ចិន​ជិត​ចាប់ផ្តើម​ដំណើរការ​តេ​ឡេ​ស្កូ​ប​ខ្នាត​យក្ស​តម្លៃ​១៨០​ពាន់​លាន​ដុល្លារ ដែល​អាច​ចូលរួម​ស្វែងរក​ជីវិត​មនុស្ស​ពិភព​ផ្កាយ​

ព័ត៌មានអន្តរជាតិ
0
292
​ តេ​ឡេ​ស្កូ​ប​ធំ​បំផុត​របស់​ពិភពលោក នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រោយ​ការសាកល្បង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក​នោះ​។​តេ​ឡេ​ស្កូ​ប FAST ដែលជា​កែវពង្រីក​សង្កេត​ថ្មី​ដើរ​ដោយ​កម្លាំង​រលក​វិទ្យុ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ចិន​នោះ មាន​អង្កត់ផ្ចិត​ជាង​៤៨៧​ម៉ែត្រ ហើយ​និង​ចំណាយលុយ​១៨០​ពាន់​លាន​ដុល្លារ ក្នុងការ​បង្កើត​វា​ឡើង​។​ ដំណាក់កាល​ធ្វើតេស្ត និង​ដាក់​ឲ្យ​ដំណើរការ បានចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៦ ហើយ​បច្ចុប្បន្ន វា​ជិត​បានបញ្ចប់​ទាំងស្រុង​ហើយ​។​គោលដៅ​នៃ​ការបង្កើត​តេ​ឡេ​ស្កូ​ប​ខ្នាត​យក្ស​នេះ​ឡើង គឺ​ដើម្បី​សិក្សា​លើ​តារា​ពូ​ល​សា ការរក​ឲ្យ​ឃើញ​ម៉ូ​ឡេ​គុល​កញ្ចុំ​ផ្កាយ ការ​ស្ទង់​អ៊ីដ្រូសែន​អព្យាក្រឹត​ទ្រង់ទ្រាយ​ធំ ហើយ​និង​ការស្វែងរក​ភស្តុតាង​នៃ​ទំនាក់​ទំនងជា​មួយជីវិត​ក្រៅ​ភព​។ ដោយ​គេ​ចាត់ទុក​តេ​ឡេ​ស្កូ​ប FAST​ថា​មាន​ឥទ្ធិ​ភព​ខ្លាំង​ជាង​តេ​ឡេ​ស្កូ​ប​ខ្នាត​យក្ស Arecibo Observatory​របស់​ប្រទេស​ព័រ​តូ​រី​កូ ដល់​ទៅ​៣​ដងនោះ ច្បាស់​ណាស់​ថា វា​គឺជា​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់​ថា ដើម្បី​ពិនិត្យ​មើលថា​តើ​តេ​ឡេ​ស្កូ​ប​មួយ​នេះ នឹង​ចាប់បាន​សញ្ញា​អ្វីខ្លះ​។​លោក Zhu Ming គឺជា​ប្រធាន​ផ្នែក​ទិន្នន័យ និង​សង្កេតការណ៍​វិទ្យាសាស្ត្រ នៅឯ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ និង​ប្រតិបត្តិការ​តេ​ឡេ​ស្កូ​ប FAST​បាន​និយាយថា នៅក្នុង​ដំណើរការ​នៃ​ការអង្កេត​សញ្ញា​ពី​បណ្តុំ​ភព យើង​នឹង​ប្រមូលបាន​ផងដែរ​នូវ​សញ្ញា​ដែល​អាច​បញ្ចេញ​ដោយ​ចារកម្ម​មនុស្ស​ក្រៅ​ភព និង​មនុស្សលោក​យើង​។​ ​លោក​បន្តទៀតថា ទោះបីជា​យ៉ាងណាក៏ដោយ នេះ​គឺជា​បរិមាណ​ការងារ​ដ៏​ធំធេង​មួយ ចាប់តាំងពី​សញ្ញា​ភាគច្រើន​ដែល​យើង​បាន​រកឃើញ គឺ​៩៩​ភាគរយ​នៃ​សញ្ញា​ទាំងនោះ មាន​សំឡេង​ខ្លាំង​ផ្សេងៗ​ពីគ្នា ហេតុ​ដូច្នេះហើយ យើង​ត្រូវការ​ចំណាយពេល​បន្ថែម​ទៀត ដើម្បី​កំណត់​អត្តសញ្ញាណ​សញ្ញា ដែល​យើង​ចង់បាន​នៅក្នុង​សំឡេង​ខ្លាំងៗ​ទាំងនោះ​៕