រន្ធត់អ្វីម៉្លេះ…មនុស្សជាង៤៣នាក់,ក្លាយជាចំណីព្រះអគ្គី…ខណៈពេលលង់លក់ក្នុងដំណេក

ព័ត៌មានអន្តរជាតិ
0
360
នៅ​ប្រទេស​ឥណ្ឌា​ជារឿយៗ​បាន​កើតមានឡើង​នូវ​គ្រោះ​អគ្គីភ័យ​ឆេះ​រោងចក្រ​ឬក៏​រោង​សិប្បកម្ម​ដោយ​ប្រាកដ​តែម​នុស្ស​មួយ​លើកៗ​អស់​មិនតិច​នាក់​នោះទេ​។​ចំពោះ​មូលហេតុ​ក៏​ព្រោះតែ​រោងចក្រ​ជាច្រើន​និង​ក្រុម​ផលិត​តូចៗ​នៅក្នុង​ផ្ទះល្វែង​ស្ថិតនៅក្នុង​ទីក្រុង​ធំៗ​របស់​ឥណ្ឌា​ច្រើនតែ​តាំងនៅ​ក្នុង​សង្កាត់​ចាស់ៗ​ដែលមាន​មនុស្ស​រស់នៅ​ណែនណាន់តាន់តាប់​ភាគច្រើន​ជា​ប្រជាជន​ក្រីក្រ​ដោយសារតែ​ដី​នៅ​តំបន់​ទាំងនេះ​ថោក​និង​ងាយ​រក​កម្លាំង​ពលកម្ម​។​ ​ក្រុម​ផលិត​បែបនេះ​ច្រើន​ជួល​ពក​លករ​កម្មករ​ចំណាកស្រុក​ស៊ីប្រាក់​ឈ្នួល​ថោកៗ ដែល​ដេក​ធ្វើការ​នៅនឹងកន្លែង​តែម្តង​ដើម្បី​សន្សំសំចៃ​លុយ​។​ការធូររលុង​ក្នុងការ​អនុវត្ត​ច្បាប់​អាគារ​និង​សុវត្ថិភាព​ច្រើនតែ​នាំអោយមាន​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​ច្រើនៗ​នៅ​ឥណ្ឌា​។​ ​កាលពី​ថ្ងៃទី​៨​ខែធ្នូ​មនុស្ស​យ៉ាងហោចណាស់​៤៣​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ក្នុង​រោងចក្រ​មួយ​នៅក្នុង​រដ្ឋធានី​ញូ​វ​ដែល​ល្លី​របស់​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​៨​ធ្នូ ហើយ​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើនឡើង​ថែមទៀត នេះ​បើតាម​អ្វីដែល​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​។​អគ្គិភ័យ​បានកើត​ឡើង​នៅក្នុង​សង្កាត់​ចាស់​របស់​ទីក្រុង​កន្លែង​មាន​ផ្លូវ​តូចចង្អៀត​និង​មនុស្ស​រស់នៅ​ជាន់គ្នា ហើយ​រោងចក្រ​និង​ឃ្លាំង​តូចចង្អៀត​។​នាយប៉ូលិស​ក្រុង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​   «​យើង​....​បាន​ជួយសង្គ្រោះ​មនុស្ស​យ៉ាងតិច​៥០​នាក់​។​ពួកគេ​ជា​ពលករ​និង​កម្មករ​រោងចក្រ​ដែល​កំពុង​ដេក​នៅ​ខាងក្នុង​អាគារ​កំពស់​៤​ឬ​៥​ជាន់​នេះ​»​។​ ​ពួក​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយថា​វា​ពិបាក​ចូល​សង្គ្រោះ​និង​ពន្លត់ភ្លើង​ដោយសារ​ផ្លូវ​តូចចង្អៀត និង​ងងឹត​។​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា​អ្នក​ពន្លត់ភ្លើង​លីសែង​មនុស្ស​ចេញ​តាម​ច្រក​តូចៗ​ទៅកាន់​រថយន្ត​សង្គ្រោះ​។​ពួក​មន្ត្រី​អគ្គិភ័យ​បានអោយដឹងថា អាគារ​ដែល​ឆេះ​ផ្ទុក​កាតា​ប​ក្មេង​រៀន និង​វត្ថុ​វេច​ខ្ចប់ តែ​គេ​នៅ​មិនទាន់​ដឹង​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅឡើយ​៕​