ជប៉ុន​ចាយលុយ​១​លាន​ដុល្លារ​ផលិត​ព្រះសង្ឃ​យន្ត​មួយគ្រឿង​ដែល​អាច​សម្តែងធម៌​ទេសនា​បាន​យ៉ាង​ក្បោះក្បាយ​

ព័ត៌មានអន្តរជាតិ
0
343
​ សង្ឃ​យន្ត​ចេះ​សម្តែងធម៌​ទេសនា បាន​យ៉ាង​ក្បោះក្បាយ​នៅឯ​អារាម​មួយកន្លែង​ក្នុងប្រទេស​ជប៉ុន ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណាប់អារម្មណ៍​សាធារណជន លើ​ការបង្រៀន​ធម៌​ក្នុង​ព្រះពុទ្ធសាសនា​។​ ​ស្រប​ពេលដែល​វត្ត​អារាម​នៅក្នុង​ប្រទេស​ជប៉ុន សង្ឃឹមថា សង្ឃ​យន្ត​នឹង​អាច​ផ្លាស់ប្តូរ​មុខមាត់​ព្រះពុទ្ធសាសនា​បាន​នោះ ក្រុម​អ្នក​រិះគន់​មួយចំនួន​បែរជា​ចាត់ទុក​សង្ឃ​យន្ត​នេះ ប្រៀបបាន​នឹង​សត្វ​ចម្លែក Frankenstein​ទៅវិញ​។​ ​សង្ឃ​យន្ត Kannon ដែល​ដើរ​ដោយ​ប្រព័ន្ធ Android បាន​ផ្អែកលើ​មេ​ត្ដា​ករុណា​ធម៌ ផ្ដល់​ឱវាទ​ព្រះធម៌ នៅ​អារាម​កូ​ដៃ​ជិ​អាយុកាល​៤០០​ឆ្នាំ ស្ថិតក្នុង​ទីក្រុង​ក្យូ​តូ ។ ​ព្រះសង្ឃ​យន្ត​ប៉ុន​មនុស្ស​នេះ ចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​កាលពីដើមឆ្នាំ និង​អាចធ្វើ​ចលនា​ម្រាម​ដៃជើង ដៃ និង​ព្រះ​កេស​។ ប៉ុន្ដែ​មានតែ​បរិវេណ​ដៃ មុខ និង​ស្មា​ប៉ុណ្ណោះ ដែល​ស្រោប​ស៊ី​លី​កូន​ជំនួស​ស្បែក​មនុស្ស​។​ ​ព្រះសង្ឃ​យន្ត​ដែល​ត្រូវបាន​អភិវឌ្ឍន៍​ឡើង​ដោយ​អារាម​កូ​ដៃ​ជិ និង​លោក Hiroshi Ishiguro ដែលជា​ផលិតករ​មនុស្ស​យន្ត​មកពី​សាកលវិទ្យាល័យ​អូ​សា​កា​នោះ ត្រូវការ​ថវិកា​១​លាន​ដុល្លារ ដើម្បី​អាច​អភិវឌ្ឍន៍​វា​ឡើង ហើយ​ព្រះសង្ឃ​យន្ត​នេះ អាច​ប្រណម្យ​សំពះ និង​ផ្ដល់​ពុទ្ធឱវាទ​ក្នុង​សំឡេង​ដ៏​ស្រទន់ ។​ ​ព្រះ​តេជគុណ ធេ​ន​ស៊ុ ហ្គូ​តុ ព្រះសង្ឃ​យន្ត​នេះ នឹងមិន​សុគត ហើយ​បន្ដធ្វើ​បច្ចុប្បន្នភាព និង​អភិវឌ្ឍ​រូបរាង​រហូត​។ ជាមួយ​បច្ចេកវិទ្យា AI យើង​សង្ឃឹមថា វា​អាចជួយ​មនុស្ស​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​បំផុត​។ វា​ក៏​កំពុង​ផ្លាស់ប្ដូរ​ព្រះពុទ្ធសាសនា​ផងដែរ​។​ ​ព្រះ​ត​ជ​គុណ បាន​មាន​សង្ឃដីកា​បន្តថា ព្រះសង្ឃ​យន្ត​នេះ នឹង​បង្រៀន​យើង​ពី​វិធី​រម្ងាប់​ទុក្ខ ហើយ​ព្រះសង្ឃ​យន្ដ​អាចជួយ​អ្នកត្រូវការ​ជំនួយ​ពី​ឱវាទ​ព្រះ​ផងដែរ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ បស្ចិមប្រទេស​មិន​ពេញចិត្ដ​ចំពោះ សង្ឃ​យន្ត​នេះ​នោះទេ ដែល​អាច​ទាក់ទាញ​ទេសចរ​មក​អារាម​នេះ​ទេ​។​ ​ប៉ុន្តែ​ពលរដ្ឋ​ជប៉ុន​មិន​ចេះតែ​វាយតម្លៃ​ប្រឆាំងនឹង​សង្ឃ​យន្តហោះ​ទេ ខណៈ​ពួកគេ​លើកយក​រូបភាព​ក្នុង​សៀវភៅ ដែល​មនុស្ស​យន្ត​ក៏​ជា​មិ​ត្ដ​សម្លាញ់​ជាមួយ​មនុស្ស​ផងដែរ​។ ​គួររំឭកថា នេះ​មិនមែនជា​លើកដំបូង​នោះទេ ដែល​ជប៉ុន​ផលិត​សង្ឃ​យន្ត ហើយ​សង្ឃ​យន្ត ត្រូវបាន​ផលិត​ផងដែរ សម្រាប់​ជំនួស​តួនាទី​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យសព​។​ ​សង្ឃ​យន្ត​ឈ្មោះ Pepper Robot ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន SoftBank Group នេះ​មាន​កម្ពស់ ១,២២ ម៉ែត្រ មាន​អវយវៈ​អាចធ្វើ​ចលនា​បាន មាន​ភាព​ឆ្លាត​វៃ​មាន​ទឹកមុខ​ញញឹម ញញែម និង​រួសរាយ​រាក់ទាក់​។ សង្ឃ​យន្ត​នេះ ត្រូវបាន​ផលិតឡើង​ដើម្បីឱ្យ​វា​មាន​មុខងារ​ជំនួស ព្រះសង្ឃ​ពុទ្ធសាសនា​ក្នុង​ពិធី​បុណ្យសព​ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ ពីព្រោះ​ព្រះសង្ឃ យក​សេវា​ថ្លៃ​សម្រាប់​បុណ្យសព​ក្នុងប្រទេស​ជប៉ុន​៕​