បំបែកសំណុំរឿង​ឃាតកម្ម​កក្រើក​មេឃ​! ចាប់រំលោភ​សាកសព​ម្តាយ និង​កូនស្រី​អាយុ​១០​ក្រោយពេល​សម្លាប់ចោល​ស្ទើ​តែ​ទាំង​ពូជ​

ព័ត៌មានអន្តរជាតិ
0
467
​ឃាតករ​ដែល​បានសម្លាប់​សមាជិកគ្រួសា​រ​៣​នាក់ មុនពេល​ចាប់រំលោភ​សាកសព​ម្តាយ និង​កូនស្រី​អាយុ​១០​ឆ្នាំ​របស់​នាង​នៅ​ប្រទេស​ឥណ្ឌា​នោះ ត្រូវបាន​ចាប់ខ្លួនបាន​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​ ​ឃាតករ​ធ្មិ​ល​ចូល Nasiruddin អាយុ​៣៨​ឆ្នាំ បានធ្វើ​ឃាត​ប្តី​ប្រព័ន្ធ​២​នាក់ និង​កូនប្រុស​អាយុ​៤​ខែ​របស់​ពួកគេ ដែល​រកឃើញ​ស្លាប់ និង​ដេក​ននល​គោក​នៅក្នុង​ផ្ទះ​របស់​ពួកគេ កាលពី​រយៈពេល​១​សប្តាហ៍​មុន​នៅក្នុង​រដ្ឋ​ឧ​ត្ត​ប្រទេស ប្រទេស​ឥណ្ឌា​។​ ​ឃាតករ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ងប់​ង​ល់​នឹង​សិច និង​ចូលចិត្ត​រំលោភ​សាកសព​នេះ បាន​សារភាពថា លោក​បាន​លួច​ចូលក្នុង​គ្រួសារ​មួយ​នេះ នៅពេល​យប់ ដោយ​វាយ​សម្លាប់​ប្តី អាយុ​៣៥​ឆ្នាំ នឹង​ដុំថ្ម មុនពេល​សម្លាប់​ប្រពន្ធ​អាយុ​៣០​ឆ្នាំ តាម​ក្រោយ​។​ ​ក្រោយ​សម្លាប់​ឪពុកម្តាយ​នេះ​រួច លោក Nasiruddin ក៏បាន​សម្លាប់ចោល​កូនប្រុស​អាយុ​៤​ខែ​របស់​ពួកគេ ហើយ​បន្ទាប់មក​ក៏​ចាប់រំលោភ​សាកសព​ម្តាយ​។​ ​បុរស​ល្មោភកាម​ម្នាក់នេះ បាន​ចាប់រំលោភ​សាកសព​ម្តាយ​យ៉ាង​អស់ចិត្ត​អស់ចង់​រយៈពេល​៣​ម៉ោង ហើយ​បន្ទាប់មក​ក៏​ចាប់រំលោភ​កូនស្រី​អាយុ​១០​ឆ្នាំ​ទៀត ដែល​បាន​រងរបួស ហើយ​និង​បាន​វាយ​ដុំ​មកលើ​ប្អូនប្រុស​អាយុ​៤​ឆ្នាំ​របស់​នាង​ទៀត​។​ ​លោក Azamgarh Triveni Singh គឺជា​មន្ត្រីនគរបាល​ស៊ើបអង្កេត បាន​និយាយប្រាប់​កាសែត Indo-Asian News Service​ថា ឃាតករ​រូបនេះ​បាន​សារភាព​ទៀតថា បាន​លេបថ្នាំ​សម្រើប ហើយ​និង​បាន​ប្រើ​ស្រោមអនាម័យ​សម្រាប់​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​របស់គាត់​។​ ​ក្រុមនគរបាល​បាន​អះអាង​ផងដែរ​ថា ឃាតករ Nasiruddin បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ស្រដៀង​គ្នា​នេះ​នៅ​ទូទាំង​តំបន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។​ ​យោងតាម​ការអះអាងរ​បស់​ក្រុមនគរបាល​បាន​ឲ្យ​ដឹងថា ឃាតករ​រូបនេះ ថែមទាំង​បានបង្ហាញ​វីដេអូ​នៃ​ឧក្រិដ្ឋកម្ម​របស់គាត់​ដល់​ប្អូនស្រី​ថ្លៃ ដែល​បាន​តក់​ស្ល​ត់​នឹង​ទង្វើរ​របស់គាត់​។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ ថា​តើ​នាង​មាន​រួមចំណែក​ខ្លះ​ដែរ​ឬ​អត់ នឹង​ការចាប់ខ្លួន​របស់គាត់​។​ ​ករណី​ឃាតកម្ម​ដ៏​សាហាវ និង​ចាប់រំលោភ​សាកសព​នេះ បាន​កើតមានឡើង​រយៈ​ពេល​១​ខែ​ប៉ុណ្ណោះ ក្រោយពេល​គ្រូបង្រៀន​២​នាក់ នៅក្នុង​រដ្ឋ Gujarat ត្រូវបាន​ចោទប្រកាន់ថា​បាន​ចាប់រំលោភ​កុមារី​ពិការភ្នែក​អាយុ​១៥​ឆ្នាំ​ម្នាក់ រយៈពេល​២​ខែ​នៅក្នុង​សាលា​សម្រាប់​កុមារ​មាន​ពិការភាព​៕​