ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្យាយាម​កំណត់​កាល​បរិ​ឆ្ឆេ​ត​ពិតប្រាកដ​នៃ​ព្យុះ​ព្រះអាទិត្យ​ដែល​បាន​ឆេះ​មេឃ​កាលពីពេល​ជាង​២​ពាន់​ឆ្នាំមុន​

ព័ត៌មានអន្តរជាតិ
0
300
​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​កំពុង​ព្យាយាម​បញ្ជាក់​ពី​កាលបរិច្ឆេត​ច្បាស់លាស់​ដែល​ព្យុះ​ព្រះអាទិត្យ​ដ៏​ធំ​សម្បើម​មួយ វាយប្រហារ​មកលើ​ផ្ទៃមេឃ ធ្វើ​ឲ្យ​ឆេះ​មេឃ កាលពី​រយៈពេល​ជាង​២​ពាន់​ឆ្នាំមុន​នោះ នឹង​ទទួលបាន​ជំនួយ​ពី​ក្រុម​តារាវិទូ និង​ព្យា​ការី​។ ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បាន​ជីក​កកាយ​តាមរយៈ​កំណត់ត្រា​ប្រផ្នូល​ពី​បុរាណ ដែល​បាន​ចារ​នៅលើ​ផ្ទាំង​ថ្ម លើ​ឆ្អឹង ដើម្បី​បញ្ជាក់​ពី​កាល​បរិ​ឆ្ឆេ​តពិត​ប្រាកដ​របស់​ព្យុះ​ព្រះអាទិត្យ​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​និយាយថា ក្រុម​តារាសាស្ត្រ​បុរាណ និង​ក្រម​ឃ្លាំមើល​ផ្ទៃមេឃ អាច​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ព្យាករណ៍​ពី​ព្យុះ​ព្រះអាទិត្យ​នាពេល​អនាគត​ទៀត​។​ ​រាជាណាចក្រ​បុរាណ​Babylon(​បា​ប៊ី​ឡុ​ន​)(​ស​.​វ​ទី​១៨​ដល់ទី​៦​មុន​គ​.​ស​) និង​រាជាណាចក្រ Assyria (​អាស៊ី​រី​)​នៃ​តំបន់ Mesopotamia(​មេ​សូ​ប៉ូ​តា​មី​) (​អាស៊ី​ខាងលិច​) គឺជា​ដើមកំណើត​នៃ​ការផ្តល់​ប្រភព​ក្រុម​តារាវិទូ​អាជីព​លើកដំបូង​គេ​។​ ​ក្រុម​ទស្សនវិទូ និង​ក្រុម​តារាវិទូ​ទាំងនេះ បាន​ឃ្លាំមើល​ផ្ទៃមេឃ និង​បាន​កត់ត្រា​រាល់​រឿងរ៉ាវ​ខុសពី​ប្រក្រតី ដូចដែល​ពួកគេ​បានឃើញ​ដុំថ្ម​ប៉ុន​ដើមត្នោត ជាមួយនឹង​ការព្យាករណ៍​របស់​ពួកគេ និង​វត្ថុ​ចម្លែក បានបង្ហាញ​ខ្លួន​នៅលើ​មេឃ ថា​ជា​ប្រផ្នូល​ល្អ ឬ​ប្រផ្នូល​អាក្រក់​។​ ​ដុំថ្ម​ទាំងនេះ នឹងមាន​សញ្ញា កាលបរិច្ឆេត ហើយ​បន្ទាប់មក​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ក្រុមមន្ត្រី​រដ្ឋាភិបាល ដែល​នឹង​ប្រើប្រាស់​ប្រផ្នូល​ដើម្បី​ធ្វើការ​សម្រេចចិត្ត​។ កុំ​ទាន់​អាល​ពេបជ្រាយ ពួកគេ​ធ្វើ​បានល្អ​ខ្លាំងណាស់ ទាក់ទិន​នឹង​ការព្យាករណ៍ និង​ប្រផ្នូល​របស់​ពួកគេ​។​ ​រយៈពេល​១​សហ​វត្សរ៍​ក្រោយមក ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​ប្រើប្រាស់​ដុំថ្ម​ទាំងនេះ ដើម្បី​កំណត់​ឲ្យ​បានច្បាស់លាស់​ពី​កាលបរិច្ឆេត​របស់​ព្យុះ​ព្រះអាទិត្យ​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ព្យាករណ៍​រួចទៅហើយ​ពី​ពេលដែល​ព្យុះ​ព្រះអាទិត្យ​កើតឡើង ដោយសារតែ​សារធាតុ​កាបូន​អ៊ី​សុ​តូប​សល់​នៅលើ​ស្រទាប់​ដើមឈើ​។ ពួកគេ​បាន​សង្ស័យថា ព្យុះ​ព្រះអាទិត្យ បានកើត​ឡើង​នៅ​សតវត្សរ៍​ទី​៧​មុន​គ​.​ស​។​ ​នៅក្នុង​អត្ថបទ​មួយ​ចុះផ្សាយ​នៅលើ​ទំព័រ​កាសែត Astrophysical Letters ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បានប្រកាស​ឲ្យ​ដឹងថា ដុំថ្ម​របស់​គ្រូ​ទំនាយ​បុរាណ បាន​ជួយ​ពួកគេ​ក្នុងការ​បញ្ជាក់​កាលបរិច្ឆេត​ពិតប្រាកដ​នៃ​ការកើតឡើង​ព្យុះ​ព្រះអាទិត្យ​។​ ​ក្រោយពេល​ជីក​កកាយ​កំណត់ត្រា​របស់​ដុំថ្ម​បុរាណ​ទាំងអស់នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​ដុំថ្ម​ចំនួន​៣ ដែល​អាច​បញ្ជាក់ថា ព្យុះ​ព្រះអាទិត្យ ទំនងជា​កើតឡើង​នៅ​កាលបរិច្ឆេត​ក្រោយ​ជាង​នេះ​។ ថ្ម​បុរាណ​ទាំង​៣​ដុំ​ដែល​សល់​តាំងពី​សតវត្សរ៍​ទី​៧ និង​ទី​៨​មុន​គ​.​ស​នេះ បាន​បង្ហាញថា ផ្ទៃមេឃ​ប្រែជា​ក្រហម​ដូច​ភ្លើង ពពក​ឡើង​ក្រហម ឬ​បញ្ចេញ​ពន្លឺ​ក្រហម​យ៉ាង​សន្ធោសន្ធៅ​។ ទោះបីជា​យ៉ាងណាក៏ដោយ ដុំថ្ម​ទាំងនេះ មាន​កាលបរិច្ឆេត​ពិត​ប្រាកដ​នោះទេ ប៉ុន្តែ​វា​សុទ្ធតែ​ត្រូវបានធ្វើ​សញ្ញា​ទាំងអស់​ដោយ​ក្រុម​តារាវិទូ​បុរាណ គឺ​លោក អ៊ី​សា ស៊ូ​មូ អេ​រ៉េ​ស លោក ណា​ប៊ូ អា​ហេ អេ​រី​បា និង​លោក ហ្សា​គី​រូ​។ ក្រុម​តារាវិទូ​ទាំង​៣​រូបនេះ ត្រូវបាន​គេ​រាយការណ៍​ជា​ស្តេច​នៃ​អាណាចក្រ Babylon​ឬ Nineveh ។​ ​លោក Yasuyuki Mitsuma ដែលជា​អ្នកវិទ្យាសាស្ត្រ​សង្គម​បច្ចុប្បន្ន បាន​និយាយថា ថ្វីត្បិតតែ​កាលបរិច្ឆេត​ពិតប្រាកដ​នៃ​ការអង្កេត​ទាំងអស់​មិនត្រូវ​បានដឹង​យ៉ាងណាក្តី យើង​យ៉ាងហោចណាស់​ក៏​អាច​ដឹង​ពី​ពេលដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទាំងអស់នេះ ធ្វើការ​ស្រាវជ្រាវ​ដែរ​។ ពួកគេ​អាច​ចំណាយពេល​២៩​ឆ្នាំ លើ​មុខងារ​របស់​ពួកគេ ពោលគឺ​ចាប់ពី​ឆ្នាំ​៦៧៩ ឆ្នាំ​៦៥៥​មុន​គ​.​ស​។​ ​លោក​បាន​និយាយថា ការស្រាវជ្រាវ​មួយ​នេះ នឹង​អាច​កំណត់​ស្តង់ដា​ថ្មី​សម្រាប់​ការអង្កេត​ដែល​អាច​ជឿទុកចិត្ត​បាន និង​វិធីសាស្ត្រ​ថ្មី​ដ៏​មានតម្លៃ​ដែល​អាច​កំណត់​បាន​ពី​កាលបរិច្ឆេត​លើ​ព្យុះ​ព្រះអាទិត្យ ហើយ​និង​អាចជួយ​ព្យាករណ៍​ពី​ព្យុះ​ព្រះអាទិត្យ​បន្ទាប់​បាន​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​អះអាងថា បើសិនជា​កើតមាន​ព្យុះ​ព្រះអាទិត្យ​ម្តងទៀត នៅពេល​អនាគត ច្បាស់​ណាស់​ថា យើងទាំងអស់គ្នា​នៅលើ​ផែនដី នឹងត្រូវ​វិនាស​អន្តរាយ​ជាក់​ជាពុំខាន​នោះឡើយ​៕​