ញាក់សាច់​! អាយុ​៧​ខែ​សោះ​អាច​ក្លាយជា​អភិបាលក្រុង​វ័យក្មេង​ជាងគេ​បំផុត​របស់​អាមេរិក​

ព័ត៌មានអន្តរជាតិ
0
305
​ អភិបាលក្រុង​វ័យក្មេង​ជាងគេ​បំផុត​របស់​អាមេរិក បាន​ឡើង​ស្បថសច្ចា​ប្រ​ណិ​ទាន​ហើយ​កាលពី​រសៀល​ថ្ងៃអាទិត្យ​កន្លងទៅ ។​ ​នៅ​វ័យ​ទើបតែ​៧​ខែ​ប៉ុណ្ណោះ ក្មេងប្រុស William Charles "Charlie" McMillian ឬ​លោក​អភិបាលក្រុង Charlie ត្រូវបាន​គេ​ធ្វើ​ពិធី​ឡើងកាន់តំណែង​ជា​អភិបាលក្រុង Whitehall នៃ​រដ្ឋ​តិច​ហ្សា​ស់ សហរដ្ឋអាមេរិក​។ មនុស្ស​ជិត​១៥០​នាក់ បាន​ចូលរួម​ពិធី​អបអរសាទរ​ការឡើង​កាន់តំណែង​ថ្មី​របស់លោក​អភិបាលក្រុង​វ័យក្មេង​ម្នាក់នេះ ដែល​រៀបចំឡើង​នៅឯ​មជ្ឈមណ្ឌល Whitehall Community Center ។​ ​លោក​អភិបាល Charlie​ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​បម្រើ​សហគមន៍ Whitehall ស្ថិតនៅ​ក្នុងស្រុក Grimes County ចាប់តាំងពី​ខែតុលា​មកម្ល៉េះ​។​ ​ជា​រៀងរាល់ឆ្នាំ តំណែង​អភិបាលក្រុង​មួយ​នេះ នឹងត្រូវ​ដេញថ្លៃ​នៅឯ​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​ស្ម័គ្រចិត្ត Whitehall Volunteer Fire Department BBQ Fundraiser ។ ក្នុងឆ្នាំនេះ លោក​អភិបាលក្រុង Charlie គឺជា​អ្នក​ហាន​ដេញ ថ្លៃ​ខ្ពស់​ជាងគេ ហេតុ​ដូច្នេះហើយ ទើប​ពួកគេ​ជ្រើស​រើសយក​រូបលោក​ឲ្យ​ធ្វើជា​អភិបាលក្រុង​វ័យក្មេង​ជាងគេ​បំផុត​របស់​អាមេរិក​។​ ​លោក Chad McMillan ដែលជា​ឪពុកចិញ្ចឹម​របស់​អភិបាល​វ័យក្មេង​រូបនេះ បាន​និយាយថា បាវចនា​របស់លោក Charlie គឺ​ធ្វើ​ឲ្យ​អាមេរិក​ចិត្តល្អ​ម្តងទៀត​។ ​លោក Chad បាន​និយាយថា លោក Charlie ស្រលាញ់​និន្នាការ​នយោបាយ​ទាំងអស់ ទាំង​អ្នក​សាធារណរដ្ឋ អ្នកប្រជាធិបតេយ្យ និង​អ្នក​ឯករាជ្យ​។ មិន​សំខាន់​ថា​អ្នកនោះ​មាន​ជីវប្រវត្តិ​បែបណា​ទេ គាត់​ស្រលាញ់​ពួកគេ​ទាំងអស់ ហើយ​យើង​សង្ឃឹមថា គាត់​នឹង​អាច​បង្រួបបង្រួម​ប្រទេស​របស់​ពួកយើង​ជាក់​ជាពុំខាន​នោះឡើយ​។​ ​លោក​អភិបាលក្រុង Charlie​និង​ក្រុមគ្រួសារ​របស់គាត់ នឹង​បំពេញ​ទស្សនកិច្ច​មកកាន់​សភា​ក្នុងស្រុក ហើយ​និង​សមាជិក​ព្រឹទ្ធសភា លោក Ted Cruz នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង Washington D.C ៕ ​