ក្រុ​ម​អ្នកវិទ្យាសាស្ត្រ​ស្រាយ​អាថ៌កំបាំង​ថាមពល​ពិសេស​របស់​ជនភាគតិច Sherpa

ព័ត៌មានអន្តរជាតិ
0
305
​ស្របពេល​ដែល​លោក Sir Edmund Hillary ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​មនុស្ស​លើកដំបូង​គេ បាន​ឡើងដល់​កំពូលភ្នំ Everest នោះ លោក​ត្រូវបាន​អមដំណើរ​ដោយ​អ្នក​ម​គ្គុ​ទេស​ជនភាគតិច Sherpa របស់គាត់ គឺ​លោក Tenzing Norgay ។ ដោយ​គ្មាន​ជំនួយ​ពី​ក្រុម​ម​គ្គុ​ទេស​ជនភាគតិច Sherpa​របស់​នេ​ប៉ាល់​ទេនោះ ការធ្វើដំណើរ​ផ្សងព្រេង​តិចតួច​បំផុត អាច​ឡើង​ទៅដល់​កំពូល​ភ្នំ​ហេមពាន្ត ដូចជា​ភ្នំ Everest ។​ ​ជនភាគតិច Sherpa បានរស់នៅ​លើ​ជួរ​ភ្នំ​រយៈកម្ពស់​ខ្ពស់ៗ​របស់​ប្រទេស​នេ​ប៉ាល់​អស់​រយៈពេល​រាប់ម៉ឺន​ឆ្នាំ​មកហើយ ហើយ​ពួកគេ​មាននូវ​សមត្ថភាព​ហួស​ពី​និស្ស័យ​មនុស្ស ដើម្បី​ទប់ទល់​នឹង​ជម្ងឺ​បង្កឡើង​ដោយសារ​រយៈកម្ពស់​ខ្ពស់ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​អ្នក​ម​គ្គុ​ទេស​ដ៏​ល្អប្រសើរ​បំផុត​សម្រាប់​អ្នកមាន​មកពី​លោកខាងលិច ដែល​ធ្វើដំណើរ​មកកាន់​ភ្នំ Everest ដើម្បី​រក​អ្វី​ប្លែក បើទោះជា​ពួកគេ​ដឹងថា មាន​អ្នក​ឡើង​ភ្នំ​នេះ​មិនតិច​នោះទេ ដែល​បាន​ស្លាប់​បន្សល់ទុក​ឆ្អឹង​ពួកគេ​ចោល​នៅលើ​ភ្នំ​ដោយសារតែ​ការធ្លាក់​ពីលើ​ភ្នំ ឬ​ជួប​ឧប្បត្តិហេតុ​បាក់​ផ្ទាំង​ព្រិល ឬ​ផ្ទាំង​ទឹកកក​នោះ​។​ ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ដែល​គេ​ដឹង​ច្បាស់​ថា​ជនភាគតិច Sherpa មាន​សមត្ថ​ភាពល្អ​បំផុត​សម្រាប់​ការរស់នៅ​លើ​រយៈ​កម្ពស់​ខ្ពស់ ប៉ុន្តែ​យន្តការ​ពិតប្រាកដ​សម្រាប់​ភាព​ថ្នឹក​នឹង​ស្ថានភាព​ភូមិសាស្ត្រ​បែបនេះ នៅតែ​ស្ថិតនៅក្នុង​ភាពអាថ៌កំបាំង​ដដែល​។​ ​ក្រុម​អ្នកស្រាវជ្រាវ ដឹកនាំ​ដោយ​សាកលវិទ្យាល័យ Cambridge បាន​ព្យាយាម​ស្រាវ​ចម្ងល់​ជុំវិញ​អាថ៌កំបាំង​មួយ​នេះ ហើយ​ពួកគេ​បាន​ព្យាយាម​ឡើងលើ​ភ្នំ Everest ហើយ​ពួកគេ​បាន​វិច​ខ្ចប់​ថ្នាំពេទ្យ និង​សម្ភារ​ទៅជា​មួយ​ពួកគេ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​លី​យក​របស់​ទាំងអស់នេះ​ទៅជា​មួយ​គឺ ជនភាគតិច Sherpas នេះឯង ទោះបីជា​ស្ថានភាព​ឡើង​ភ្នំ​ចោទ ក្រោម​អាកាសធាតុ​ត្រជាក់​ខ្លាំង​បែបណា​ក្តី​។​ ​នៅតាម​ផ្លូវ ឈាម និង​គំរូ​សាច់ដុំ​របស់​អ្នក​ឡើង​ភ្នំ និង​ជនភាគតិច Sherpas ត្រូវបាន​យកមក​ពិនិត្យ​ដូចគ្នា​។ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​កោសិកា Mitochondria គឺ​កោ​សិ​កោ​តូច Organelles ដែល​បង្កើតបានជា​ថាមពល​នៅក្នុង​កោសិកា ហើយ​វា​មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត​លើ​ដំណើរការ​ជំរុញ​អុក​ហ្ស៊ី​សែន និង ATP ដែលជា​ប្រភព​ថាមពល​រំលាយ​អាហារ​ដ៏​សំខាន់​មួយ​នៅក្នុង​សារពាង្គកាយ​មនុស្ស​៕​