អ្នកវិទ្យាសាស្ត្រ​៖ សង្គ្រាម​នុយក្លេអ៊ែរ​នៅ​ទី​អវកាស​នឹង​សម្លាប់​មនុស្ស​ក្នុង​មួយ​ប៉ព្រិចភ្នែក ហើយ​ផែនដី​នឹងត្រូវ​កក​

ព័ត៌មានអន្តរជាតិ
0
355
​លោក Bruce Gagnon (​ប្រ៊ូ​ស ហ្គា​ក់ណុ​ន​) គឺជា​សហ​ស្ថាបនិក និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​បណ្តាញ​សកលលោក​ប្រឆាំងនឹង​អាវុធ​នុយក្លេអ៊ែរ និង​កម្លាំង​នុយក្លេអ៊ែរ​នៅ​ទី​អវកាស​( Global Network Against Weapons & Nuclear Power in Space) បាន​និ​យា​យា សង្គ្រាម​នុយក្លេអ៊ែរ​នៅ​ទី​អវកាស នឹង​ក្លាយជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​អារ្យធម៌​មនុស្សលោក​ក្នុង​មួយ​ប៉ព្រិចភ្នែក​ប៉ុណ្ណោះ ខណៈពេលដែល​ផែនដី​នឹងត្រូវ​កក ហើយ​និង​ប្រែក្លាយ​ដូចជា​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា របស់​ជប៉ុន​។​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា លោក​សង្ឃឹម​ជឿជាក់ថា នឹង​បង្កើត​កងកម្លាំង​យោធា​ទី​៦​របស់​អាមេរិក គឺ​កងកម្លាំង​អវកាស ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ នៅក្នុង​ចំណោម​កងកម្លាំង​ជាច្រើន​ទៀត ដើម្បី​ការពារ​ផ្កាយរណប​នៅ​ទី​អវកាស ពី​ការ​យី​យារ​បស់​ប្រទេស​ដ៍ទៃ​។​ ​អ្នកខ្លះ​មានជំនឿថា យានអវកាស​យោធា ត្រូវបាន​ផលិត​រួចទៅហើយ ដោយសារតែ​ពួកគេ​បាន​ប្រទះឃើញ​ថាសហោះ​នៅ​ទូទាំង​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ​។​ ​ប៉ុន្តែ​លោក Bruce​គិតថា វា​អាច​នឹង​បើកទ្វារ​សម្រាប់​សង្គ្រាម​ត្រួតត្រា​ដែន​អវកាស​ថ្មី ដែល​ផលវិបាក​នឹង​គ្រោះថ្នាក់​បំផុត​សម្រាប់​មនុស្សលោក​។​ ​លោក​បាន​ពន្យល់​ប្រាប់​កាសែត Daily Star Online ថា បើសិនជា​សង្គ្រាម​ផ្ទុះឡើង​នៅ​ពីលើ​ផែនដី នោះ​អ្វីៗ​នឹងត្រូវ​កម្ទេចចោល​ទាំងអស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​ ​លោក​បន្តថា ទីក្រុង​នឹងត្រូវ​ឆេះ ព្រៃឈើ​នឹងត្រូវ​ឆេះ ភព​នឹងត្រូវ​ឆេះ​គ្មាន​សល់​។ លែងមានទៀតហើយ​ចំណីអាហារ អ្នក​មិនអាចរ​ស់បាន​ទៀត​ទេ អ្វីៗ​សុទ្ធតែ​ពុល​ទាំងអស់ អ្វីៗ​សុទ្ធ​តែមាន​ជាតិ​វិទ្យុសកម្ម យើង​នឹងត្រូវ​ស្លាប់​ទាំងអស់គ្នា​។​ ​លោក Bruce​បាន​និយាយ​ពី​វិធី​ដែល​ការផលិត​ចំណីអាហារ​នឹងត្រូវ​បញ្ឈប់​ជាបន្ទាន់ ដោយសារតែ​បរិយាកាស​រង​ការឆាបឆេះ ហើយ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ​ទាំងអស់​។ មូលហេតុ​នេះហើយ នឹង​នាំ​ឲ្យ​មនុស្ស​សម្រុក​ទៅកាន់​ផ្សារ​ទំនើប ហើយ​នៅ​ទីបញ្ចប់​ពួកគេ​នឹងត្រូវ​ដាច់​ស្បៀង​។​ ​លោក Bruce​បាន​ចោទសួរ​ជា​សំនួ​រថា តើ​វា​នឹង​អាច​ចំណាយពេល​យូរ​បាន​ប៉ុន្មាន​? តើ​យើង​នឹង​អាច​ស៊ូ​បាន​រយៈពេល​ប៉ុន្មាន​ក្រោយពី​សង្គ្រាម​នេះ​ផ្ទុះឡើង​?​ប្រហែលជា​បាន​ត្រឹម​២-៣​ថ្ងៃ​។ មិនយូរ​ជាង​នេះ​ទេ ឬ​អាច​ឆាប់​ជាង​នេះ​ក៏​ថា​បាន​។​ ​លោក Bruce​បាន​និយាយថា ក្រោយ​ផ្សែង​បង្កឡើង​ដោយសារ​ភ្លើង​ឆេះ ហើយ​និង​បំណែក​ហោះចូល​បរិយាកាស វា​នឹង​បិទបាំង​ព្រះអាទិត្យ ហើយ​ដល់​ពេលនោះ ផែនដី​នឹងត្រូវ​កក ដោយសារតែ​លែង​មើ​ឃើញ​ព្រះអាទិត្យ​តទៅទៀត​៕​