មេដឹកនាំអាមេរិកទៅឥណ្ឌា លក់អាវុធដាច់៣ពាន់លានដុល្លារ

ព័ត៌មានអន្តរជាតិ
0
1037
An AH-1Z Viper with Marine Light Attack Helicopter Squadron (HMLA) 267, 3rd Marine Aircraft Wing, fires an AGM-114 Hellfire missile at Range 176, Okinawa, Japan, Feb. 14, 2017. HMLA 267 conducted a live fire drill off the coast of Okinawa to demonstrate the capabilities of the AH-1Z Viper helicopter. (U.S. Marine Corps photo by MCIPAC Combat Camera Lance Cpl. Sean M. Evans)
មេដឹកនាំអាមេរិក កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០បានទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឥណ្ឌា រយៈពេល២ថ្ងៃ ដោយបានបញ្ចុះ​បញ្ចូលឥណ្ឌាឲ្យទិញអាវុធរបស់ខ្លួន មានតម្លៃ រហូតដល់៣ពាន់លានដុល្លារ​អាមេរិក។    
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ថា រដ្ឋាភិបាលឥណ្ឌា នឹងចុះកិច្ចព្រមព្រៀងទិញគ្រឿងសឹកជាច្រើនពីអាមេរិក មានតម្លៃ រហូតដល់៣ពាន់លានដុល្លារ ក្នុងនោះមាន ឧទ្ធម្ភាគចក្រ SeaHawk  ចំនួន២៤គ្រឿង មានតម្លៃ២,៦ពាន់លានដុល្លារអាមេរិក និងឧទ្ធម្ភាគចក្រ Apache ចំនួន៦គ្រឿងថែមទៀត។ កិច្ចព្រមព្រៀងទិញគ្រឿងសឹកទាំងនោះ មានទាំងឧទ្ធម្ភាគចក្រវាយលុកផងដែរ។ ឥណ្ឌា និងអាមេរិក មានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ ទាំងវិស័យយោធា និងពាណិជ្ជកម្ម ហើយនេះ​ក៏ជា​យុទ្ធសាស្រ្ដឥណ្ឌូប៉ាស៊ីហ្វិករបស់លោក ត្រាំ ។
លោកប្រធានាធិបតីអាមេរិក បានបន្ដថា ឥណ្ឌា និងអាមេរិក នឹងធ្វើឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ឲ្យកាន់​តែធំឡើង។ រីឯក្រុមអ្នកចរចា នៃប្រទេសទាំង២ កំពុងដោះស្រាយអំពីបញ្ហាខ្វែង​គំនិតគ្នា​ទៅលើ​បញ្ហាពន្ធថ្មី ទំនិញ​កសិកម្ម សម្ភារវេជ្ជសាស្រ្ដ និងពាណិជ្ជកម្មឌីជីថល។

នៅក្នុងដំណើរទស្សកិច្ចផ្លូវការរបស់ប្រធានាធិបតីអាមេរិក នៅលើទឹកដីឥណ្ឌានោះ រដ្ឋាភិបាលទីក្រុងញូវដេលី បានព្រមព្រៀងទិញសម្ភារសឹក មានតម្លៃ៣ពាន់លានដុល្លារអាមេរិក។ ឥណ្ឌាបានទិញឧទ្ទម្ភាគចក្រ SeaHawk ចំនួន២៤គ្រឿង ពីក្រុមហ៊ុន Lockheed Martin ។ ឧទ្ធម្ភាគចក្រ SeaHawk ទាំងនេះ មានបំពាក់ដោយមីស៊ីល Hellfire (Hellfire missiles) មានតម្លៃ២,៦ពាន់លានដុល្លារអាមេរិក និងឧទ្ធម្ភាគចក្រ Apache ចំនួន៦គ្រឿង។


ឥណ្ឌា រហូតមកដល់ពេលនេះ កំពុងតែធ្វើយោធូបនីយកម្ម ដោយបង្កើនការទិញអាវុធពីអាមេរិក និងសហការ​គ្នា​ជាមួយរុស្ស៊ី ផលិតមីស៊ីល មានល្បឿនជាងសំឡេង Brahmos ផងដែរ៕