ឆេះ​នាវា​ផ្ទុក​យន្តហោះ​រុស្ស៊ី បណ្តាល​ឲ្យ​មាន​នាក់​ស្លាប់ នឹង​របួស​១២​នាក់

ព័ត៌មានអន្តរជាតិ
0
325
យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ម្នាក់​ស្លាប់ និង ១២​នាក់​រងរបួស នៅក្នុង​គ្រោះ​អគ្គិភ័យ ឆេះ​នាវា​ផ្ទុក​យន្តហោះ Kuznetsov កាលពី​ថ្ងៃទី ១២ ខែធ្នូ នៅក្នុង​តំបន់ Murmansk ប្រទេស​រុស្ស៊ី​។​ សារព័ត៌មាន Tass បាន​ផ្សាយ​ថា «​សាកសព​ម្នាក់​ត្រូវបាន​រក ឃើញ​នៅ​កន្លែងកើតហេតុ និង ២​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។ ក្រៅពីនេះ មាន​អ្នករងរបួស ១២​នាក់ ភាគច្រើន​ថប់ដង្ហើម ដោយ​ផ្សែង​ពុល ។ ការឆាបឆេះ​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី ១២ ខែធ្នូ ក្នុងពេលដែល នាវា​ផ្ទុក​យន្តហោះ Kuznetsov កំពុងតែ​ជួសជុល​។ ភ្លាមៗ​នោះ អណ្តាតភ្លើង​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស ក្នុង​បរិវេណ​១២០​ម៉ែត្រការ៉េ ។​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ការឆាប់ឆេះ​កើតចេញពី​ទីតាំង ស្តុក​ឧស្ម័ន នៅលើ​នាវា​ផ្ទុក​យន្តហោះ​។ ជា​ភព​សំណាង ពេល​គ្រោះ​អ​គិ្គ​ភ័យ​បាន​កើតឡើង មិនមាន​អាវុធ​នៅលើ​នាវា​ផ្ទុក​យន្តហោះ​នោះឡើយ ។ កម្លាំង​ពន្លត់​អគ្គិភ័យ ពីរ​នាក់ រងរបួស​នៅក្នុងពេល​បំពេញការងារ​។​កន្លងមក នាវា​ផ្ទុក​យន្តហោះ​នេះ ត្រូវ ដងសន្ទូច​(​ក្រែ​ន​) បាក់​ចំ បណ្តាល​ឲ្យ​ខូចខាត​យ៉ាងខ្លាំង​។ កាលពី​ឆ្នាំ​២០១៦ នាវា​ផ្ទុក​យន្តហោះ នេះ បាន​បំពេញភារកិច្ច​នៅក្នុង​ប្រទេស​ស៊ី​រី ដោយពេល​នោះ មាន​យន្តហោះ​ពីរ​គ្រឿង នៅលើ​នាវា​នេះ ត្រូវ​បាត់បង់ ក្រោយ​រយៈ ពេល ៣​សប្តាហ៍ ចូលរួម​ធ្វើសង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​៕