បច្ចេកវិទ្យា​ឈ្លប​ការណ៍រ​ប់ស​ចិន​កំពុង​ឃ្លាំមើល​យោធា​សហរដ្ឋអាមេរិក​ដោយ​មិនដឹង​ខ្លួន​

ព័ត៌មានអន្តរជាតិ
0
342
​រយៈពេល​៣​ខែក្រោយ​ច្បាប់​សហព័ន្ធ បាន​ហាមប្រាម​ឧបករណ៍​បច្ចេកវិទ្យា​ចិន​ពី​ការប្រើប្រាស់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នោះ រដ្ឋាភិបាល​សហព័ន្ធ នៅតែ​ប្រតិបត្តិ​ឧបករណ៍​ហាមឃាត់​នេះ រាប់ពាន់​គ្រឿង​ដដែល​។​ ​យោងតាម​តាម​វែបសាយ C4ISRNet​ដែលជា​វែបសាយ​ស្រាវជ្រាវ​សន្តិសុខ​ជាតិ បាន​រកឃើញថា ឧបករណ៍​ហាមឃាត់​ចំនួន​៣.៥០០​គ្រឿង ស្ថិតនៅលើ​បណ្តាញ​រដ្ឋាភិបាល​នៅឡើយ​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Marco Rubio (​ម៉ា​កូ រូ​ប៊ី​យ៉ូ​) បានបង្ហាញ​នូវ​ក្តីកង្វល់​ថា ឧបករណ៍​ទាំងនេះ នៅលើ​បណ្តាញ​យោធា​សហរដ្ឋអាមេរិក អាច​នឹង​ក្លាយជា​ឧបករណ៍​ចារកម្ម​មួយ​សម្រាប់​ក្រុម​ចារកិច្ច​ចិន ហើយ​កាលពីពេល​ថ្មីៗ​នេះ លោក​បាន​ស្នើសុំ​ទៅកាន់​មន្ទីរ​ប​ច្ច​កោណ​ឲ្យ​ចាត់វិធានការ​ដ៏​បន្ទាន់​មួយ​។​ ​ច្បាប់​ផ្តល់​សិទ្ធិ​ការពារជាតិ​(NDAA)​ឆ្នាំ​២០១៩ ដែល​នឹង​ទប់ស្កាត់​ថវិកា​ការពារជាតិ​ប្រចាំឆ្នាំ បាន​ហាមប្រាម​មន្ទីរ​ប​ច្ច​កោណ​ពី​ការប្រើប្រាស់​កាមេរ៉ា ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Hangzhou Hikvision Digital Technology and Dahua Technology ។ ចំណែក​ឯក​ក្រុមហ៊ុន Hytera Communications Corporation ដែល​ផ្គត់ផ្គង់​វិទ្យុទាក់ទង​នោះ ត្រូវបាន​ហាមប្រាម​ផងដែរ​។​ ​ក្រុមហ៊ុន​ទាំង​២​នេះ បានផ្តល់​ជូន​នូវ​កាមេរ៉ា​ចារកម្ម​តម្លៃ​ទាប និង​ពេញនិយម ដែលមាន​លក់​នៅ​ក្រុមហ៊ុន Amazon ផងដែរ​។ ច្បាប់ NDAA បាន​ហាមប្រាម​ផងដែរ នូវ Hardware ដែល​លក់​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស ZTE និង Huawei របស់​ចិន​។​ ​តើ​មាន​បញ្ហា​អ្វី​ឬ​ជាមួយ​កាមេរ៉ា​ទាំងអស់នេះ​? ពួកវា​នឹង​ត​ភា្ជ​ប់​ជាមួយ​អ៊ី​ន​ធឺ​ណេ​ត ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ដឹង​ពី​វា និង​ប្រើប្រាស់​វា​តាម Web Browser ។ ស្របពេល​ដែល​វា​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​នោះ វា​ក៏​ផ្តល់​ក្តីកង្វល់​ផ្នែក​សន្តិសុខ​ផងដែរ ដោយសារតែ​ឧបករណ៍​ភ្ជាប់​កម្មវិធី “Backdoor”​នេះ អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ដូចគ្នា​ពី​អ្នក​ខាងក្រៅ ក្នុង​គោលបំណង​ចារកម្ម​អ្វីមួយ​។​ ​អ្នកជំនាញ​ផ្នែក​សន្តិសុខ បាន​រកឃើញ​កម្មវិធី Backdoor នៅលើ​កាមេរ៉ា​របស់​ក្រុមហ៊ុន Hikvision និង​ក្រុមហ៊ុន Dahua ។ ក្រុមហ៊ុន​ទាំង​២​នេះ បានផ្តល់​នូវ​ព័ត៌មាន​ចុងក្រោយ ដើម្បី​ជួសជុល​កម្មវិធី Backdoor ប៉ុន្តែ​កាមេរ៉ា​ទាំងអស់នេះ នៅតែ​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​ជាតិ​អាមេរិក​។ ប្រហែលជា​វា​មិនមែនជា​ភាព​ចៃដន្យ​នោះទេ ប៉ុន្តែ​ច្បាស់​ណាស់​ថា ក្រុមហ៊ុន​ទាំង​២​នេះ មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន​។​ ​នៅក្នុង​លិខិត​មួយច្បាប់​ផ្ញើជូន​មន្ទីរ​ប​ច្ច​កោណ លោក​រូ​ប៊ី​យ៉ូ បានលើកឡើង​ពី​ការប្រកួតប្រជែង​ផ្នែក​យោធា​រវាង​សហរដ្ឋអាមេរិក និង​ចិន គឺជា​ហេតុផល​ដ៏​សំខាន់ ត្រូវតែ​ដកចេញ​នូវ​ឧបករណ៍​ចារកម្ម​ទាំងនេះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ​ថា​តើ ឧបករណ៍​ប៉ុន្មាន​គ្រឿង ពី​ក្រុមហ៊ុន Hangzhou, Dahua, ZTE, និង​ក្រុមហ៊ុន Huawei ដែល​កំពុង​ប្រតិបត្តិការ​លើ​បណ្តាញ​ក្រសួងការពារជាតិ​អាមេរិក​៕​