កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​បង្ហាញ​សាច់ដុំ​ដាក់​ពិភពលោក​ទៀតហើយ !

ព័ត៌មានអន្តរជាតិ
0
252
​ជាថ្មី​ម្តងទៀត កូរ៉េខាងជើង​នៅតែ​បន្ត​សាកល្បង កាំជ្រួច​មី​ស៊ី​ល ដោយ​ជោគជ័យ ការសាកល្បង​នៅពេលនេះ​គឺជា​ប្រភេទ​មី​ស៊ី​ល​ខ្នាត​ធំ ។​ ​បើ​យោងតាម​សារព័ត៌មាន Reture បាន​ចុះផ្សាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​២​គ្រាប់ ចេញពី​តំបន់​ភាគ​ខាងលិច​ប្រទេស ឆ្ពោះទៅកាន់​សមុទ្រ​ខាងកើត (​សមុទ្រ​ជប៉ុន​) ដោយ​មី​ស៊ី​ល​ទាំងពីរ​នោះ​ហោះ​បាន​ចម្ងាយ​ប្រហែល​៣៧០​គីឡូម៉ែត្រ នៅ​រយៈកម្ពស់​អតិបរមា​៩០​គីឡូម៉ែត្រ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ប្រព័ន្ធ​មី​ស៊ី​ល​នោះ​គឺជា​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ធំៗ​បាន​ម្តង​ច្រើន​គ្រាប់​។ ទីភ្នាក់ងារ KCNA បាន​បញ្ជាក់ថា លោក គីម ជុង​អ៊ុន បាន​សម្តែង​ការពេញចិត្ត​ជាខ្លាំង​ចំពោះ លទ្ធផល​នៃ​ការធ្វើ​តេស្ត ហើយ​លោក​បាន​ផ្ញើ​សារ​អបអរសាទរ​ដល់​ក្រុម​អ្នកជំនាញ ដែល​បាន​អភិវឌ្ឍ​ប្រព័ន្ធ​សព្វាវុធ​នេះ​។​ ​គួរ​បញ្ជាក់ដែរថា នេះ​ជា​លើក​ទី​១២​ហើយ​ដែល​ទីក្រុង​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចម្ងាយ​ខ្លី បើ​គិត​ចាប់តាំងពី​ជំនួប​លើកចុងក្រោយ​រវាង​លោក​ត្រាំ និង​គីម នៅក្នុង​តំបន់​គ្មាន​យោធា​។ ​