ចឹ​ង​តើ​បាន​ប្រធានាធិបតី​រុស្ស៊ី​ខ្លាំង​ម្ល៉េះ​! មេ​ធ្មប់​បានធ្វើ​ពិធី​ផ្តល់​ថាមពល​ពិសេស​ដល់​លោកពូ​ទីន​ឲ្យ​ឈ្នះសត្រូវ និង​មា​.​ចង្រៃ​

ព័ត៌មានអន្តរជាតិ
0
346
​ ក្រុម​មេ​ធ្មប់ បានធ្វើ​ពិធី​អន្ទង​កម្លាំង​ដើម្បី​ផ្តល់​ថាមពល​ពិសេស​ដល់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏ដូចជា​ដាក់​បណ្តាសារ​សត្រូវ​រប​ស់​រុស្ស៊ី​។ ​នៅក្នុង​ពិធី​អន្ទង​កម្លាំង ដែល​រៀបចំឡើង​នៅក្នុង​វិមាន​ក្នុង​ទីក្រុង​ម៉ូ​ស្កូ​នេះ ប្រធាន​មេ​ធ្មប់ អ្នកស្រី Alyona Polyn នឹង​គោះ​កណ្តឹង និង​សូត្រធម៌ និង​ពាក្យ​បណ្តាសារ ខណៈដែល​មេ​ធ្មប់​ដ៍ទៃទៀត​ឈរ​អាន​គម្ពី​។ ពួកគេ​ត្រូវ​ស្លៀកពាក់​ខ្មៅ រួច​សូត្រធម៌​ផ្តល់​កម្លាំង​ដល់​លោកពូ​ទីន ឲ្យ​ឈ្នះ​កម្លាំង​បិសាច និង​អាច​ដោះស្រាយ​បញ្ហា​គ្រប់បែបយ៉ាង​ទាំងអស់​។​ ​អ្នកស្រី Alyona Polyn បាន​និយាយថា យើង​ត្រូវ​ជួបជុំគ្នា​ធ្វើ​ពិធី ដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​រឹងមាំ​ឡើង ពិសេស​ផ្តល់​ថាមពល​ពិសេស​ដល់​លោកពូ​ទីន​។​ ​អ្នកស្រី​បន្តទៀតថា ពិធី​ដែល​ចំណាយពេល​ប្រហែល​២០​នាទី​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​គាំទ្រ​រដ្ឋ​រុស្ស៊ី និង​ប្រធានាធិបតី ចាប់តាំងពី​លោក​ឡើងកាន់​អំណាច​មក​ម្ល៉េះ​។​ ​លោកស្រី​និយាយថា ពួកយើង​យល់ឃើញថា កម្លាំង​ខាងក្រៅ​នេះ នឹង​ជួយ​ដល់​ក្រុម​អាជ្ញាធរ និង​ជួយ​ដល់​ជាតិ ហើយ​ចុងក្រោយ​នឹង​ជួយ​ដល់​ផែនដី​។ កម្លាំង​នេះដែរ នឹងធ្វើ​ឲ្យ​វិនាស​ដល់​សត្រូវ​ណា​ដែល​ស្អប់​រុស្ស៊ី​។ ​អ្នកស្រី​អះអាងថា “​អ្នក​ដែល​មក​ពួកយើង​ជាមួយនឹង​អំពើអាក្រក់ និយាយ​អាក្រក់​ពី​ពួកយើង ពួកគេ​នឹង​វិនាស​ខ្ច​ត់​ខ្ចាយ​រក​ទីបញ្ចប់​គ្មាន ដោយសារតែ​កម្លាំង​ដ៏​មហិមា​ទាំងនេះ​។​ ​អ្នកស្រី បានធ្វើការ​សង្កត់ធ្ងន់​ថា ការធ្វើ​ពិធី​នេះ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ព្រោះ​ថាមពល​ទាំងអស់ នឹងត្រូវ​បញ្ជូន​ដោយផ្ទាល់​ទៅ​ឲ្យ​លោកពូ​ទីន ដើម្បី​ឈ្នះ​គ្រប់​មា​.​ចង្រៃ​។​ ​គួររំឭកថា កាលពី​ឆ្នាំ​២០១៧ ក្រុម​មេ​ធ្មប់​នៅលើ​ពិភពលោក ធ្លាប់មាន​គម្រោង​ធ្វើ​ពិធី​អន្ទង​កម្លាំង​របស់​ពួកគេ ដើម្បី​ប្រឆាំងនឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ផងដែរ ហើយ​ពួកគេ​បាន​បង្កើត​ក្រុម​មួយ​តាម​បណ្តាញ​សង្គម Twitter​ដើម្បី​គៀង​គង​មេ​ធ្មប់​ដែល​ចាប់អារម្មណ៍​នឹង​ពិធី​មួយ​នេះ​៕