គ្រឿង​ពេជ្រ​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ត្រូវ​ចោរលួច​បានសម្រេច​ពិ​សារមន្ទីរ​អាល្លឺម៉ង់​

ព័ត៌មានអន្តរជាតិ
0
624
​ក្រុមចោរ​បាន​វាយកម្ទេច​ច្រកចូល​ទៅក្នុង​សារមន្ទីរ​អាល្លឺម៉ង់ រួច​លួច​គ្រឿង​ពេជ្រ​តម្លៃ​ជាង​១.១​ពាន់​លាន​ដុល្លារ​បានសម្រេច​។ ​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព ឃើញ​ក្រុមចោរ​ក្នុង​ឈុតខ្មៅ មាន​ពិល​បំភ្លឺ​ផ្លូវ បាន​ទម្លុះ​ច្រកចូល​ទៅក្នុង​សារមន្ទីរ Green Vault ស្ថិតក្នុង​ទីក្រុង Dresden ប្រទេស​អាល្លឺម៉ង់ រួច​លួចបាន​សម្រេច​គ្រឿងអលង្កា​៣​ឈុត​សល់​ពី​សតវត្សរ៍​ទី​១៨​ដែល​មិនអាច​កាត់ថ្លៃ​បាន​។​ ​ក្រុមចោរ​គាស់​ទ្វារ​នេះ បាន​លួច​យក​គ្រឿងអលង្កា​ដែលមាន​តម្លៃ​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​រួមទាំង​គ្រាប់​ត្បូង​ពេជ្រ និង​ត្បូង​កណ្តៀង ចេញពី​សារមន្ទីរ​ស្ថិតក្នុង​ចំណោម​សារមន្ទីរ​វ័យ​ចំណាស់​ជាងគេ​បំផុត​របស់​ពិភពលោក ស្ថិតនៅក្នុង​ព្រះបរមរាជវាំង Dresden ។​ ​ក្រុមនគរបាល បាន​អះអាងថា ក្រុមចោរ​នេះ​មាន​គ្នា​តិចតួច​ប៉ុណ្ណោះ ហើយ​និង​អាច​ចូល​តាម​ចន្លោះ​ប្រហែល​ជាង​កន្លះ​ម៉ែត្រ​តាម​បង្អួច​នៃ​សារមន្ទីរ Green Vault កាលពី​យប់​រំលង​អា​ទ្រា​ត្រ​ថ្ងៃអាទិត្យ​ចូល​ព្រឹក​ថ្ងៃ​ចន្ទ​កន្លងទៅ​។​ ​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព ឃើញ​ក្រុមចោរ​វាយកម្ទេច​ទូក​ម្ក​ល់​ទុក​គ្រឿងអលង្កា និង​ប្រមូល​គ្រឿងអលង្កា​មិនអាច​កាត់ថ្លៃ​បាន​ទាំងនេះ​ពី​ជ្រុង​ខាងកើត​នៃ​សារ​មន្ទីរពេទ្យ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ព្រឹក​ថ្ងៃ​ចន្ទ ស្របពេល​មេឃ​កំពុងតែ​ផ្លេកបន្ទោរ​។ កាមេរ៉ា​នេះដែរ ឃើញ​ក្រុមចោរ​២​នាក់ វាយ​បំបែក​បង្អួច ហើយ​សំឡេង​ប្រកាសអាសន្ន បាន​បន្លឺឡើង​នៅមុន​ម៉ោង​៥​ព្រឹក ហើយ​ក្រុម​មន្ត្រីនគរបាល បានធ្វើ​ដំណើរ​ទៅដល់​ទីនោះ នៅ​រយៈពេល​៥​នាទី​ក្រោយ ប៉ុន្តែ​ក្រុមចោរ បាន​រត់​គេចខ្លួនបាត់​ស្រមោល​អស់​ទៅហើយ​។​ ​បច្ចុប្បន្ន​សារមន្ទីរ កំពុងតែធ្វើការ​អង្វ​ក្រុមចោរ​ទាំងអស់នេះ​ថា មិនត្រូវ​បំផ្លាញ ឬ​រំលាយ​វត្ថុ​បុរាណ​ជា​ប្រវត្តិសាស្ត្រ​មិនអាច​កាត់ថ្លៃ​បាន​មួយ​នេះ​នោះទេ ដោយ​ពួកគេ​បាន​អះអាងថា វា​ពិតជា​មានតម្លៃ​ខ្លាំងណាស់​ទាំង​ខាង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​។​ ​ក្រុមមន្ត្រី បាន​អះអាងថា គ្រឿងអលង្កា​ដែល​បាន​លួច​ទៅ​បាត់​នេះ​មិនអាច​លក់​តាម​ទីផ្សារ​បើកចំហរ​បាន​នោះទេ​។ គ្រឿងអលង្កា​ដែល​លួច​យកទៅ​នេះ មាន​ទាំង​កន្លាស់​.​ក ឡេវអាវ និង​ក្បាល​ខ្សែក្រវាត់ ស្ថិតនៅក្នុង​ចំណោម​វត្ថ​មានតម្លៃ​ជាច្រើន​ទៀត​។​ ​សូមបញ្ជាក់ថា គ្រឿ​អលង្កា​ទាំងអស់នេះ មាន​អាយុកាល​តាំងពី​ឆ្នាំ​១៧២៣​មកម្ល៉េះ ខណៈពេលដែល​ព្រះបរមរាជវាំង Dresden ជា​កន្លែង​ដាក់តាំង​គ្រឿង​ពេជ្រ ត្រូវបាន​កសាង​លើកដំបូង​ក្នុង​ឆ្នាំ​១៥៣៣៕​