ត្រីបិសាច​មានមុខមាត់​អាក្រក់​បំ​ផុត​មិន​ធ្លាប់​ឃើញ​ពីមុន​ត្រូវ​ចាប់បាន​ក្នុង​សមុទ្រ​ជ្រៅ​ណ័​រ​វ៉េ និង​បា​រ៉េ​ន​

ព័ត៌មានអន្តរជាតិ
0
509
​អ្នកនេសាទ​រុស្ស៊ី​ម្នាក់ បាន​ចែករំលែក​រូបភាព​សត្វ​ត្រី​ចម្លែកៗ​បំផុត​មិន​ធ្លាប់​ដែល​ឃើញ​ដែល​លោក​ចាប់បាន​ពី​ទឹក​ជ្រៅ​នៅ​សមុទ្រ​ណ័​រ​វ៉េ និង​សមុទ្រ​បា​រ៉េ​ន ហើយ​និង​នៅតាម​តំបន់ឆ្នេរ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។​ ​លោក Roman Fedortsov មកពី​ទីក្រុង Murmansk ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី បម្រើ​ការងារ​នៅលើ​នាវា​អូស​ត្រី ហើយ​លោក​តែងតែ​ជួប​ប្រទេស​សត្វ​ត្រី​ចម្លែកៗ​ជាច្រើន​ប្រភេទ​ប្រៀបដូចជា​សត្វ​មកពី​ក្រៅ​ភព​អញ្ចឹង​ដែរ​។​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ លោក Fedortsov បាន​ចែក​រំ​លែ​នូវ​រូបភាព​សត្វ​ត្រី​ចម្លែកៗ​ជាច្រើន​ប្រភេទ​នៅលើ​ព័ត៌មាន​សង្គម ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​សត្វ​ចម្លែកៗ​បំផុត​ជាច្រើន​ដែល​លោក​បាន​ជួបប្រទះ ខណៈពេលដែល​មនុស្ស​ជាច្រើន​ទៀត ចង់​ស្គាល់​ពីស​ត្វ​សមុទ្រ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាំងអស់នេះ​។​ ​នាវា​នេសាទ​ដែល​លោក Fedortsov ធ្វើការ​ជាមួយ គឺជា​នាវា​នេសាទ​ថ្នាក់​ពាណិជ្ជកម្ម នេសាទ​ប្រភេទ​ថ្មី​ម័​រ​រុយ ត្រី​ហា​ដុក និង​ត្រី​ស្បែ​កា ជាដើម​។ ប៉ុន្តែ​សត្វ​សមុទ្រ​ដែល​ថត​បាន​ទាំងនេះ ត្រូវ​ពួកគេ​នេសាទ​បាន​ផងដែរ​។​ ​ជាក់ស្តែង ក្រុម​អ្នកនេសាទ​របស់លោក Fedortsov នេសាទ​បាន​ត្រី​ចម្លែក​មាន​ធ្មេញ​គួរ​ឲ្យ​ខ្លាច​មិន​ដូចជា​សត្វ​ត្រី​អ្វី​ឲ្យ​ពិតប្រាកដ មាន​ភ្នែក​ខៀវ ហើយ​ត្រី​ខ្លះទៀត មាន​មាឌធំ​ប៉ុន​មនុស្ស​ទៀតផង​។​ ​លោក Fedortsov បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​សិក្សា​ពី​សមុទ្រ ស្ថិតនៅក្នុង​ទីក្រុង Murmansk ហើយ​លោក​ក៏​ជា​អ្នកជំនាញ​លើ​សិក្សា​ពី​ត្រី​ផងដែរ​។​ ​នៅក្នុង​កិច្ចខិតខំ​អប់រំ​អ្នកដើរ​កប៉ាល់​ពី​ការរកឃើញ​សត្វ​សមុទ្រ​ទឹក​ជ្រៅ​របស់គាត់ លោក Fedortsov ជា​ញឹកញាប់ តែងតែ​ចែករំលែក​នូវ​រូបភាព និង​ព័ត៌មាន​ពី​សមុទ្រ​ដ៏​ចម្លែក​ទាំងអស់នេះ ដោយ​ភាគច្រើន​នៃ​សត្វ​ត្រី​ចម្លែក​ទាំងអស់នេះ ត្រូវបាន​រកឃើញ​នៅក្នុង​សមុទ្រ​ណ័​រ​វ៉េ និង​សមុទ្រ​បា​រ៉េ​ន ជាហេតុ​ធ្វើ​ឲ្យ​មាន​អ្នកដើរ​តាម​រាប់ម៉ឺន​រាប់សែន​នាក់​នៅតាម​បណ្តាញ​សង្គម Twitter និង Instagram​។​ ​កាសែត TomoNews ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​និយាយថា ភាគច្រើន​នៃ​ត្រី​ចម្លែក​ទាំងអស់នេះ ពួកគេ​គ្មាន​ចេតនា​ចង់​នេសាទ​នោះទេ ប៉ុន្តែ​វា​ជាប់​សំណាញ់​ដោយ​ចៃដន្យ​៕​