គ្រូ​ស្រលាញ់​សិស្ស​ដល់ពេល​ឈ្លោះ​គ្នា​យក​រណា​កាត់​សាកសព​ជា​កង់ៗ​ញាត់​ចូល​វ៉ា​លី​រួច​យកទៅ​បោះចោល​ក្នុង​ទន្លេ​

ព័ត៌មានអន្តរជាតិ
0
317
​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ចុង​សប្តាហ៍​នេះ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម ក្រោយពេល​គាត់​ត្រូវបាន​គេ​ទាញ​ចេញពី​ទន្លេ​កក ឃើញ​មាន​ដៃ​មនុស្ស​ស្រី​ចំនួន​២​ដែល​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​វ៉ា​លី​របស់គាត់​។​ ​បន្ទាប់មកទៀត ក្រុមនគរបាល បាន​រកឃើញ​ក្បាល និង​ដងខ្លួន​នារី​ម្នាក់​នៅក្នុង​ផ្ទះល្វែង​របស់​គាត់ ស្ថិតនៅក្នុង​ទីក្រុង St Petersberg ប្រទេស​រុស្ស៊ី ជាមួយនឹង​រណា​ប្រឡាក់​ដោយ​ឈាម​។​ ​នារី​រងគ្រោះ​ម្នាក់នេះ ត្រូវ​បានផ្តល់​អត្តសញ្ញាណ​ថា​មានឈ្មោះ Anastasia Yeschenko អាយុ​២៤​ឆ្នាំ គឺជា​កូនសិស្ស​របស់លោក​សាស្ត្រាចារ្យ Oleg Sokolov​។​ ​ក្រុមនគរបាល បាន​អះអាងថា នាង​មាន​ទំនាក់ទំនង​លើ​គ្រែ​លួចលាក់​ជាមួយនឹង​សាស្ត្រាចារ្យ​វ័យ​៦៣​ឆ្នាំ​ម្នាក់នេះ ពេលដែល​គាត់​សម្លាប់​នាង​អំឡុងពេល​ឈ្លោះប្រកែក​គ្នា​។​ ​លោក Sokolov ដែលជា​អ្នកជំនាញ​ឈានមុខ​គេ​មួយរូប នៅក្នុង​ប្រវត្តិសាស្ត្រ​យោធា​រុស្ស៊ី​នោះ បច្ចុប្បន្នកំពុង​នៅក្នុង​មន្ទីរពេទ្យ​ទាំង​ដៃ​ជាប់​ខ្នោះ ក្រោយ​កើតរោគ​ខ្វះ​កម្តៅ​។​ ​លោក​ត្រូវបាន​ទាញ​ចេញពី​ទន្លេ​កក Moyka ស្ថិតនៅក្នុង​ទីក្រុង St Petersburg កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។ ក្រុមនគរបាល បាន​រកឃើញ​ដៃ​ស្ត្រី​ចំនួន​២ ដែល​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ត្រង់​កែងដៃ ក៏ដូចជា​កាំភ្លើងខ្លី​នៅក្នុង​កាបូប​របស់គាត់​។ ​លោក Sokolov គឺជា​សាស្ត្រាចារ្យ​នៅឯ​សាកលវិទ្យាល័យ St Petersburg State University ហើយ​លោក​គឺជា​អ្នកជំនាញ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ណាប៉ូឡេអុង​។ លោក​ក៏​ជា​ប្រធាន​សមាគម​ប្រវត្តិសាស្ត្រ​យោធា​រុស្ស៊ី ហើយ​បច្ចុប្បន្ន​លោក​ក៏​ជា​សមាជិក​មួយរូប​នៅក្នុង​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​គណៈ​គ្រប់គ្រង​មួយ​នេះ​ផងដែរ​។ លោក​បម្រើ​ការងារ​ជា​ទីប្រឹក្សាបច្ចេកទេស​រប​ស់​ទូរទស្សន៍​អឺរ៉ុប​ជាច្រើន​កន្លែង លើ​ការផលិត​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​យុគសម័យ​ណាប៉ូឡេអុង ហើយ​លោក​ធ្លាប់​ទទួលបាន​រង្វាន់​កិត្តិយស Legion of Honour នៅក្នុង​ប្រទេស​បារាំង កាលពី​ឆ្នាំ​២០០៣ ទៀតផង​៕ ​