គីម ជុង​អ៊ុន ចុះ ត្រួតពិនិត្យ មើល​ដោយផ្ទាល់ នៃ​ការធ្វើ​សមយុទ្ធ ទាហាន​ជើង អាកាស​របស់ខ្លួន​

ព័ត៌មានអន្តរជាតិ
0
260
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ផ្សាយ​ថា មេដឹកនាំ​គីម ជុង​អ៊ុន បាន​ត្រួត​ពិនិត្យមើល​ដោយផ្ទាល់ ការធ្វើ​សមយុទ្ធ កងកម្លាំង ទាហានជើងអាកាស ដែលជា​សមយុទ្ធ លើក​ទី​២ ក្នុងអំឡុងពេល ៣​ឆ្នាំ ហើយ​ស្រប​ពេលដែល សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បានប្រកាស ពន្យារពេល ការធ្វើ​សមយុទ្ធ ជើង​អាកាស​ប្រចាំឆ្នាំ របស់​ពួកគេ នោះ ។ ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានប្រកាសថា ពួកគេ​អាច​ផ្អាក ការធ្វើ​សមយុទ្ធ​យោធា ជើង​អាកាស​រួមគ្នា ដែល​គ្រោង​ធ្វើឡើង​នៅ ពេល​ឆាប់ៗ​ខាងមុខនេះ ។ សមយុទ្ធ​នេះ ត្រូវបាន​ស្គាល់​ថា ជា ព្រឹត្តិការណ៍ ហ្វឹកហាត់​ការហោះហើរ​រួមគ្នា ។ គោលជំហរ បែបនេះ របស់​អាមេរិក និង​កូរ៉េខាងត្បូង គឺ​ដើម្បី ជួយ​ជំរុញ កិច្ចខិតខំ កុំ​ឲ្យ ជាប់គាំង ក្នុង​ដំណើរ ការចរចា​ស្វែងរក​សន្តិភាព ជាមួយ រដ្ឋ​កូរ៉េខាងជើង ។ ទីក្រុង​វ៉ាស៊ីនតោន បាន​បដិសេធន៍​ថា គោលបំណង​បែបនេះ មិនមែនជា​សប្បទាន ណាមួយ ដល់​កូរ៉េខាងជើង នោះឡើយ ។ សមយុទ្ធ​កម្លាំង​ទាហាន​ជើង អាកាស ដែល​កាលពី​គ្រាកន្លងមក គឺជា​ការបង្ហាញ សេនា​រី​យ៉ូ ប្រយុទ្ធ តាមផ្លូវ​អាកាស ក្នុងនោះ មានការ​ចូលរួម ពី​យន្តហោះ​ចម្បាំង ច្រើន​ប្រភេទ របស់​អាមេរិក ហើយ​និង​កូរ៉េខាងត្បូង ៕ ​