ពិតជា​ចម្លែក បុរស​ម្នាក់​បាន​ឆ្លង​ជំងឺគ្រុនឈាម​តាមរយ​:​ការ​រួមភេទ​ជាមួយ​ដៃគូរ​ដូចគ្នា

ព័ត៌មានអន្តរជាតិ
0
283
​ជំងឺគ្រុនឈាម​មិនមែន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ដោយផ្ទាល់​នោះទេ​គឺ​ជំងឺ​នេះ​ត្រូវបាន​ចម្លង​តាមរយៈ​ការ​ខាំ​របស់​សត្វ​មូស​ខ្លា​ញី​ដែល​វា​មានឈ្មោះ​ជា​ភាសា​បច្ចេកទេស​ហៅថា​អា​អេ​ដែ​សអា​អេ​ហ្ស៊ី​ប​ស៊ី​(AedesAegypti)​។ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ករណី ដ៏​ចម្លែក​មួយ​បានកើត​ឡើង​ដោយ អាជ្ញាធរ​សុខាភិបាល​អេ​ស្ប៉ា​ញ​បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា មាន​ករណី​ដែល​បុរស​ម្នាក់​បាន​ចម្លងជំងឺ​គ្រុនឈាម​តាមរយៈ​ការរួម​ភេទ ដែលជា​ករណី​ដំបូង​បំផុត​ក្នុង​ពិភពលោក​សម្រាប់​វីរុស​ដែល​គេ​ធ្លាប់បាន​យល់ថា ឆ្លង​តែ​តាម​សត្វ​មួ​ស​នេះ​។   បុរស​វ័យ​៤១ ឆ្នាំ​ម្នា​ក់នៅ​ទីក្រុង​ម៉ា​ឌ្រី​ត បាន​ឆ្លង​ជំងឺគ្រុនឈាម​បន្ទាប់ពី​បាន​រួមភេទ​ជាមួយ​ដៃគូ​ជា​បុរស​ភេទ​ដូចគ្នា​ម្នាក់​ដែល​បាន​ឆ្លង​ជំងឺ​នេះ​បន្ទាប់ពី​ត្រូវបាន​សត្វ​មូស​ខាំ​នៅពេល​ធ្វើដំណើរ​ទៅ​ប្រទេស​គុយបា​។ តាម​ការ​ឲ្យ​ដឹង​របស់​លោកស្រី Susana Jimenez ជា​មន្ត្រី​មន្ទីរ​សុខភាព​សាធារណៈ​ក្នុង​តំបន់​នៃ​ទីក្រុង​ម៉ា​ឌ្រី​ត ករណីនេះ​ត្រូវបាន​បញ្ជាក់​កាលពី​ខែកញ្ញា ហើយ​វា​បាន​បង្ក​ជា​ចម្ងល់​ជាខ្លាំង​ទៅដល់​បណ្តា​វេជ្ជបណ្ឌិត ដោយសារតែ​អ្នកជំងឺ​រូបនេះ​មិនបាន​ធ្វើដំណើរ​ទៅ​ប្រទេស​ដែល​ជំងឺ​នេះ​កើតឡើង​ញឹកញាប់​នោះឡើយ​។ ​លោកស្រី Jimenez បន្តថា​៖ «​ការវិភាគ​ទៅលើ​ទឹកកាម​របស់​ពួកគេ​បាន​បង្ហាញថា ពួកគេ​មិនមែន​ត្រឹម​តែមាន​ជំងឺគ្រុនឈាម​ប៉ុណ្ណោះ​នោះទេ តែ​វា​ក៏​ជា​ប្រភេទ​វីរុស​តែមួយ​ដែល​កំពុងតែ​រាតត្បាត​នៃ​ប្រទេស​គុយបា​ផងដែរ​»​។ ​គួរ​បញ្ជាក់ដែរថា​នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ចំពោះ​ករណី​ខាងលើនេះ ដែល​ពេលកន្លងមក​គេ​ពុំដែល​ជួបប្រទះ​នូវ​ហេតុ ការណ៍​នេះឡើយ ហើយ​មកដល់​ពេលបច្ចុប្បន្ន​នេះ​អ្នកជំងឺ​ផ្នែក​វិជ្ជា​សាស្ត្រ​ក៏​ពុំទាន់​រកឃើញថា​ជំងឺគ្រុនឈាម​អាច​ឆ្លងតាម​ការ​ ​រួមភេទ​នោះ​ឫ​យ៉ាងណា​នៅឡើយ​ទេ ៕