ប្រធានាធិបតីរុស្ស៊ីទៅលើកកម្លាំងចិត្តអ្នកជំងឺកូវីដ-១៩ដល់មន្ទីរពេទ្យ

ព័ត៌មានអន្តរជាតិ
0
425

មេដឹកនាំរុស្ស៊ីបានយល់ឃើញថា ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដល់អ្នកជំងឺកូវីដ-១៩ គឺជាការ​លើក​កម្លាំង​ចិត្ត និងស្មារតីដ៏រឹងមាំដល់ពលរដ្ឋ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩។

ដោយសារតែមើលឃើញចំណុចដ៏សំខាន់ខាងលើនេះ ទើបប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចូល​ទៅកាន់​មន្ទីរពេទ្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយផ្ទាល់ និងសួរសុខទុក្ខអ្នកជំងឺ ដើម្បី​លើក​ទឹកចិត្ត​អ្នកជំងឺ​ឲ្យ​កាន់​​តែ​រឹង​មាំ។ លោកពូទីនបានស្លៀកឯកសណ្ឋានការពារ ឆ្លងវីរុស ហើយចូលទៅកាន់មន្ទីរពេទ្យ នាទី​ក្រុង​មូស្គូ។

លោកប្រធានាធិបតីបានស្លៀកឯកសណ្ឋានការពារពណ៌លឿងពាក់របាំងមុខការពារ  ចូលទៅ​កាន់​មជ្ឈមណ្ឌល​ព្យាបាល​អ្នក​ជំងឺកូវីដ-១៩ Kransarka ក្នុងទីក្រុងមូស្គូ។ ប៉ុន្ដែ​នៅពេលចូល​ទៅដល់មន្ទីរពេទ្យ លោក ពូទីន ក៏​បាន​​ជួប​ពិភាក្សា​ជាមួយក្រុមគ្រូពេទ្យជំនាញប្រឆាំងកូវីដ-១៩ ។ បន្ទាប់មក លោកពូទីន បានចូល​ទៅសួរ​សុខទុក្ខអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាក​ព្យាបាល នៅក្នុងមន្ទីរពេទ្យ។

សូមជម្រាបថា បើគិតត្រឹមវេលាម៉ោង៥ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)  រុស្ស៊ីមានករណី​ឆ្លង​កូវីដ-១៩ ចំនួន៦៥៨នាក់ ស្លាប់២នាក់ និងព្យាបាលជាសះស្បើយចំនួន២៩នាក់ុំ នៅចុងសប្ដាហ៍នេះ រុស្ស៊ីនឹង​ធ្វើ​តេស្តមនុស្ស ១៣ពាន់នាក់ដែលត្រូវបានដាក់​ឲ្យ​នៅដាច់ដោយឡែកពីគេ ព្រោះតែសង្ស័យ​ឆ្លងវីរុសកូវីដ-១៩៕