ទារក​កើតមក​មាន​ក្បាល​បី​ធ្វើ​គ្រូពេទ្យ​នៅ​ឥណ្ឌា​ភ័យ​ឡើង​បះសក់​

ព័ត៌មានអន្តរជាតិ
0
297
​ ក្រុម​វេជ្ជបណ្ឌិត​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​អះអាងថា ពួកគេ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ពេលដែល​ស្ត្រី​ម្នាក់ សម្រាលកូន​មាន​ក្បាល​៣ ថ្វីត្បិតតែ​នាង​ពរ​ពោះ​តាម​ធម្មជាតិ​ក៏ដោយ​។ ​ការ​សម្រាលកូន​ដ៏​កម្រ​នេះ បាន​កើតមានឡើង​នៅក្នុង​មណ្ឌល​សុខភាព​ស្ថិតនៅក្នុង​ទីក្រុង​អេ​តា រដ្ឋ​ឧ​ត្ត​ប្រទេស ប្រទេស​ឥណ្ឌា ។ ក្រុម​វេជ្ជបណ្ឌិត មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេលដែល​ស្ត្រី​ម្នាក់​មកពី​ភូមិ​ពី​លូ បានផ្តល់​កំណើត​បានកូន​ស្រី​ម្នាក់​ដែលមាន​ក្បាល​លយ​ចេញពី​ផ្នែក​ខាងក្រោយ​ក្បាល​ចំនួន​២​បន្ថែមទៀត​។ អ្នកស្រី បាន​ទទួលស្គាល់ថា អ្នកស្រី​មានការ​ឈឺចាប់​ខ្លាំងណាស់​ពេល​សម្រាលកូន​ម្នាក់នេះ​។​ ​លោក​វេជ្ជបណ្ឌិត Bijji Thakur ដែលមាន​វត្តមាន​នៅពេល​សម្រាលកូន​នេះ បាន​និយាយថា ក្មេងស្រី​ម្នាក់នេះ មាន​ក្បាល​៣​។ នាង​មើលទៅ​ដូចជា​មនុស្ស​ក្រៅ​ភព​អញ្ចឹង ដោយសារតែ​មណ្ឌល​សុខភាព​ខ្វះខាត​សម្ភារ​ពេទ្យ ក្មេងស្រី​ម្នាក់នេះ ត្រូវបាន​បញ្ជូន​បន្តទៅ​កាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង​អេ​តា ជា​កន្លែង​ដែល​នាង​ត្រូវ​វះ​គាត់​ដោយ MRI ដើម្បី​យក​ក្បាល​២​ចេញ​។ ​លោក Rajesh Thakur​ដែលជា​ប្រធាន​មន្ទីរពេទ្យក្រុង​អេ​តា បាន​និយាយថា ក្រុម​វិ​ជ្ជ​បណ្ឌិត​នឹង​យក​ក្បាល​ចេញពី​គ្នា ក្រោយ​ការវះកាត់​ដោយ MRI ។ ថ្វីត្បិតតែ​ជា​ករណី​កម្រ​យ៉ាងណាក្តី ក៏​ករណីបែបនេះ ត្រូវបាន​រាយការណ៍​ថា បានកើត​ឡើង​នៅ​អាហ្វ្រិក​ផងដែរ​។ ករណី​ទារក​ក្បាល​៣​នេះ​គឺ​បង្កឡើង​ដោយសារតែ​លលា​ដ៏​ក្បាល ដំណើរការ​ទៅដោយ​មិន​ប្រក្រតី​។​ ​ទារក​ដែល​ជួប​ករណី​ដ៏​កម្រ​នេះ មាន​៥៥​ភាករយ​ដែល​ស្ថានភាព​មាន​សភាព​ស្មុគស្មាញ​ខ្លាំង​។ ៧៥​ភាគរយ​នៃ​ទារក​ដែល​រស់រាន នឹង​អាច​កើតមាន​ជំងឺផ្លូវចិត្ត​។ ​គួររំឭកថា កាលពី​ខែមីនា​កន្លងទៅ ក្រុម​វិ​ជ្ជ​បណ្ឌិត​នៅ​ប្រទេស​ឥណ្ឌា បាន​វះកាត់​ដោយ​ជោគជ័យ​លើ​ទារក​ម្នាក់​ដែលមាន​ក្បាល​២​នៅឯ​មន្ទីរពេទ្យ Sher-e-Kashmir Institute of Medical Sciences នៅក្នុង​រដ្ឋ​ចាម​មូ និង​កា​ស្មៀ​។​ ​ក្រោយពី​គ្មាន​សមត្ថភាព​ចិ​ញ្ចិ​ម​កូន​ម្នាក់នេះ ឪពុក​របស់គេ​ក៏បាន​ព្យាយាម​យក​កូន​ទៅ​កប់​ទាំង​រស់ ប៉ុន្តែ​ទារក​ម្នាក់នេះ ត្រូវបាន​សង្គ្រោះ​ទាន់ពេល​ដោយ​ក្រុមនគរបាល​។ ក្មេង​ម្នាក់នេះ ត្រូវបាន​យកទៅ​ចិញ្ចឹម​ដោយ​ឪពុកមា ហើយ​ក្បាល​មួយ​ត្រូវបាន​វះកាត់​យកចេញ​ដោយ​ជោគជ័យ នៅ​ទីក្រុង​បឹង​ហ្គា​ល់​រូ រដ្ឋធានី​រដ្ឋកា​ណា​តា​កា​៕​