គ្រូពេទ្យ​ជំនាញ​រកឃើញថា​ការថតរូប Selfie​ញឹកញាប់​នាំ​ឲ្យ​កើត​ជំងឺសរសៃប្រសាទ​ដែល​ត្រូវការ​វះកាត់​

សុខភាព
0
325
​ អ្នកជំនាញ​សុខាភិបាល​ឈានមុខ​គេ​មួយរូប​របស់​អង់គ្លេស បាន​និយាយថា ការថតរូប Selfie​ញឹកញាប់​បានធ្វើ​ឲ្យ​អត្រា​កើនឡើង​ខ្ពស់​ចំពោះ​មនុស្ស​អាយុ​ចាប់ពី​១៨​ឆ្នាំ​ដល់​៣៥​ឆ្នាំ នៃ​ការ​ប្រឈម​ជាមួយ​ការអភិវឌ្ឍន៍​ទៅរក​ស្ថាន​ភាពឈឺចាប់​សរសៃប្រសាទ​ដែល​ត្រូវ​ការវះកាត់ ដោយសារតែ​វិធី​ដែល​ពួកគេ​បត់​ក​.​ដៃ​របស់​ពួកគេ​។​ ​ ការថត Selfie គឺជា​រោគសញ្ញា​ប្រហោង​ឆ្អឹង​ប្រអប់ដៃ ដែលជា​ស្ថានភាព​មួយ​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​ភ្លាមៗ​និង​ស្ពឹក ហើយ​និង​រមួល​ក​.​ដៃ និង​ម្រាមដៃ ក្នុងនោះ​បើ​ករណី​ធ្ងន់ធ្ងរ នឹង​ត្រូវការ​ការវះកាត់​។​លោក​វេជ្ជបណ្ឌិត Raj Ragoowansi ដែលជា​គ្រូពេទ្យ​វិះ​កាត់​បា​ស្ទិ​កមាន​មូលដ្ឋាន​នៅ​ផ្លូវ Harley Street ភាគ​កណ្តាល​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បាន​និយាយថា លោក​បាន​មើលឃើញ​កំណើន​ក្នុងចំណោម​ក្រុម​ក្រាហ្វិក ដែល​ជួបប្រទះ​រោគសញ្ញា​មួយ​នេះ បង្កឡើង​ដោយសារតែ​ការបត់​ដៃ​ដើម្បី​ថតរូប Selfie​ឲ្យ​បាន​ស្អាត​នោះ​។​អ្នកជំងឺ​ម្នាក់ បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ស្ថានភាព​ដែល​នាង​មិនអាច​ក្តាប់ដៃ​បាន ខណៈដែល​មនុស្ស​ម្នាក់ទៀត រងគ្រោះ​ដោយសារតែ​ការ​ស្ពឹក​ម្រាមដៃ​។​ថ្លែង​ទៅកាន់​កាសែត The Sunday Times លោក Ragoowansi បាន​និយាយថា លោក​បាន​មើលឃើញ​ពី​កំណើន​លើ​អ្នកជំងឺ​ពី​៣០​ភាគរយ​ទៅ​៤០​ភាគរយ​លើ​អ្នកជំងឺ ទាំង​បុរស និង​ស្ត្រី អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ និង​៣៥​ឆ្នាំ​។​ដោយឡែក វិធី​ព្យាបាល​សម្រាប់​ស្ថានភាព​បែបនេះ រួមមាន​ទាំង​ការពាក់​ឈើ​អប​ក​.​ដៃ​ដើម្បី​ធ្វើ​ឲ្យ​ក​.​ដៃត្រង់​វិញ លេបថ្នាំ​ស្តេ​រ៉​យ ដើម្បី​កាត់បន្ថយ​ការ​ហើម​ដៃ ហើយ​និង​វះកាត់​ដើម្បី​បន្ធូរបន្ថយ​ជំងឺសរសៃប្រសាទ បើសិនជា​វិធី​ព្យាបាល​ផ្សេងទៀត គ្មាន​ប្រសិទ្ធិភាព​។​លោក​បន្តទៀតថា វា​មិន​ត្រឹមតែ​ជាការ​ថតរូប Selfie​ប៉ុណ្ណោះ​ទេ តែ​ការផ្ញើរ​សារ ហើយ​និង​វិធី​ដែល​អ្នក​កាន់​ទូរស័ព្ទ​ផងដែរ ។​ ​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន តារា​សម្តែង​អាមេរិក Kim Kardashian បានប្រកាស​ឲ្យ​ដឹងថា ក្រុម​វេជ្ជបណ្ឌិត បាន​រកឃើញ​នាង​បាក់ក​.​ដៃ​ដោយសារតែ​ការថតរូប Selfie៕