ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បញ្ហា​ព្រំដែន​ម៉ិច​ស៊ី​ក​ត្រូវតែ​ទៅមុខ​

ព័ត៌មានអន្តរជាតិ
0
297
​បញ្ហា​នៃ​ការធ្វើ​របង​ព្រំដែន អាមេរិក និង​ម៉ិចស៊ិក​កូ ជា​គោលនយោបាយ​ទី​១​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​ដែល​កិច្ចការងារ​នោះបាន​ប្រឈម​នឹងមាន​វិវាទ​យ៉ាងខ្លាំង​ជាមួយ ប្រធានរដ្ឋសភា ដែល​បានប្រកាស មិន​ចំណាយ​ប្រាក់​សម្រាប់ ជញ្ជាំង​ព្រំដែន​នោះ  លោក​ត្រាំ​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ដើម្បី​សម្រេច​នូវ​គោលនយោបាយ​របស់ខ្លួន ។ កាលពី​ពេលកន្លងទៅនេះ​គេ​នៅចាំ​បាន​ថា លោក​ប្រធានាធិបតី​អាមេរិក បាន​ឈាន​រហូត​ទៅដល់​ការឡើង​តុលាការ​ផងដែរ ។​ ​ចៅក្រម​សហព័ន្ធ​អាមេរិក​ម្នាក់​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ (​ពេលវេលា​នៅ​វ៉ាស៊ីនតោន​) បានចេញ​បទបញ្ជា​មួយ​ដើម្បី​រារាំង​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បង្វិលប្រាក់ ៣.៦​ពាន់​លាន​ដុល្លារ យកទៅ​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​អាមេរិក និង​ម៉ិចស៊ីកូ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​ ​លោក ដេវីដ ប្រ៊ី​យ៉ូន​ស៍ (David Briones) ដែលជា​ចៅក្រម​សហព័ន្ធ​ម្នាក់​នៃ​ទីក្រុង អ៊ែ​ល​ផេ​សូ (El Paso) នៃ​រដ្ឋ​តិច​ណាស់ (Texas) គឺជា​អ្នកចេញ​បញ្ជា​ខាងលើ​នៅក្នុង សេចក្ដីសម្រេច​មួយ​មាន​កម្រាស់ ២១​ទំព័រ ហើយ​ការសម្រេចចិត្ត​បែបនេះ នឹង​បង្ក​ឧបសគ្គ​ដល់​រដ្ឋបាល​លោក ត្រាំ ដែល​បាន​សន្យាថា​នឹង​សាងសង់​ជញ្ជាំង​ព្រំដែន​ប្រវែង ៧២៥​គីឡូម៉ែត្រ នៅតាម​បណ្ដោយ​ព្រំដែន​ជាប់​ម៉ិចស៊ីកូ នៅត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០ ពោលគឺ​ចំពេល​ដែល​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នឹងត្រូវ​ធ្វើឡើង​។​ ​គួរបញ្ជាក់​ផងដែរ​ថា ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កន្លងទៅ​លោក​ដូ​ណា​ល់​ត្រាំ បានលើកឡើង​ពី​គម្រោង សាង សង់​ជញ្ជាំង​នៅ​តំបន់​ព្រំដែន​អាមេរិក និង​ម៉ិចស៊ិក​នេះ​ឡើង ដោយ​លោក​ថា អាចជួយ​បញ្ឈប់​លំហូរ​ជនអន្ដោប្រវេសន៍​ខុសច្បាប់ និង​ការជួញដូរ​គ្រឿងញៀន​ពី​ប្រទេស​ម៉ិច​ស៊ី​ក ចូល​អាមេរិក​៕