លោក​ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​ទី​៣ នៅក្នុង​ប្រវត្តិសាស្ត្រ​ដែល​ត្រូវបាន ……

ព័ត៌មានអន្តរជាតិ
0
239
​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សភា​អាមេរិក បានសម្រេច​អនុម័ត​បទចោទប្រកាន់​ជា​ផ្លូវការ​ចំនួន​ពីរ ទៅលើ​លោក​ដូ​ណា​ល់ ត្រាំ​។ បទ​ចោទ​នេះ គឺជា​សញ្ញា​មួយ ដើម្បី​ឈានទៅដល់​ការទម្លាក់​លោក​ដូ​ណា​ល់ ត្រាំ ចេញពី​តំណែង​ប្រធានាធិបតី​។ នៅក្នុង​ប្រវត្តិ​នយោបាយ​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ គឺជា​ប្រធានាធិបតី​ទី​៣ ហើយ ដែល​ត្រូវ​រង​បទចោទប្រកាន់​បែបនេះ និង​ត្រូវ​ប្រឈម​សវនាការ​ក្តី​បន្ទាប់​នៅ​ព្រឹទ្ធសភា នា​ខែមករា​ខាងមុខ​។ ​បន្ទាប់ពី​ការជជែក​គ្នា​តឹងសរសៃក​អស់​រាប់​ម៉ោង​រួចមក សមាជិក​រដ្ឋសភា​អាមេរិក​ក​ឈានដល់​ការបោះឆ្នោត​ចោទប្រកាន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ សមាជិក​រដ្ឋសភា​ភាគច្រើន បាន​បោះឆ្នោត​គាំទ្រ​មាត្រា​នៃ​ការដកតំណែង​ចំនួន​ពីរ ដែល​ចោទ​លោក ត្រាំ ពីបទ​រំលោភបំពាន​អំណាច និង​ការបង្អាក់​ដំណើរការ​ស​ភា​ក្នុងការ​ស៊ើបអង្កេត​លើ​ករណី​ដែល​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បរទេស​ចាត់​ការ​គូប្រជែង​របស់ខ្លួន​។ កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ជាដើម​ហេតុ​នៃ​រឿងនេះ​។​ ​សម្រាប់​ករណី​បំពាន​អំណាច សមាជិកសភា​ចំនួន​២៣០ បាន​បោះឆ្នោត​គាំទ្រ ខណៈ​សមាជិក​ចំនួន​១៩៧​នាក់​ទៀត បោះឆ្នោត​ប្រឆាំង​។ សមាជិកសភា​គាំទ្រ​ភាគច្រើនបំផុត គឺ​មកពី​បក្ស​ប្រជាធិបតេយ្យ​ដែល​កាន់កាប់​សំឡេង​ភាគច្រើន​ក្នុង​សភា​។ ប៉ុន្តែ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ពីរ​នាក់ បោះឆ្នោត​ប្រឆាំង​ដូចគ្នា​នឹង​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ទាំងអស់​។   ​គួរ​បញ្ជាក់ដែរថា នៅក្នុង​សភា ស្តីពី​ការចោទប្រកាន់​ទោស​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានអូសបន្លាយ អស់​រយៈពេល​ជាង​១០​ម៉ោង ហើយ​នៅ​មិនទាន់​បញ្ចប់​នៅឡើយ ។ ក្រោយ​ការជជែក​ដេញដោល បានបញ្ចប់ សភា និង​បោះឆ្នោត​ចោទប្រកាន់​ទោស​ជា​ផ្លូវការ ។ ​គណបក្ស​បក្ស​ប្រជាធិបតេយ្យ នៅក្នុង​សភា បាន​ស្រាវជ្រាវ អស់​រយៈពេល​២​ខែ​កន្លងមក ដោយ​ចោទប្រកាន់​លោក​ត្រាំ ដាក់​គំនាប​ទៅលើ​អ៊ុយ​ក្រែ​ន​ឲ្យ​ស្រាវជ្រាវ​ចោទប្រកាន់​គូប្រជែង​តំណែង​ប្រធានាធិបតី គឺ​លោក Joe Biden និង​កូនប្រុស ពីមុន​ជំនួញ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ៕