ប្រជាជន​១០​ម៉ឺន​នាក់ ត្រូវបាន​ជម្លៀសចេញ​បន្ទាប់ពី​រង​ការវាយប្រហារ​ពី​ព្យុះ​ទី​ហ្វុ​ង កាំ​មួ​រិ (Kammuri) នៅ​ប្រទេស​ហ្វីលីពីន​

ព័ត៌មានអន្តរជាតិ
0
296
​ព្យុះ​ទី​ហ្វុ​ង កាំ​មួ​រិ (Kammuri) បាន​បោកបក់​មកដល់​ទឹកដី​នៃ​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​អាជ្ញាធរ​បាន​ជម្លៀស ប្រជាជន​ប្រមាណ ២០០,០០០​នាក់ និង​ព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ព្រមទាំង​បំណាក់​ដី​ថែមទៀត​នោះ​។​ ​យោងតាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹងថា ខ្យល់ព្យុះ Kammuri បាន​វាយប្រហារ​នៅ​ជិត​ទីក្រុង Gubat កាលពី​ល្ងាច​ថ្ងៃ​ចន្ទ និង​បន្ដ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ថែមទៀត​។ កម្លាំង​ខ្យល់ព្យុះ បាន​កើនឡើង​ល្បឿន​ខ្យល់​រហូតដល់ ២១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ក្លាយជា​ខ្យល់ព្យុះ​កម្រិត​ទី ៤​។ លើសពីនេះ​ទៀត ខ្យល់ព្យុះ​ត្រូវបាន​ព្យាករណ៍​ថា​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Legazpi ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ដែល​នាំមក​នូវ​ខ្យល់​បក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​អាច​បង្ក​ឲ្យ​មានការ​បាក់​ដី​ដ៏​គ្រោះថ្នាក់​បំផុត​។​ ​អាជ្ញាធរ​ក្នុង​ខេត្ដ​Albay​បានចាប់ផ្ដើម​ជម្លៀស​ប្រជាជន​១០​ម៉ឺន​នាក់ ក្រោយ​ទទួលបាន​ព័ត៌មាន​ជាមុន​ពី​ព្យុះ​នេះ​។ នៅលើ​កោះ​លូ​ហ្ស៊ុ​ន​នឹង​ប្រឈម​ទឹកជំនន់​ភ្លាមៗ​រួម​នឹង​ការបាក់​ដី ខណៈ​ខ្យល់​បក់​ខ្លាំង​អាច​កើន​ដល់​ល្បឿន​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕