ការសិក្សា​៖ ជំងឺ COVID-19 អាច​រស់នៅក្នុង​ទឹកស្អុយ​នៅ​ជា​កន្លែង​បន្តុំ​នៃ​មេរោគ​ទាំងឡាយ

ព័ត៌មានអន្តរជាតិ
0
2260
[wai id="5"]

[wai id="7"]
​ការសិក្សា បាន​រកឃើញថា ទឹកស្អុយ និង​ទឹក​កង្វក់ ដើរតួ​យ៉ាងសំខាន់​ក្នុងការ​តាមដាន​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 ហើយ​និង​ជួយ​ក្រើនរំឭក​ដល់​ការរីក​រាលដាល​នាពេល​អនាគត​។​
​ក្រុម​អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ទឹក KWR ស្ថិតនៅក្នុង​ប្រទេស​ហូ​ឡង់ បាន​សិក្សា​លើ​គំរូ​ទឹកស្អុយ ពី​ទីក្រុង​ចំនួន​៧ ដើម្បី​រក​ឲ្យ​ឃើញ​ភស្តុតាង​នៃ​ជំងឺ COVID-19​នៅក្នុង​លូទឹកស្អុយ​។​
​ពួកគេ​បាន​រកឃើញថា ពេល​ដែលមាន​មនុស្ស​តិចតួច​ឆ្លង​ជំងឺ COVID-19​នៅក្នុង​ប្រទេស​ហូ​ឡង់ ដាន​នៃ​វីរុស​មួយ​នេះ មាននៅ​ក្នុង​លូទឹកស្អុយ​។​នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។
ពាណិជ្ជកម្ម

​ក្រុម​អ្នកស្រាវជ្រាវ បាន​និយាយថា វា​មិន​ទំនង​នោះទេ​ថា ការរីក​រាលដាល​នៃ​ជំងឺ COVID-19 អាច​តាមរយៈ​លូរ​ទឹកស្អុយ ប៉ុន្តែ​វា​ផ្តល់​ការ​ក្រើនរំឭក​បាន​មុន ឬ​ផ្តល់​ជា​ប្រព័ន្ធ​តាមដាន​។​
​ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញ DNA​របស់​ជំងឺ COVID-19​មាននៅ​ក្នុង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ជិត​ទីក្រុង Amsterdam មុនពេល​មាន​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​មួយ​នេះ​។​
​លោក Gertjan Medema គឺជា​អ្នកស្រាវជ្រាវ​មួយរូប​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ទឹក KWR និង​ក្រុម​សហការី​របស់លោក បាន​និយាយថា វា​មិន​ទំនង​នោះទេ​ដែល​ទឹកស្អុយ នឹង​ក្លាយជា​ផ្លូវ​ចម្លង​ដ៏​សំខាន់​នៃ​ការរីក​រាល​ដា​ជំងឺ COVID-19​ទៅដល់​មនុស្ស ប៉ុន្តែ​វា​គឺជា​និទស្សន៍​ដ៏​ល្អ​ដំបូង​គេ អាច​បញ្ជាក់​ពី​កន្លែង​ដែល​ជំងឺ​មួយ​នេះ នឹង​រីក​រាលដាល​បន្ត ពេលដែល​វា​ឆ្លង​មកដល់​មនុស្ស​។​

​ក្រុម​ស្រាវជ្រាវ​មួយ​នេះ​បាន​រកឃើញ​ទៀតថា វា​សំខាន់​ខ្លាំងណាស់​ក្នុងការ​ប្រមូល​ព័ត៌មាន​ពី​ការកកើតឡើង និង​ជោគវាសនា​នៃ​វីរុស​ថ្មី​នៅក្នុង​ទឹកស្អុយ ដើម្បី​ឲ្យ​យល់​កាន់តែច្បាស់​ថា​វា​គ្មាន​ហានិភ័យ​នោះទេ​ចំពោះ​កម្មករ​លូរ​ទឹកស្អុយ​។​
​ពួកគេ​បាន​និយាយថា វា​មាន​សារសំខាន់​ផងដែរ ដើម្បី​កំណត់ថា​តើ​ការឃ្លាំមើល​ទឹកស្អុយ អាច​ប្រើប្រាស់​ដើម្បី​តាមដាន​ការចម្លង​ជំងឺ COVID-19​នៅក្នុង​តំបន់​សហគមន៍​របស់​ពួកយើង​ដែរ​ឬ​អត់​។​

​លោក Medema ដែលជា​អ្នកជំនាញ​មីក្រូ​វេជ្ជសាស្ត្រ​នៅឯ​វិទ្យាស្ថាន​ស្រាវជ្រាវ​ទឹក KWR​ដែរនោះ បាន​និយាយថា វា​នឹង​អាចបំពេញ​បន្ថែម​ការឃ្លាំមើល​វេជ្ជសាស្ត្រ ដែលមាន​ដែន​កំណត់​ចំពោះ​អ្នកជំងឺ COVID-19​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​បំផុត​។​
​សូមបញ្ជាក់ថា ការរកឃើញ DNA​នៅក្នុង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ Amersfoort កាលពី​ថ្ងៃទី​៥ ខែមីនា គឺជា​ការរកឃើញ​ជំងឺ COVID-19​លើកដំបូង​គេ មាននៅ​ក្នុង​ទឹកស្អុយ​៕