រឿងរ៉ាវ​ពុករលួយ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជាប់​រយោង​ដូច​សម្ល​កំ​ពិស​តោង​ទៅដល់​ប្រពន្ធ​ដែរ​

ព័ត៌មានអន្តរជាតិ
0
314
…​កាលពី​លោក​ណា​ជីប រ៉ា​ហ្សា​ក់​អង្គុយ​នៅលើ​កៅអី​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី អំពើពុករលួយ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្តិ​ប្រៀបបាន​ជាមាន​ខែល​មួ​យមក​បិទបាំង​យ៉ាង​អញ្ចឹង​…​លុះដល់​លោក​ធ្លាក់​ពី​អំណាច​សំណុំរឿង​ចោទប្រកាន់​ពីបទ​ពុករលួយ​គរ​ដូច​ដំបូក​នៅក្នុង​តុលាការ​។ មិន​ត្រឹមតែ​រូបលោក​រ៉ា​ហ្សា​ក់​ប៉ុណ្ណោះ​ទេ ដែល​ទទួលរង​នូវ​ការចោទប្រកាន់​សូម្បីតែ​លោកស្រី​រ៉ូ​ម៉ា ម៉ាន់​ស័​រ​ជា​ភរិយា​ក៏​ទទួលរង​នូវ​ការចោទប្រកាន់​ដូចគ្នា​ដែរ​។​ ​លោកស្រី រ៉ូ​ម៉ា ម៉ាន់​ស័​រ ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សា​ក់បាន​ទៅដល់​តុលាការក្រុង​គូ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃ​ពុធ​ថ្ងៃទី​៥​ខែកុម្ភៈ​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ពុករលួយ​ជុំវិញ​ការពាក់ព័ន្ធ​របស់លោក​ស្រី​នៅក្នុង​គម្រោង​បន្ទះ​ពន្លឺ​ថាមពលព្រះអាទិត្យ​។​លោកស្រី រ៉ូ​ម៉ា ម៉ាន់​ស័​រ​បាន​មកដល់​តុលាការ ដោយ​ជិះ​រថយន្ត​ខ្មៅ​មួយ​ជាមួយនឹង​រថយន្ត​សង្គ្រោះបន្ទាន់​មួយគ្រឿង​។ លោកស្រី​បានទទួល​រង​នូវ​ការចោទប្រកាន់​ចំនួន​៣​ករណី​ដែល​ទាក់ទង​នឹង​អំពើពុករលួយ​និង​ទទួល​ប្រាក់​សំណូក​។​ការចោទប្រកាន់​ទាំងអស់នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ច្បាប់​របស់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​ឆ្នាំ ២០០៩ ។​ ​លោកស្រី ម៉ាន់​ស័​រ​ប្រឈម​ការជាប់​ពន្ធនាគារ​រ​ហូត​ដល់ ២០ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ប្រសិនបើ​លោកស្រី​ត្រូវបាន​សំរេច​ឱ្យ​ជាប់ទោស​នោះ​៕