អ៊ីរ៉ង់អត់​ខ្លាច​ប្រធានាធិបតីបៃ​ដិ​ន គំ.រាម​វា.យបក​លើ​សហរដ្ឋអាមេរិក​

ព័ត៌មានអន្តរជាតិ
0
185
រដ្ឋធានី​តេ​អ៊ីរ៉ង់​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក គ្រាន់តែ​ទៅដល់​ទឹកដី​មជ្ឈិមបូព៌ា​ភ្លាម ក៏​ព្រមាន​អំពី​ការប្រើប្រាស់​កម្លាំង​ទ័ព​ភ្លាម ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់ ជុំវិញ​កម្មវិធី​អាវុធ​មហា​ប្រល័យ​លោក ប៉ុន្ដែ​ក្រុង​តេ​អ៊ីរ៉ង់ បាន​ប្ដេជ្ញា​ឆ្លើយតប​យ៉ាងខ្លាំង​ក្លា ដល់​ក្រុង​វ៉ាស៊ីនតោន និង សម្ពន្ធមិត្ត ចំពោះ​ការបង្ក​អសន្ដិសុខ​ណាមួយ នៅក្នុង​តំបន់​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ថា លោក អេ​ប្រា​ហ៊ីម រ៉ា​យ​ស៊ី (Ebrahim Raisi) ប្រធានាធិបតី​អ៊ីរ៉ង់ បានធ្វើការ​អត្ថាធិប្បាយ វាយប្រហារ​ទៅលើ​ក្រុង​វ៉ាស៊ីនតោន ដោយសារតែ​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត ប្ដេជ្ញា​ប្រើប្រាស់​គ្រប់​មធ្យោបាយ ប្រឆាំងនឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​តេ​អ៊ីរ៉ង់​។​


​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​បញ្ជាក់ថា ក្រុង​តេ​អ៊ីរ៉ង់ នឹងមាន​ការឆ្លើយតប​យ៉ាងធ្ងន់ធ្ងរ និង គួរឱ្យ​សោកស្តាយ ចំពោះ​កំហុសឆ្គង​ណាមួយ ប្រព្រឹត្តឡើង ដោយ​ក្រុង​វ៉ាស៊ីនតោន ឬ​សម្ពន្ធមិត្ត​របស់​សហរ​ដ្ឋ​អាមេរិក​។​

​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ថ្លែង​បែបនេះ ខណៈ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) និង នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក យែ​រ ឡា​ភី​ដ (Yair Lapid) បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រួមគ្នា​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បដិសេធ​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដែលជា​ការបង្ហាញ អំពី​ការរួបរួម​គ្នា​របស់​ស​ម្ព​ន្ធ​មិត្ត ដែល​បាន​បែកបាក់​គ្នា អស់​រយៈពេល​ជា​យូរ​មកហើយ លើ​ការទូត​ជាមួយ​ក្រុង​តេ​អ៊ីរ៉ង់ (Tehran)​។​

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ​អ៊ីរ៉ង់ IRNA បាន​ផ្សាយ​ថា ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ស្ដីបន្ទោស​ដល់​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅក្នុង​តំបន់​របស់​ក្រុង​វ៉ាស៊ីនតោន ចំពោះ​ការបង្ក​អស្ថិរភាព នៅក្នុង​តំបន់​៕​