រដូវ​កាល COVID-19! អ្នក​ដែល​ចង់​ជាន់​ទឹកដី​ថៃ​ត្រូវមាន​ប័ណ្ណធានា​អាយុជីវិត​១០​ម៉ឺន​ដុល្លារ និង​លិខិតបញ្ជាក់​សុខភាព

ព័ត៌មានអន្តរជាតិ
0
3804
[wai id="6"]

​[wai id="7"]
ចាប់ពីពេលនេះ​តទៅ អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិ​ថៃ​ទាំង​ជនបរទេស​ចាំបាច់​ត្រូវមាន​លិខិតបញ្ជាក់​សុខភាព​មួយពេល​ចូលមក​ក្នុងប្រទេស​ថៃ​ខណៈដែល​ប្រទេស​នេះ​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​គ្រប់គ្រង​ការផ្ទុះ​រាលដាល​ជំងឺ COVID-19​ដែល​នៅតែ​បន្ត​។​

​ចាប់តាំងពី​ថ្ងៃទី​១៩ មីនា​មក អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ថៃ ឬ​ហៅ​កាត់​ថា​CAAT បានចេញ​សេចក្ដីណែនាំ​សម្រាប់​ប្រតិបត្តិ​ការហោះហើរ​ដែល​ផ្ដល់​សេវា​ដល់​ការធ្វើ​ចូលទៅ​កាន់​ប្រទេស​នេះ ។​
​ចាប់ពី​ថ្ងៃអាទិត្យ ទី​២២ ខែមីនា​នេះ​តទៅ ជនបរទេស​ទាំងឡាយ​ដែលមាន​បំណង​ចូលទៅ​កម្សាន្ត​ប្រទេស​ថៃ នឹងត្រូវ​បង្ហាញ​លិខិតបញ្ជាក់​ខុស​ភាព​នៅពេល​ត្រួតពិនិត្យ ឬ​check-in ដើម្បី​បញ្ជាក់ថា​ពួកគេ​ពុំមាន​បញ្ហា​ប្រឈម​ការឆ្លង​ជំងឺ COVID-19​ទេ ។
ពាណិជ្ជកម្ម

​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ថៃ បាន​បន្ថែម​នៅក្នុង​សេចក្ដីប្រកាស​មួយ​ថា អ្នកដំណើរ​បរទេស​ក៏​នឹងត្រូវ​មាន​ផងដែរ នូវ​បណ្ណ​ធានារ៉ាប់រង​សុខភាព ដែលមាន​ទឹកប្រាក់​យ៉ាងតិច US$100,000 សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​ថែទាំ​ជំងឺ​COVID-19 នៅក្នុង​ប្រទេស​ថៃ​។
​សេចក្ដីប្រកាស​នេះ ធ្វើឡើង បន្ទាប់ពី​មានការ​កើនឡើង​ខ្ពស់បំផុត​ប្រចាំថ្ងៃ​នៃ​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 ក្នុងប្រទេស​ថៃ ។ កាលពី​ថ្ងៃទី​១៩​ខែមីនា ក្រសួងសុខាភិបាល​សាធារណៈ​បាន​រាយការណ៍​ថា​មានការ​ឆ្លង​ជំងឺ​នេះ​ចំនួន ៦០ ករណី​ថ្មី បន្ថែមទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប​ទូទាំងប្រទេស​ឡើងដល់​២៧២​នាក់​។​

​ដោយឡែក ព្រះវិហារ​សំខាន់​មួយកន្លែង​នៅក្នុង​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី បាន​លប់​ល​ចោលការ​ជួបជុំ​ធ្វើ​ពិធីបួងសួង​ទ្រង់ទ្រាយ​ធំ ដែលជា​ផ្នែក​មួយ​នៃ​វិធានការ​នៅ​ឲ្យ​ដាច់ដោយឡែក ដើម្បី​ពន្យឺត​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 ។​
​ទោះបីជា​យ៉ាងណាក៏ដោយ សម្រាប់​អ្នក​ដែល​នៅ​ចង់​ធ្វើ​ពិធីបួងសួង ពួកគេ​ត្រូវ​នៅ​ឆ្ងាយ​ពីគ្នា​១​ម៉ែត្រ ដើម្បី​ជា​វិធានការ​បង្ការ​ការចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។​

​ព្រះវិហារ អ៊ី​ស្ទីក​ឡា​ល់ គឺជា​ទីសក្ការៈ​បូជា​អ៊ីស្លាម​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ី​-​អាគ្នេយ៍ ក្នុងនោះ​មនុស្ស​រាប់ពាន់នាក់ បានធ្វើ​ដំណើរ​មកដល់​សម្រាប់​ពិធីបួងសួង​នៅ​ថ្ងៃ​សុក្រ​នេះ​។​
​ការសម្រេចចិត្ត​លប់​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់​ក្រុម​អាជ្ញាធរ​សាសនា​កំពូល​បំផុត​នៅក្នុង​ប្រទេសមួយ​នេះ បានអនុញ្ញាត​ឲ្យ​ជន​មូស្លីម ផ្អាក​បណ្តោះអាសន្ន​ការជួបជុំ​ធ្វើ​ពិធីបួងសួង​ទ្រង់ទ្រាយ​ធំ រហូតដល់​ស្ថានភាព​វិលត្រឡប់​មករក​ធម្មតា​វិញ​។​
​សូមបញ្ជាក់ថា ប្រទេស​ឥណ្ឌូនេស៊ី បាន​រាយការណ៍​ករណី​ស្លាប់​២៥​នាក់ ដោយសារ​ជំងឺ COVID-19 និង​មាន​ករណី​ឆ្លង​៣១១​នាក់​៕
[wai id="5"]