អាល្លឺម៉ង់​ធ្វើ​ឲ្យ​រុស្ស៊ី​ដេក​ភ័យ បញ្ជូន​រថ.ក្រោះ​ប្រឆាំងនឹង​យន្ដហោះ​ច.ម្បាំង ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
107
​រដ្ឋធានី​គៀវ​៖ ក្រោយពេល​អធិការបតី​អាល្លឺម៉ង់ បាន​សន្យា​ផ្ដល់​រថក្រោះ​ប្រឆាំងនឹង​យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង នៅក្នុង​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​គៀវ កាលពីពេល​កន្លងមក ប៉ុន្ដែ​នៅពេលនេះ ក្រុង​ប៊ែ​រ​ឡាំង បាន​បញ្ជូន​គ្រឿង​សឹក​ទាំងនោះ ទៅដល់​ប្រទេស​អ៊ុយ​ក្រែ​ន ជា​បណ្ដើរ​ហើយ សម្រាប់​យកទៅ​ការពារ​ទឹកដី​របស់​ពួកគេ ទប់​ទល់នឹង​កម្លាំង​ទាហាន​រុស្ស៊ី​។​


​សារព័ត៌មាន Petra បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែកក្កដា ថា លោក អា​ឡែ​សេ រ៉ែ​ស្នី​កូវ (Aleksey Reznikov) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានបញ្ជាក់ នៅក្នុង​ការ​ថ្លែង តាម​កញ្ចក់​ទូរទស្សន៍ គ្រប់​គង​ដោយ​រដ្ឋ​អ៊ុយ​ក្រែ​ន​ថា «​យើង​កំពុង​រង់ចាំ​ជំនួយ​រថក្រោះ Gepard ចំនួន​១៥​គ្រឿង ជាដំបូង បញ្ជូន​មកពី​ប្រទេស​អាល្លឺម៉ង់​។ ប៉ុន្ដែ​ឥឡូវនេះ រថ​គ្រោះ Gepard ចំនួន​៣​គ្រឿង បាន​មកដល់​រដ្ឋធានី​ក្រុង​គៀវ រួចហើយ​។ រថក្រោះ​ទាំងនេះ ក៏បាន​ទៅ​ធ្លាក់​ដល់ដៃ​របស់​កម្លាំង​ការពារ​ទឹកដី​របស់​យើង​ហើយ​ដែរ​។ គ្រឿង​យុ​ទ្ធោ​បរ​ណ៍ ដែលជា​ជំនួយ​របស់​អាល្លឺម៉ង់ ទាំងនេះ ក៏​ជា​ប្រព័ន្ធ​ការពារ​ប្រឆាំងនឹង​យន្តហោះ​ចម្បាំង អាចជួយ​ដល់​កិច្ចការពារ​ទឹកដី​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ថែមទៀត​ផង​»​។​


​អធិការបតី​អាល្លឺម៉ង់ នៅក្នុង​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅក្នុង​ទីក្រុង​គៀវ កាលពីពេល​កន្លងទៅ បាន​សន្យាថា ក្រុង​ប៊ែ​រ​ឡាំង នឹង​បញ្ជូន​រថក្រោះ​ប្រឆាំងនឹង​យន្ដហោះ​ចម្បាំង Gepard យ៉ាងតិច ចំនួន ៣០​គ្រឿង មកជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ដោយឡែក ការដឹកជញ្ជូន​រថក្រោះ ចំនួន​១៥​គ្រឿង ជា​លើកដំបូង ត្រូវគេ​រំពឹងថា នឹងធ្វើ​ឡើងមក​ដល់​មុន​ដំណាច់ខែ​កក្កដា នេះ ខណៈ​រថក្រោះ ចំនួន​១៥​គ្រឿង​ផ្សេងទៀត នឹងត្រូវ​ដឹកជញ្ជូន មកកាន់​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ខែសីហា​ប បន្ថែមទៀត​៕​