យន្តហោះ​ប្រតិកម្ម Tempest បំពាក់​កាំភ្លើង​ឡាស៊ែរ​របស់​អង់គ្លេស កំពុង​ធ្វើ​ឲ្យ​គូសត្រូវ​ភ័យញ័រ​សាច់​

ព័ត៌មានអន្តរជាតិ
0
296
​អ្នកវិភាគ​ការពារជាតិ​មួយរូប បាន​និយាយថា យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៦​ដែល​ត្រូវបាន​អភិវឌ្ឍន៍ ដោយ​អង់គ្លេស រួម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស៊ុយអែត ដែលមាន​បំពាក់អាវុធ​កាំរស្មីឡាស៊ែរ និង​ក្បួន​យន្តហោះ​ពាក់កណ្តាល​ស្វយ័ត​ស្រដៀង​គ្នា​នឹង​ដ្រូ​ន​នោះ នឹងមាន​សណ្ឋាន​លើសពី​យន្តហោះ​ប្រតិកម្ម​ធម្មតា ដែល​កំពុង​ធ្វើ​ឲ្យ​គូសត្រូវ ភ័យញ័រ​សាច់ ដោយសារតែ​សមត្ថភាព​គ្មាន​ព្រំដែន​របស់​វា​។​ ​យន្តហោះ​ចម្បាំង Tempest នឹងត្រូវ​ដាក់ពង្រាយ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០៣០ ដើម្បី​ជំនួស​យន្តហោះ ស៊េរី​ចាស់ Typhoon ដែល​គេ​ស្គាល់​ម្យ៉ាង​ទៀតថា Eurofighter​។ គម្រោងការ​នេះ ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ជាច្រើន រួមទាំង​ក្រុមហ៊ុន BAE Systems និង​ក្រុមហ៊ុន Rolls Royce ក៏ដូចជា​ក្រុមហ៊ុន Leonardo​របស់​អ៊ីតាលី និង​ក្រុមហ៊ុន Saab របស់​ស៊ុយអែត នឹងធ្វើ​ឲ្យ​ក្រុម​អភិវឌ្ឍន៍​យន្តហោះ​មួយ​នេះ ចូលរួម​ការប្រកួតប្រជែង​ដោយផ្ទាល់ ជាមួយ​ប្រព័ន្ធ​សង្គ្រាម​ដែនអាកាស​អនាគត Future Combat Air System ដែល​កំពុងតែ​អភិវឌ្ឍន៍​ឡើង​ដោយ​ប្រទេស​ដៃគូ​ជាច្រើន​រវាង​បារាំង អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​។​ ​លោក John Sneller គឺជា​ប្រធាន​ក្រុម​អាកាសចរណ៍​នៅ​ក្រុមហ៊ុន Jane’s បាន​និយាយប្រាប់​វែបសាយ Express.co.uk ថា កម្មវិធី Tempest មាន​សណ្ឋាន​លើសពី​យន្តហោះ​ប្រតិកម្ម​ធម្មតា វា​គឺជា​ប្រព័ន្ធ​សង្គ្រាម​ដែនអាកាស​អនាគត គ្របដណ្តប់​លើ​ការងារ​រួមគ្នា​នៃ​យាន​មាន​មនុស្ស​បើក និង​យាន​គ្មាន​មនុស្ស​បើក​។​ ​លក្ខណៈពិសេស​នៃ​កម្មវិធី​មួយ​នេះ ដែល​កាលពី​ដំបូង​ឡើយ​ត្រូវ​បានប្រកាស​ឲ្យ​ដឹង​នៅក្នុង​កម្មវិធី​ពិព័រណ៍ Farnborough Air Show កាលពី​ឆ្នាំមុន វា​មាន​គោលដៅ​ផ្គុំការ​តម្រឹម​បច្ចេកវិទ្យា ដែល​រួមមាន​ទាំង​ជើង​ទម្រ​អាវុធ​ដែល​អាច​បត់បែន​គ្រប់​កាលៈទេសៈ រចនាសម្ព័ន្ធ​យន្តហោះ ការចាប់​សេន​ស័​រ​រយៈ​ចម្ងាយ​ឆ្ងាយ សម្ភារ​សឹក​ទំនើប អាវុធ​ល្បឿន​លឿន​ជាង​សំឡេង អាវុធ​កាំរស្មីឡាស៊ែរ ការការពារ​ការវាយប្រហា​រ​ដោយ​អ៊ី​ន​ធឺ​ណេ​ត និង​បន្ទប់​ពី​ឡុ​ត​រួមគ្នា​។​ ​លោក​បន្តទៀតថា វា​នឹង​អនុញ្ញាត​ឲ្យ​ពី​ឡុ​ត ដំណើរការ​យាន​គ្មាន​មនុស្ស​បើក​(UAVs) ដើម្បី​វាយប្រហារ​មកលើ​គោលដៅ​ជាក់លាក់ ដោយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាកាសយានិក​ណា​ម្នាក់​នោះឡើយ​៕​