នាង​អើយ ​នាង​ម្តេចក៏​មិន​ដូច​សត្វ​ខ្លា​ផង​ទៅ ព្រោះ​ខ្លា​ពុំដែល​ធ្វើបាប​កូន​របស់​វា​ទេ​

ព័ត៌មានអន្តរជាតិ
0
725
….​នាង​អើយ​នាង​ម្តេចក៏​នាង​មានចិត្ត​អន្ធពាល​មិន​ដូចគ្នា​ទៅ​និង​សត្វ​ខ្លា​សោះ​ពីព្រោះ​សត្វ​ខ្លា​ទោះបីជា​វា​សាហាវ​យ៉ាងណាក៏ដោយ​ក៏​វា​មិន​ធ្វើបាប​កូន​របស់​វា​ដែរ​វា​ថ្នាក់ថ្នម​ស្រឡាញ់​ថែរក្សា​ដូចជា​កែវភ្នែក​តែ​បែរ​ជា​រូបនាង​ធ្វើបាប​កូនប្រុស​ខ្លួនឯង​យ៉ាងនេះ​។ស្ត្រីជាម្ដាយជនជាតិកូឡុំប៊ីម្នាក់នេះត្រូវបានប៉ូលិសចាប់ខ្លួន​បន្ទាប់ពី​បានធ្វើ​ទារុណកម្ម​ទៅលើ​កូនបង្កើត​របស់ខ្លួន ដោយ​ចង​ទៅនឹង​សសរ​ក្រោម​កម្ដៅថ្ងៃ ។​ ​យោង​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញថា ក្មេងប្រុស​កំសត់​ម្នាក់ ត្រូវបាន​ម្ដាយ​ចិត្តខ្មៅ​ដាក់​ទារុណកម្ម​ដោយ​ចង់​ផ្អោប​ជាមួយ​សសរ​នៅក្រោម​កម្ដៅថ្ងៃ ហើយ​នៅពេលដែល​ប៉ូលិស​ចាប់ខ្លួន ស្ត្រី​ខាងលើ គ្មាន​ពាក្យ​អ្វី​និយាយ ក្រៅពី​ស្រែកយំ​ឡើយ ។តាមប្រភពព័ត៌មានបានឲ្យដឹងថាកំឡុងពេលដែល​ក្រុមប៉ូលិស​ក្នុង​តំបន់ ដើរល្បាត​នៅលើ​គោលដៅ​របស់ខ្លួន ស្រាប់តែ​ប្រទះឃើញ​ក្មេង​តូច​ម្នាក់ ជាប់​ចំណង ដែល​ចង​ផ្អោប​ជាមួយ​សសរ កណ្ដាល​ថ្ងៃ​ក្ដៅ ហើយ​ខណៈ​នោះដែរ ក្រុម​ប៉ូល​សិស​ក៏បាន​ចូលទៅ​ជួយ និង ចាប់ខ្លួន​ស្រី្ត​ជា​ម្ដាយ​តែម្ដង ។​ ​ទោះជា​យ៉ាងណាក្ដី នៅក្នុង​ករណី​ខាងលើ គ្មាន​អ្នកណាម្នាក់​ដឹង​អំពី​មូលហេតុ​អ្វី បានជា​នារី​ជា​ម្ដាយ​ដាច់ចិត្ត​ប្រព្រឹត្ត​អំពើ​ឃោ​ឃៅ​បែបនេះ ទៅលើ​កូនតូច​ខ្លួនឯង​យ៉ាងនេះ​ឡើយ ៕