អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ជាប់ពន្ធ​ធនាគារ​រយៈពេល​៦​ឆ្នាំ ក្រោម​បទ​ចោទ «​ប្រឆាំង​រដ្ឋ​»

ព័ត៌មានអន្តរជាតិ
0
284
​កាលពីពេល​ថ្មីៗ​នេះ តុលាការ​នៅ​វៀតណាម បាន​ផ្តន្ទាទោស​ដាក់គុក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​រយៈពេល​៦​ឆ្នាំ ដោយសារតែ​ការ​បង្ហោះ​សារ​ជា​បន្តបន្ទាប់ ដែល​រដ្ឋាភិបាល​បាន​និយាយថា វា​មាន​ខ្លឹមសារ​«​ប្រឆាំង​រដ្ឋ​»​។​ ​លោក Nguyen Chi Vung អាយុ​៣៨​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្កើត និង​ធ្វើ​ឲ្យ​រីក​រាលដាល​នូវ​ព័ត៌មាន​ប្រឆាំង​រដ្ឋាភិបាល ដោយ​តុលាការ​របស់​ប្រជាជន នៅ​ខេត្ត Bac Lieu, នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​ ​តុលាការ​បាន​បញ្ជាក់ថា ជន​ជាប់ទោស Nguyen Chi Vung បាន​ផ្សាយ​ផ្ទាល់ (Livestream) ចំនួន​៣៣​លើក លើ​ប្រព័ន្ធ Facebook ដើម្បី​ចែករំលែក ព័ត៌មាន​មិន​ពិត និង​ជំរុញ​ឲ្យ​ប្រជាជន ចូលរួម​ក្នុង​ការតវ៉ា​អំឡុងពេល​បុណ្យជាតិ​។​ ​គួរ​បញ្ជាក់ដែរថា នេះ​ពុំមែន​ជា​លើក​ទី​១​ដែល​តុលាការ​វៀតណាម បានធ្វើការ​ផ្តន្ទាទោស​អ្នកលេង​ហ្វេ​ស​​ប៊ុ​ក​ជុំវិញ​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការរិះគន់​រដ្ឋាភិបាល ។​ ​