ប្រ​ថ្នូ​ល​អាក្រក់​នឹង​កើតមាន​នាពេល​ខាងមុខនេះ បន្ទាប់ពី​លោក​គីម ជុង​អ៊ុន បង្ហាញ​សញ្ញា​មិន​ស្រួល​

ព័ត៌មានអន្តរជាតិ
0
286
​ កាលពីពេល​ប៉ុន្មាន​ខែ​មុននេះ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង បាន​បញ្ចេញ​រូបថត​ឃើញ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន ជិះសេះ​.​ស ឡើង​ភ្នំ​ពិសិដ្ឋ ប៉េ​ក​ទូ របស់​ប្រទេសមួយ​នេះ​។​ ​លោក​គីម តែងតែ​ទៅលេង​ភ្នំ​មួយ​នេះ ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅ​តំបន់​ឧបទ្វីប មុនពេល​ធ្វើការ​សម្រេច​ចិត្តធំៗ ដែល​រួមទាំង​ការប្រហារជីវិត​ឪពុកមា​ដ៏​មានអំណាច​របស់លោក​កាលពី​ឆ្នាំ​២០១៣ ហើយ​និង​ការបើក​ច្រក​ការទូត​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន កាលពី​ឆ្នាំ​២០១៨​។​ ​ថ្មីៗ​នេះ បើ​យោងតាម​សារព័ត៌មាន​របស់ Reuters លោក គីម ជុង​អ៊ុន និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់លោក រួមទាំង​ភរិយា ជិះសេះ​កម្សាន្ត​នៅឯ​តំបន់ភ្នំ Paektu ខណៈ​ក្រុម​អ្នកជំនាញ យល់ថា​នេះ​អាចជា​សញ្ញា​នឹងមាន​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ជាថ្មី ក្រោយ​ទីក្រុង​ព្យុងយ៉ាង​សួរ​អាមេរិក​ថា​ចង់បាន​កាដូ​អ្វី នៅ​ថ្ងៃបុណ្យ​ណូអែល ចុងឆ្នាំ​នេះ​។ នេះ​គឺជា​លើក​ទី​២​ហើយ ដែល​លោក គីម ជុង​អ៊ុន ជិះ​សេះស​នៅលើ​ភ្នំ Paektu ដោយ​កាលពី ខែតុលា​កន្លងទៅ មេដឹកនាំ​កូរ៉េ​ខា​ជើង​ក៏​ធ្លាប់​ជិះសេះ​កម្សាន្ត​បែបនេះ​ដែរ​។ ប៉ុន្តែ​ជា​ទម្លាប់ ឱ្យតែ​មេដឹកនាំ​កូរ៉េខាងជើង ជិះសេះ ឬ​ធ្វើដំណើរ​កម្សាន្ត​នៅលើ​ភ្នំ​ពិសិដ្ឋ Paektu នោះ​នឹងមាន​ការសម្រេចចិត្ត​ដ៏​ធំ​មួយ​តែង​ត្រូវបាន​ធ្វើឡើង ក្នុងនោះ​រួមមាន​ទាំង​ការបាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​ជាដើម​។ ​គួរបញ្ជាក់​ដែ​ថា លោក គីម ជុង​អ៊ុន បាន​ទៅ​ទស្សនកិច្ច​ភ្នំ​នេះ ដែល​ត្រូវបាន​ចាត់ទុកជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ស័ក្តិសិទ្ធិ​បំផុត​នៅ​ឧបទ្វីប​នេះ មុននឹង​មានការ​សម្រេច​ចិត្ត​លើ​ផ្នែក​នយោបាយ ឬ​ការទូត និង​ព្រឹត្តិការណ៍​ផ្សេងៗ ហើយ​ទស្សនកិច្ច​ថ្មី​បំផុត​នេះ​បាន​នាំ​ឲ្យ​មានការ​រំពឹងទុក​ថា​នឹងមាន​ការសម្រេច​ចិត្តធំ​មួយទៀត អាច​នឹង​កើតឡើង នៅពេល​ខាងមុខនេះ​។ ​