រុស្ស៊ី​ធ្វើ​សមយុទ្ធ​ហ្គេម​សង្គ្រាម​ជាមួយ​នាវាមុជទឹក​បំពា​ក់​អាវុធ​នុយក្លេអ៊ែរ​ធ្វើ​ឲ្យ​ក្រុម​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ស្ថិតក្នុង​គ្រា​ប្រកាសអាសន្ន​

ព័ត៌មានអន្តរជាតិ
0
307
​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​រុស្ស៊ី បាន​ត្រៀមខ្លួន​ប្រយុទ្ធ​ក្រោម​ទឹក ពេលដែល​ពួកគេ​ធ្វើតេស្ត​ប្រ​ព្ធ័​ការពារ​លោកខាងលិច នៅ​ទូទាំង​តំបន់​សមុទ្រ​អា​ត្ល​ង់​ទិ​ក ជាហេតុ​ធ្វើ​ឲ្យ​ក្លាយជា​ការប្រកាសអាសន្ន​មួយ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​យោធា​អង្គការ​អូតង់​។​ ​សេចក្តីរាយការណ៍​នៅក្នុង​ទី​ក្រង​ម៉ូ​ស្កូ បាន​ឲ្យ​ដឹងថា នាវាមុជទឹក​វាយប្រហា​រ​អាវុធ​នុយក្លេអ៊ែរ​រ​បស់​រុស្ស៊ី បាន​ត្រៀមខ្លួន​ប្រយុទ្ធ​ក្រោម​ទឹក​២​លើក ខណៈពេលដែល​វា​ធ្វើតេស្ត​ប្រព័ន្ធ​ការពារ​រ​របស់​អង្គការ​អូតង់ ស្ថិតនៅ​តំបន់​ចន្លោះ​ស្កុ​តលែ​ន អ៊ី​ស្លង់ និង​កោះ Greenland នៅក្នុង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​។​ ​ហ្គេម​ឆ្មា​ចាប់​កណ្តុរ​នេះ បានធ្វើ​ឡើង​កាល​ពិ​សប្តាហ៍​មុន ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​នាវាមុជទឹក Nizhny Novgorod និង​នាវាមុជទឹក Pskov របស់​កងទ័ពជើងទឹក Northern Fleet នៅក្នុង​ហ្គេម​សង្គ្រាម​ចារកម្ម និង​តាមដាន​។​ ​កាសែត​ផ្លូវការ Rossiyskaya Gazeta របស់​រដ្ឋាភិបាល​រុស្ស៊ី បាន​រាយការណ៍​ថា នាវាមុជទឹក​ទាំងនេះ បាន​បាញ់កាំភ្លើង​អេឡិចត្រូនិក ហើយ​នៅពេល​បញ្ចប់​សមយុទ្ធ​ហ្គេម​សង្គ្រាម ពួកគេ​បាន​បាញ់​មី​ស៊ី​ល​ដោយ​គ្មាន​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​ ​នៅមុន​សមយុទ្ធ​ហ្គេម​សង្គ្រាម​មួយ​នេះ នាវាមុជទឹក​ទាំងនេះ បាន​ចុះទៅ​បាតសមុទ្រ​ក្នុង​ជម្រៅ​អតិបរមា ហើយ​និង​បាន​បាញ់​សាកល្បង​អាវុធ​ថ្មីៗ​ជាច្រើន នៅក្នុង​សមុទ្រ​ណ័​រ​វ៉េ​។​ ​ការត្រៀមខ្លួន​ប្រយុទ្ធ​មួយទៀត ដែលមាន​ការចូលរួម​ពី​នាវាមុជទឹក​ដើរ​ថាមពលនុយក្លេអ៊ែរ និង​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​ប្រឈម​ជាមួយ​គូសត្រូវ​លោកខាងលិច​នោះ ត្រូវបាន​ធ្វើឡើង​ដោយ​នាវាមុជទឹក Alexander Nevksy និង Vladimir Monomakh នៅ​ជិត​តំបន់ឆ្នេរ Kamchatka (​កាម​ឆាត​កា​)​។​ ​កាសែត Rossiyskaya Gazeta បាន​អះអាងថា ក្រុម​សត្រូវ​យោធា​លោកខាងលិច ស្ថិតនៅក្នុង​ការប្រកាស​គ្រាអាសន្ន​ខ្លាំង​បំផុត​ដោយសារតែ​សមយុទ្ធ​ហ្គេម​សង្គ្រាម​មួយ​នេះ នៅក្នុង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង មាន​គោលដៅ​ទម្លុះ​រនាំង​ប្រឆាំងនឹង​នាវាមុជទឹក ដែល​ក្រុម​សម្ព័ន្ធមិត្ត បានដាក់​ពង្រាយ​នៅ​ចន្លោះ​កោះ Greenland អ៊ី​ស្លង់ និង​ស្កុ​តលែ​ន ជាមួយនឹង​ប្រព័ន្ធ​សូ​ណា SOSUS​។​ ​ការចូលរួម​ក្នុង​សមយុទ្ធ​របស់​នាវា​ន​មុជទឹក Nizhny Novgorod និង​នាវាមុជទឹក Pskov ប្រភេទ Sierra III បានធ្វើ​ឲ្យ​មានការ​ប្រកាសអាសន្ន​ដ៏​ពិតប្រាកដ​មួយ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​យោធា​អង្គការ​អូតង់​។​ ​សេចក្តីរាយការណ៍ បាន​បញ្ជាក់ថា នាវាមុជទឹក​ទាំងនេះ ត្រូវបាន​គេ​ផ្តល់​រហ័ស​ថា ជា “​នាវា​ពិឃាត​ទី​តានី​ញ៉ូ​ម​”​សម្រាប់​សម្ភារ​សឹក​ដ៏​ទំនើប​របស់​វា និង​សមត្ថ​ភាពចុះ​ប្រតិបត្តិការ ដែល​ក្លាយជា​ឧបសគ្គ​ដ៏​សំខាន់​មួយ​ដល់​នាវាមុជទឹក​យុទ្ធសាស្ត្រ​របស់​សត្រូវ ពេលដែល​ចាប់ផ្តើម​ផ្ទុះ​សង្គ្រាម​៕​