អ៊ីស្រាអែល ជួប​វិបត្តិ​ជាប់គាំង​នយោបាយ នាយករដ្ឋមន្ត្រី​រង​ការចោទប្រកាន់​ពុករលួយ​

ព័ត៌មានអន្តរជាតិ
0
302
​ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ថ្លែង​ប្តេជ្ញា​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​ថា លោក​នឹង​នៅតែ​បន្ត​កាន់តំណែង​ដដែល បើទោះបីជា​លោក​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងណាក៏ដោយ និង​អំពាវនាវ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង​យ៉ាងណាក៏ដោយ​។​ ​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​ដ៏​យូរ​ក្នុងប្រទេស​អ៊ីស្រាអែល​រូបនេះ បាន​ច្រានចោល​ការចោទប្រកាន់​ខា​ង​លើ ហើយ​ថា​ការស៊ើបអង្កេត​របស់​ប៉ូលិស គឺមាន​ចេតនា​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់លោក​។ លោក​អះអាងថា ការ​ចោទ​បែបនេះ គឺជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។​ ​បើ​យោងតាម​អ្នកវិភាគ​នយោបាយ​អន្ត​រ​ជាតិ​បាន​លើក​ថា បញ្ហា​នៅ​អ៊ីស្រាអែល វិបត្តិ​ជាប់គាំង​នយោបាយ នៅតែ​មិនទាន់​អា​ចរក​ច្រក​ផ្លូវ​ដើរចេញ​បាន​។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែល ទំនងជា​គេច​មិន​ផុត ពី​ការរៀបចំ​បោះឆ្នោត​មុន​កំណត់​ជា​លើក​ទី ៣ ក្នុង​រយៈពេល​តែ មួយឆ្នាំ​បាន​នោះឡើយ​។ មិនអាច​គេចផុត ពីព្រោះថា មិន​ត្រឹមតែ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​របស់លោក​នេ​តាន់​យ៉ា​ហ៊ូ នោះទេ ដែល​បរាជ័យ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​បាន ក៏​បុ​ន្តែ បក្សប្រឆាំង​ដឹកនាំ​ដោយ​លោក​បេ​នី ហ្ក​ង់ នា​ខណៈ​នេះ ក៏បាន​ប្រកាស​អំពី​បរាជ័យ​ដូចគ្នា​ដែរ​។​ ​