ចក្រភព​អង់គ្លេស ធានា​ជួយ​ដល់​អ៊ុយ​ក្រែ​ន រហូត​ឈ្នះ​ស..ង្គ្រាម​របស់​ពូ​ទីន​

ព័ត៌មានអន្តរជាតិ
0
185
​រាជធានី​ឡុង​ដ៍​៖ ចាប់តាំងពី​ស.ង្គ្រាម​បាន​ផ្ទុះឡើង កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ ចក្រភព​អង់គ្លេស បានផ្ដល់​ជំនួយ​ជា​បន្ដបន្ទាប់ មាន​ទំហំ​ទឹកប្រាក់ ជិត ៥​ពាន់​លាន​ដុល្លារ ហើយ​សន្យា​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន រហូត​ឈ្នះ​ស.ង្គ្រាម​របស់​រុស្ស៊ី នៅលើ​ទឹកដី​ប្រទេស​អឺរ៉ុប​មួយ​នេះ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ថា រដ្ឋាភិបាល​របស់លោក បូរី​ស ច​ន​សុន (Boris Johnson) បាន​បញ្ជាក់ថា ចក្រភព​អង់គ្លេស នឹង​ផ្ដល់ជំនួយ​យោធា​បន្ថែម មាន​ទំហំ​ទឹកប្រាក់ ១​ពាន់​លាន​ផោន (​លុយ​អង់គ្លេស​) ឬ​ស្មើនឹង​ប្រហែល ១,២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ការបង្កើន​ជំនួយ​យោ.ធា​របស់​ក្រុង​ឡុង​ដ៍ បានកើត​ឡើង ដោយសារ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ ចាត់ទុក​ប្រទេស​រុស្ស៊ី ជាការ​គំ.រាមកំ.ហែង​ដោយផ្ទាល់​យ៉ាងខ្លាំង​ក្លា​បំផុត ដល់​សន្ដិសុខ​របស់​ប​ណ្ដា​ប្រទេស​បស្ចិម​លោក​។​

​មូលនិធិ​យោធា​របស់​ចក្រភព​អង់គ្លេស បន្ថែម​ថ្មី​នេះ នឹង​ជួយ​បង្កើន​ដល់​សមត្ថភាព​ការពារជាតិ​របស់​អ៊ុយ​ក្រែ​ន រួមទាំង ប្រព័ន្ធ​ការពារ​ដែនអាកាស​, យន្ដហោះ​ហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន (UAV), ឧបករណ៍​គ្រឿង​ចម្បាំង​អគ្គិសនី​ប្រភេទ​ថ្មី និង គ្រឿង​សឹក​ជាច្រើន​ផ្សេងទៀត សម្រាប់​កងទ័ព​របស់​ប្រទេស​នេះ​។​

​លោក បូរី​ស ច​ន​សុន (Boris Johnson) បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ថា «​យុទ្ធោបករណ៍ គ្រឿង​បរិក្ខារ និង ការហ្វឹកហ្វឺន​របស់​ច​ក្រ​ភព​អង់គ្លេស កំពុង​ផ្លាស់ប្តូរ​ដល់​កិច្ចការពារ​ជាតិ​របស់​អ៊ុយ​ក្រែ​ន ប្រឆាំងនឹង​ការវាយលុក​ឈ្លាន.ពា.ន​របស់​រុស្ស៊ី​។ យើង​នឹង​បន្ត​ឈរ​នៅ​ពីក្រោយ​ខ្នង​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន ដើម្បី​ធានាថា ស.ង្គ្រាម​ឈ្លា.នពា.ន​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) នឹង​ទទួល​បរាជ័យ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​»​។​

​មូលនិធិ​យោធា​ចុងក្រោយ​នេះ បានកើត​ឡើង បន្ទាប់ពី​ចក្រភព​អង់គ្លេស បានបញ្ជាក់ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២២ ថា ក្រុង​ឡុង​ដ៍ នឹង​ផ្ដល់ជំនួយ​យោ.ធា មាន​ទំហំ​ទឹកប្រាក់ ១,៣​ពាន់​លាន​ផោន ឬ​ស្មើនឹង​ប្រហែល ១,៥៨​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក បន្ថែមទៀត ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ គិត​ត្រឹម ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ចក្រភព​អង់គ្លេស បានផ្ដល់​ជំនួយ​យោ.ធា និង មូលនិធិ​ទ្រទ្រង់​សេដ្ឋកិច្ច កើនឡើង ដល់ ៣,៨​ពាន់​លាន​ផោន ឬ​ស្មើនឹង​ប្រហែល ៤,៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ចក្រភព​អង់គ្លេស ជា​ប្រទេស​បស្ចិម​លោក ផ្ដល់ជំនួយ​យោ.ធា​ដ៏​ច្រើន​បំផុត​មួយ បន្ទាប់ពី​សហរដ្ឋអាមេរិក សម្រាប់​ជួយ​ដល់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការផ្ទុះ​ស.ង្គ្រាម​ឡើង​។ ក្រៅតែពី​ការផ្ដល់​ជំនួយ​ដ៏​ច្រើន​លើសលប់​នោះ នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស ក៏បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅក្នុង​ទីក្រុង​គៀវ ចំនួន​២​លើក​រួចមកហើយ ដោយបាន​ជួបពិភាក្សា​គ្នា យ៉ាង​ស៊ីជម្រៅ​ជាមួយនឹង​មេដឹកនាំ​អ៊ុយ​ក្រែ​ន ថែម​ទៀតផង​៕​