តើ​ជាម​នុស្ស​ឬក៏​បិសាច​បានជា​ដាច់ចិត្ត​សម្លាប់​កូនប្រុស​ខ្លួនឯង​ដែល​ទើប​កើត​បាន​១៣​ថ្ងៃ​បែបនេះ​?

ព័ត៌មានអន្តរជាតិ
0
339
​ ​ឪពុក​ចិត្តជា​បិសាច បានសម្លាប់​កូនប្រុស​ខ្លួនឯង​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ​។ លោក Michael Anthony Herkal អាយុ​៣៣​ឆ្នាំ មកពី​ទីក្រុង Minneapolis សហរដ្ឋអាមេរិក បាន​ដាច់ចិត្ត​លើកដៃ​អង្រួន​កូន​ខ្លួនឯង​រហូតដល់​ស្លាប់​ដោយ​គ្មាន​ការសោកស្តាយ​អ្វី​សោះឡើយ ក្រោយពី​មាន​ជម្លោះ​ជាមួយ​មិត្តស្រី​រួចមក​នោះ​។​ ​ឃាតករ​សម្លាប់​កូន​ខ្លួនឯង​ម្នាក់នេះ​បាន​ចំណាយពេល​៨០​នាទី ឆែក​តាម Google​ធ្វើ​ពុត​ជា​រក​នរណាម្នាក់ ក្រវែង​ទារក​ទៅលើ​កម្រាល​ឥដ្ឋ ធ្វើ​ឲ្យ​ទារក​មាន​ស្នាម​ជាំ​ពណ៌​ខឿ​វ​នៅត្រង់​គូថ និង​ពិបាក​ដកដង្ហើម មុនពេល​ទូរស័ព្ទ​ហៅ​ឡានពេទ្យ​។​ពេលដែល​គ្រូពេទ្យ​មកដល់ ឃាតករ​ដៃ​ឆៅ​ម្នាក់នេះ បាន​និយាយថា កូនប្រុស​ច្បង​របស់គាត់ ដែលមាន​អាយុ​ទើប​២​ឆ្នាំ​ប៉ុណ្ណោះ​នោះ បាន​ទាញ​ទារក Anthony ឲ្យ​ធ្លាក់​ពីលើ​សា​ឡុង និង​ធ្វើ​គេ​រងរបួស​។​ដល់ពេល​ដែល​គាត់​ត្រូវបាន​សួរចម្លើយ ឃាតករ​ម្នាក់នេះ ក៏បាន​ក្រ​ឡៃ​រឿង​វិញ​ថា ទារក​ទើប​កើត​នេះ បាន​ធ្លាក់​ពីលើ​តុ​កាហ្វេ ខណៈពេលដែល​គាត់​កំពុង​ប្តូរ​កន្ទប​ឲ្យ​។ ទារក Anthony បាន​ស្លាប់​នៅ​រយៈពេល​២​ថ្ងៃក្រោយ នៅក្នុង​មន្ទីរពេទ្យ​។​ ​នៅ​ទីបញ្ចប់​ឪពុក​ចិត្តខ្មៅ​ជាង​សត្វ​ម្នាក់នេះ បាន​សារភាពថា គាត់​បាន​ទះ​កំ​ប្លៀ​ង​កូន Anthony និង​បាន​អង្រួន​ខ្លួន​ទារក​រហូតដល់​បែក​លលា​ដ៏​ក្បាល​ទារក ជាហេតុ​នាំ​ឲ្យ​គេ​ចេញឈាម​នៅក្នុង​ខួរក្បាល​។​តុលាការ​ក៏បាន​សម្រេច​កាត់ក្តី​ឲ្យ​ឃាតករ​ម្នាក់នេះ ជាប់ពន្ធនាគារ​រយៈពេល​២៤​ឆ្នាំ ក្រោយពី​ការសារភាព​របស់គាត់​។​ដោយឡែក ឯកសារ​នៅ​តុល​ការ បាន​រកឃើញ​ផងដែរ​ថា បុរស​ឃោ​ឃៅ​ម្នាក់នេះ ធ្លាប់បាន​វាយ​ធ្វើបាប​មកលើ​ម្តាយ​ទារក​រង​គ្រោះជា​យូរ​មកហើយ​ផងដែរ ហើយ​ធ្លាប់​ទាំង​ជាប់គុក​៤​ខែ​ទៀត ក្រោយ​ការធ្វើ​បាប​នាង​អំឡុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧៕