កូរ៉េខាងជើង បាញ់​បង្ហោះ​មី​ស៊ី​ល​តម្លើង​សាច់ដុំ​ក្នុង​ថ្ងៃ​បុណ្យជាតិ​អាមេរិក​

ព័ត៌មានអន្តរជាតិ
0
272
​ស្ងាត់ៗ កូរ៉េខាងជើង បានបង្ហាញ​សាច់ដុំ​សាជាថ្មី​ប្រកាស​ទៅដល់​ពិភពលោក​តាមរយ​:​ការបាញ់​បង្ហោះ​មី​ស៊ី​ល កាលពី​យប់ម្សិល​មិញ​នេះ ។ នេះ​បើតាម​ការប្រកាស​របស់​យោធា​កូរ៉េខាងត្បូង ប៉ុន្តែ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ទាក់ទង​គ្រាប់ផ្លោង​នេះឡើយ​។ ការបាញ់​នេះ ធ្វើឡើង​ខណៈ​អាមេរិក​ផ្ដើម​អបអរ​ថ្ងៃបុណ្យ Thanksgiving ដែលជា​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ​មួយ​របស់​ប្រជាជន​អាមេរិក​។​ ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន KCNA បានឱ្យដឹង​ទៀតថា ការធ្វើ​តេស្ដ​មី​ស៊ី​ល​កាលពី​ម្សិលមិញ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការត្រួតពិនិត្យ និង​បញ្ជា​ដោយផ្ទាល់​ពី​លោក គីម ជុង​អ៊ុន​។ មិន​តែ​ប៉ុ​ណ្ណោ លោក គីម ក៏បាន​បង្ហាញ​ពី​ការពេញចិត្ត​ពេញ​ថ្លើម ចំពោះ​ជោគជ័យ​នៃ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​នេះដែរ ខណៈ​អ្នកជំនាញ​មួយចំនួន​យល់ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ជា​សារ​មួយ​ផ្ញើជូន​លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ក្រើនរំលឹក​ពី​កាលបរិច្ឆេទ​ដែល​លោក គីម កំណត់​ត្រឹម​ចុងឆ្នាំ​២០១៩​នេះ ជុំវិញ​កិច្ចចរចា​នុយក្លេអ៊ែរ សំដៅ​បញ្ជៀ​ស​កុំឱ្យ​ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ វិលត្រឡប់​ទៅរក​ស្ថានការណ៍​ដូច​ឆ្នាំ​២០១៧ ជា​ពេលដែល​ទីក្រុង​ព្យុងយ៉ាង​បាញ់បោះ​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់​។​ ​គួរ​បញ្ជាក់ថា​យោងតាម​សារព័ត៌មាន KCNA បាន​ដកស្រង់​សម្តី​លោក គីម ដោយ​និយាយថា​៖ «​ជោគជ័យ​ជា​ចំហ​នេះ គឺជា កាដូ​មួយ​កាន់តែ​មានតម្លៃ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ និង​ក្រុម​អ្នកបច្ចេកទេស​ការពារ​ជាតិ​កំពុង​បង្ហាញ​ដល់​ក្រុម​មេដឹកនាំ​សំខាន់ៗ និង​បក្ស​នោះ​។​ ​រូបភាព​ជាច្រើន​បង្ហាញ​ឲ្យ​ឃើញ​មី​ស៊ី​ល​នោះ ដោយ​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​នោះ ហោះ​ចេញពី​ទឹក​ឡើង​ទៅលើ​អាកាស ដោយបាន​បណ្តាល​ឲ្យ​មាន​ផ្សែង​ខ្មួលខ្មាញ់​នៅ​ពីលើ​ផ្ទៃសមុទ្រ​។​ ​ទូរទស្សន៍​របស់​រដ្ឋ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​អ្វីដែល​ខ្លួន​អះអាង​គឺ​រូបភាព​របស់​មី​ស៊ី​ល​នៅក្រោម​ផ្ទៃ​ទឹក​ដែល​ត្រូវបាន​បាញ់​ចេញពី​នាវាចម្បាំង​ដោយ​ប្រើ​បច្ចេកវិទ្យា​គន្លឹះ​ដើម្បី​បាញ់​៕ ​