​ភាគ​អាគ្នេយ៍ ទីក្រុង​បាងកក ដែលមាន​ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ ពី​ទីក្រុង​ប៉ាត​តា​យ៉ា​។ ហេតុការណ៍​នោះ បានសម្លាប់​មនុស្ស​យ៉ាងតិច​១៣​នាក់ បាត់បង់​ជីវិត និង ៤១​នាក់​ផ្សេងទៀត​រងរបួស​។


​លោក​វរសេនីយ៍​ប៉ូលិស វូ​តទី​ប៉ុង សុម​ចៃ (Wuttipong Somjai) បាន​បញ្ជាក់ថា គ្រោះ​អគ្គិភ័យ​នេះ បានកើត​ឡើង នៅក្នុង​អំឡុងពេល​មានការ​ប្រគំ​តន្ដ្រី​ផ្ទាល់​។ ករណីនេះ សមត្ថកិច្ច​ជំនាញ កំពុងតែ​ស៊ើបអង្កេត ស្វែងរក អំពី​មូលហេតុ​បង្ក​គ្រោះថ្នាក់​នេះ​៕​