ជយោ​…​រឿងរ៉ាវ​ដកតំណែង លោក​ត្រាំ​ស្ពាយ​ពិន្ទុ​នាំមុខ​គូប្រកួត​

ព័ត៌មានអន្តរជាតិ
0
700
…​ជុំវិញ​រឿងរ៉ាវ​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រជាធិបតេយ្យ​ចង់​ដកតំណែង​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ប្រៀបដូចជា​អាប៉ោង​ដែល​បើក​គំរប​តាំងពី​អាប៉ោង​នៅ​វិលខ្ញាល់​មិនទាន់​អស់ខ្យល់​ដួល​នៅលើ​ចាន​ម្ល៉េះ​។ ទីបំផុត​ជោគជ័យ​របស់លោក​ត្រាំ​បាន​លេចចេញ​ជា​ស្រមោល​កាន់តែច្បាស់​ហើយ​។​ក្រុម​មេធាវី​របស់​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​សមាជិក​បក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មករា​ថា​បាន​នាំយក​បទចោទប្រកាន់​មាន​ហេតុផល​នយោបាយ​មក​ក្នុង​សវនាការ​អំពី​ការចោទប្រកាន់​ដកតំណែង​ប្រធានាធិបតី​នៅ​ព្រឹទ្ធសភា​ក្នុង​បំណង​បញ្ច្រាស់​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ ២០១៦ ដោយ​បិទ​ការការពារ​ក្តី​របស់​ពួកគេ​ជាមួយនឹង​ការអំពាវនាវ​ឱ្យមាន​កាត់ក្តី​ឱ្យ​ត្រាំ​រួចខ្លួន​ឱ្យបាន​លឿន​បំផុត​។​ ប៉ុន្តែ​សវនាការ​នេះ​បាន​ជាប់គាំង​នៅក្នុង​សមរភូមិ​មួយ​ជុំវិញ​ថា​តើ​លោក ច​ន បូល​តុ​ន អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ នឹងត្រូវ​កោះហៅ​ដើម្បី​ផ្តល់​សក្ខីកម្ម​ប្រឆាំងនឹង​ចៅហ្វាយ​ចាស់​របស់គាត់​ឬ​អត់ ហើយ​ពួក​សាធារណរដ្ឋ​បាន​គំរាម​តប​វិញ​ដើម្បី​កោះហៅ​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ លោក​ចូ បាយ​ដិ​ន និង កូនប្រុស​របស់គាត់​ឈ្មោះ ហាន់​ធឺ​។​ប្រមុខ​មេធាវី​ការពារ​ក្តី​របស់​ត្រាំ​គឺ​លោក ផាត់ ស៊ី​ផូ​ល​ឡូ​ណេ បាន​និយាយ​នៅ​ចុងបញ្ចប់​នៃ​អំណះអំណាង​ការពារ​របស់គាត់​ថា “​អ្វីដែល​ពួកគេ​កំពុង​ស្នើ​សុំឱ្យ​អ្នកធ្វើ​គឺ​បោះចោល​ប្រធានាធិបតី​ដែល​ជោគជ័យ​នៅមុន​ការបោះឆ្នោត​ដោយ​គ្មាន​មូលដ្ឋាន​និង​រំលោភ​រដ្ឋធម្មនុញ្ញ​”​។​លោក​បាន​ប្រាប់​ព្រឹទ្ធសមាជិក​ដែល​អង្គុយ​ធ្វើជា​គណៈវិនិច្ឆ័យ​ថា “​ប្រជាជន​អាម៉េរិក​មាន​សិទ្ធិ​ជ្រើសរើស​ប្រធានាធិបតី​របស់ខ្លួន​។ យើង​ជំរុញ​ឱ្យ​ព្រឹទ្ធសភា​បដិសេធ​រាល់​មាត្រា​នៃ​ការចោទប្រកាន់​ដកតំណែង​ទាំងអស់នេះ​”​។​ ​លោក​ត្រាំ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បោកប្រាស់​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ជាប់ឆ្នោត​អាណត្តិ​ថ្មី​របស់គាត់​ក្នុង​ឆ្នាំ​២០២០​ដោយ​គាបសង្កត់​សម្ព័ន្ធមិត្ត​ទន់ខ្សោយ​អ៊ុយ​ក្រែ​ន​ឱ្យ​ប្រកាស​ស៊ើបអង្កេត​ទាំង​គ្រួសារ​បាយ​ដិ​ន និង ទ្រឹស្តី​ប៉ាន់ស្មាន​របស់​រុស្ស៊ី​ថា​អ៊ុយ​ក្រែ​ន​ជា​អ្នក​ជួយ​ពួក​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១៦៕