ថ្នាំសម្រើប​អាច​រក​ទិញ​បាន​ពី​បុរស​ថៃ​ម្នា​ក់នៅ​ទីក្រុង​ម៉ា​ឡា​កា ប្រទេស​ម៉ាឡេស៊ី​ក្នុង​១​អំពូល​ត្រឹមតែ​៣០​រីង​ហ្គី​ត​ប៉ុណ្ណោះ​

ព័ត៌មានអន្តរជាតិ
0
11887
​ទឹក​ថ្នាំសម្រើប​សម្រាប់​ស្ត្រី គឺអាច​ដើររក​ទិញ​បាន​ដោយ​ងាយ​ពី​អ្នកដើរ​លក់​ត្រាច់ចរ​ម្នាក់​មកពី​ប្រទេស​ថៃ​។ ថ្នាំសម្រើប​នេះ លក់​ក្នុងតម្លៃ​៣០​រីង​ហ្គី​ត​(​ប្រហែល​ជាង​៧​ដុល្លារ​)​ក្នុង​១​អំពូល ហើយ​ទិញ​២​អំពូល​អាច​នឹង​បញ្ចុះតម្លៃ​បន្ថែមទៀត​។​ ​អ្នកដើរ​អំពាវនាវ​លក់​ថ្នាំសម្រើប​សម្រាប់​ស្ត្រី​នេះ មកពី​ខេត្ត​សុង​ខ្លា ប្រទេស​ថៃ ដោយ​លោក​បាន​ដើរ​លក់​វា​នៅតាម​តូប និង​ភោជនីយដ្ឋាន​នៅក្នុង​ទីក្រុង​ម៉ា​ឡា​កា រដ្ឋ​ម៉ា​ឡា​កា ប្រទេស​ម៉ាឡេស៊ី​។ គេ​ឃើញ​បុរស​ម្នាក់នេះ​ផ្តល់​ដប​តូចៗ​ដល់​សិស្សសាលា​ផងដែរ​។​ ​ដោយ​ប្រាប់​ឈ្មោះ​ខ្លួនឯង​ថា អា​យ៉ុ​ប បុរស​រូបនេះ បាន​អះអាងថា លោក​មាន​អាយុ​២៦​ឆ្នាំ ហើយ​លោក​ចង់​ផ្តល់​បទសម្ភាសន៍ បើសិនជា​ដប​ថ្នាំសម្រើប​ត្រូវបាន​គេ​ទិញ​ពី​លោក​។​ ​លោក​អា​យ៉ុ​ប បាន​និយាយថា ថ្នាំសម្រើប​នេះ ផលិត​ពី​ថ្នាំ​រុក្ខជាតិ​ជាច្រើន​មុខ​រួមផ្សំ​ជាមួយនឹង​គ្រឿងញៀន​តិចតួច ដែល​នឹងធ្វើ​ឲ្យ​បង្កើន​ចំណង់​សិច ហើយ​និង​បង្កើន​សមត្ថភាព​ក្នុង​សារពាង្គកាយ​ស្ត្រី ពេលដែល​យក​វា​លាយ​ជាមួយនឹង​ភេសជ្ជៈ​។​ ​តាម​ការអះអាង​របស់​លោក អំពូល​ថ្នាំសម្រើប​សម្រាប់​ស្ត្រី​នេះ បាន​លួច​រត់ពន្ធ​ខុសច្បាប់​ចេញពី​តំបន់​សាន់​ហ្គៃ ហ្គោ​ឡុ​ក នៅតាម​តំបន់​ព្រំដែន​ថៃ​ជាមួយ​រដ្ឋ​កេ​ឡាន់​តាន់ ប្រទេស​ម៉ាឡេស៊ី​។​ ​លោក​បាន​អះអាងថា ស្ថានភាព​ទឹក​រាក់​នៅក្នុង​ទន្លេ​អំឡុងពេល​រដូវ​រីងស្ងួត បាន​បង្ក​ភាពងាយស្រួល​ដល់​ក្រុម​អ្នករត់ពន្ធ​។​ ​លោក​បន្តថា យើង​បាន​លក់​ថ្នាំសម្រើប​នៅទីនេះ​អស់​រយៈពេល​២​ខែ​មកហើយ ប៉ុន្តែ​មិន​បើកចំហរ​នោះទេ​។ អតិថិជន​មួយចំនួន​របស់លោក បាន​និយាយ​ក្រើនរំឭក​លោក​ថា ស្នងការ​នគរបាល​ក្រុង​ម៉ា​ឡា​កា តឹងរឹង​ខ្លាំងណាស់ ហើយ​អាច​នឹង​ងាយ​ទទួលបាន​ព័ត៌មាន​នេះ ហេតុ​ដូច្នេះហើយ​លោក​មានការ​ប្រថុយប្រថាន​ខ្លាំង​បំផុត​ក្នុង​ការលក់​ថ្នាំសម្រើប​នៅទីនេះ​។​ ​លោក​អា​យ៉ុ​ប និយាយថា លោក​អាច​លួច​រត់ពន្ធ​ថ្នាំសម្រើប​សម្រាប់​ស្ត្រី​នេះ មកកាន់​ទីក្រុង​ម៉ា​ឡា​កា បានត្រឹមតែ​ប៉ុន្មាន​អំពូល​ប៉ុណ្ណោះ​ក្នុង​១​លើកៗ​។ បើសិនជា​អ្នក​ចង់បាន អ្នក​ត្រូវ​ទិញ​វា​ឲ្យ​លឿន ដោយសារតែ​លោក​មិនអាច​លក់​ដោយ​បើកចំហរ​បានទេ​។ លោក​ត្រូវតែ​ត្រឡប់​ទៅកាន់​ប្រទេស​ថៃ​វិញ ហើយ​និង​វិលត្រឡប់​មកវិញ​នៅ​សប្តាហ៍​ក្រោយ ហើយ​ថ្នាំសម្រើប​មួយ​នេះ ពេញនិយម​ខ្លាំងណាស់​នៅក្នុង​ចំណោម​ភ្ញៀវទេសចរ​នៅទីនេះ​។​ ​លោក​អា​យ៉ុ​ប បាន​បញ្ជាក់ថា គ្រាន់តែ​ដាក់​៣-៤​ដំណក់​ចូលទៅក្នុង​ភេសជ្ជៈ អ្នកនឹង​ដឹង​ពី​លទ្ធផល​ភ្លាម​នៅ​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយ​។ ភ្ញៀវទេសចរ​ដែល​មក​ពី​ប្រទេសជិតខាង បាន​កុំ​ម្មង់​ទុកជាមុន​។ យើង​មាននូវ​ការរកស៊ី​ថ្នាំសម្រើប​សម្រាប់​ស្ត្រី​នេះ​ល្អ​ជាង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ដោយសារតែ​វា​មានការ​ពេញនិយម​ខ្លាំង​នៅក្នុង​ចំណោម​ស្ត្រី​ក្មេងៗ​។​ ​ថ្នាំសម្រើប ជា​ប្រភេទ​ថ្នាំ​ដែល​ជួយ​បង្កើន​ចំណង់តណ្ហា​ដល់ដៃ​គូ ដើម្បី​សម្រេចការ​រួមភេទ​។ កត្តា​ដែល​ជម្រុញ​ឱ្យដៃ​គូ​ប្រើ​ថ្នាំសម្រើប គឺអាច​មកពី​ភាគី​បុរស​អសមត្ថភាព ឬ​ដៃគូ​ទាំងពីរ​គ្មាន​ចំណង់​ផ្លូវភេទ​ជាដើម​។ ​ទោះបីជា​យ៉ាងណាក៏ដោយ ការប្រើប្រាស់​ថ្នាំសម្រើប​ត្រូវបាន​ណែនាំ​ថា ប្រសិនបើ​មិនចាំបាច់​គឺ​មិន​គួរប្រើ​វា​ឡើយ ព្រោះ​វា​ធ្វើឱ្យ​យើង​ប្រ​ឈប​បញ្ហា​សុខភាព​មួយចំនួន​ហើយ​ខាងក្រោម​នេះ​ជា​ផលប៉ះពាល់​មួយចំនួន​ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ថ្នាំសម្រើប​៖ - ឈឺក្បាល​ - វិលមុខ​ - ព្រិល​ភ្នែក​ - ក្ដៅ​រោលរាល​ - តឹង​ច្រមុះ​ - ចង់​ក្អួត​ - ឈឺ​ដើមទ្រូង​ - ងងឹតភ្នែក​ភ្លាមៗ​ - ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ដូចជា ពិបាក​ដកដង្ហើម ថប់ដង្ហើម ហើម​មាត់​... - ប្រកាច់​ជាដើម​៕ ​