ភ្ញាក់ផ្អើល​ខ្លាំង​ពេល​វះ​ពោះ​ក្រពើ​ទម្ងន់​៤៥០​ផោន​ឃើញ​មាន​ដៃ​-​ជើងមនុស្ស​នៅក្នុង​ពោះ​របស់​វា​

ព័ត៌មានអន្តរជាតិ
0
293
​បំណែ​កដៃ​-​ជើង​របស់​បុរស​ផ្ល័​រ​រី​ដា​ម្នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​ពោះ​ក្រពើ​ទម្ងន់​៤៥០​ផោន ។ បំណែក​សាកសព​របស់​លោក Michael Ford II អាយុ​៤៥​ឆ្នាំ បាន​អណ្តែត​ផងដែរ នៅលើ​ព្រែក​តាមផ្លូវ​ក្នុង​ក្រុមហ៊ុន​រ៉ែ​ហ្វូ​ស្វាត Mosaic​ស្ថិតនៅ​ក្នុងស្រុក Polk County កាលពី​ថ្ងៃទី​២៨ ខែមិថុនា​កន្លងទៅ​។​ ​ កម្មករ​ម្នាក់​ក៏បាន​ប្រទះឃើញ​សត្វ​ក្រពើ​មួយ​ក្បាល​នៅក្បែរនោះ ហើយ​ក្រពើ​មួយ​ក្បាល​នេះ ទំនងជា​មានខ្លួន​មនុស្ស​នៅក្នុង​មាត់​របស់​វា​។​គណកម្មការ​នេសាទ និង​សត្វព្រៃ ត្រូវបាន​ទូរស័ព្ទ​ឲ្យ​ទៅកាន់​កន្លែងកើតហេតុ ជា​កន្លែង​ដែល​ពួកគេ បានដាក់​អន្ទាក់​ចាប់​ក្រពើ​មួយ​ក្បាល​នេះ និង​សម្លាប់​វា​ចោល​។​ការ​វះ​ពោះ​សត្វ​ក្រពើ​នេះ បាន​រកឃើញ​ដៃ និង​ជើង​របស់លោក Ford​នៅក្នុង​ពោះ​របស់​វា​។​យោងតាម​ការអះអាងរ​បស់​គណកម្មការ​នេសាទ និង​សត្វព្រៃ បាន​ឲ្យ​ដឹងថា ក្រពើ​មួយ​ក្បាល​នេះ មាន​បណ្តោយ​១២​ហ្វ៊ូ​ត និង​មាន​ទម្ងន់​ប្រហែល​៤៥០​ផោន​។ ពាក់ព័ន្ធ​នឹង​ឧ​ប្ប​តិ្ត​ហេតុនេះ បានធ្វើ​ឲ្យ​មានការ​ចោទ​ជា​សំនួរ​ភ្លាមៗ​ថា​តើ លោក Ford ត្រូវបាន​សម្លាប់​ដោយ​សត្វ​ក្រពើ ឬ​គាត់​ស្លាប់​រួចទៅហើយ ពេលដែល​គាត់​ត្រូវ​សត្វ​ក្រពើ​ស៊ី​ជា​ចំណី​។​លោក Ford មិនមែនជា​កម្មករ​នៅក្នុង​ក្រុមហ៊ុន Mosaic នោះទេ ហេតុ​ដូច្នេះហើយ គេ​នៅ​មិនទាន់​ប្រាកដថា​តើ​គាត់​នៅលើ​ដី​ឬ​យ៉ាងណា​។ រថយន្ត​របស់លោក ត្រូវបាន​រកឃើញ​ផងដែរ​នៅក្នុង​បរិវេន​ក្រុមហ៊ុន​។​ខណៈពេលដែល​អ្នកស្រុក​ដើរ​ឆ្លងកាត់​ទីនោះ​ដើម្បី​ស្ទួ​ច​ត្រី ក្លាយជា​រឿង​ធម្មតា​ទៅហើយនោះ ឪពុក​របស់លោក Ford​បាន​និយាយថា កូនប្រុស​របស់គាត់​មិនដែល​ស្ទួ​ច​ត្រី​ម្តងណា​ឡើយ​នៅក្នុង​១​ជីវិត​របស់គាត់​។ លោក Ford​បាន​បាត់​ខ្លួន​អស់​រយៈពេល​៤​ថ្ងៃ មុនពេល​ដែល​សាកសព​របស់លោក ត្រូវបាន​រកឃើញ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​នៅក្នុង​សប្តាហ៍​នេះ រឿង​អាថ៌កំបាំង​រយៈពេល​៥​ខែ​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់លោក Ford​ត្រូវបាន​ស្រាយ ពេលដែល​ការិយាល័យ​ពិនិត្យ​សុខភាព​ស្រុក បាន​អះអាងថា លោក Ford​បាន​ស្លាប់​ដោយសារតែ​ឡើង​ជាតិពុល​របស់​ថ្នាំ​មេ​ថា​ម​ហ្វេ​តា​មីន​។​រយៈពេល​១០​ថ្ងៃមុន​ពេល​គេ​ប្រទះឃើញ​គាត់​ស្លាប់ លោក Ford​ត្រូវបាន​ចាប់ខ្លួន​ពីបទ​លួច​គាស់​ផ្ទះ ហើយ​លួច​គ្រឿងបន្លាស់​រថយន្ត តែ​ត្រូវ​ដោះលែង​វិញ​ជាមួយនឹង​ប្រាក់​តម្កល់​៦​ពាន់​ដុល្លារ​៕