ខ្លា​ចាប់​ហែក​ស៊ី​កូនក្មេង​ដូច​ហែក​ស៊ី​មាន់​ជា​បន្តបន្ទាប់​កំពុង​ធ្វើ​ឲ្យ​អ្នកភូមិ​ឆោ​រ​ឡោ​រក​អ្នក​ជួយ​ធ្វើ​អន្តរាគមន៍​

ព័ត៌មានអន្តរជាតិ
0
368
​ សត្វ​ខ្លា​មួយ​ក្បាល​បាន​ចាប់​ហែក​ស៊ី​ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ និង​ធ្វើ​ឲ្យ​មិត្ត​របស់គេ​អាយុ​៤​ឆ្នាំ​ម្នាក់ទៀត រងរបួស​យ៉ាងធ្ងន់ធ្ងរ ពេលដែល​ពួកគេ​កំពុង​លេង​នៅក្រៅ​ផ្ទះ​ស្ថិតនៅ​ក្នុងភូមិ​មួយកន្លែង​របស់​ប្រទេស​ឥណ្ឌា​។​ ​ ​សាកសព​សល់​ពាក់កណ្តាល​ខ្លួន​របស់​ក្មេងប្រុស Chetan អាយុ​៥​ឆ្នាំ ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ចម្កា​អំពៅ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​ជាង​៣០០​ម៉ែត្រ​ពី​ភូមិ Prempuri រដ្ឋ Uttar Pradesh ដោយ​ប្រអប់ដៃ​ទាំង​២​របស់​ក្មេងប្រុស ត្រូវ​ដាច់ចេញពី​ខ្លួន ខណៈដែល​មិត្ត Nishuរបស់គេត្រូវបានរួសរាន់បញ្ជូនទៅកាន់​មន្ទីរពេទ្យ ក្រោយ​ត្រូវ​ខ្លាខាំ​ចំ​កញ្ចឹងក​.​ធ្វើ​ឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ​។ក្មេងប្រុសទាំង២បានស្រែកសុំឲ្យ​គេ​ជួយ ក្រោយ​ពួកគេ​ឃើញ​សត្វ​ខ្លា​នៅក្នុង​ភូមិ​។ វាគឺជាការវាយប្រហារលើកទី២ហើយត្រឹមរយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​រដ្ឋ Uttar Pradesh ។​ក្រុម​អ្នកភូមិ បានចាប់ផ្តើម​ស្វែងរក​ក្មេងប្រុស Chetan បន្ទាប់ពី​ការវាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ មុន​ពេលដែល​ប្រទះឃើញ​សាកសព​របស់​ក្មេងប្រុស​។​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ផ្នែក​ខាង​ខ្នង ដៃ និង​ក្បាល​របស់​ក្មេងប្រុស បាន​បាត់ ខណៈដែល​ប្រអប់ដៃ បាន​ដាច់ចេញពី​ខ្លួន​របស់គេ​។​គួរ​ឲ្យ​ដឹងថា ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ទៀត ឈ្មោះ Rohan ត្រូវបាន​ខាំ​ពាំ​យកទៅ​ដោយ​សត្វ​ខ្លា​នៅក្នុង​ភូមិ Akbarpur Chauganva ដែលមាន​ចម្ងាយ​ឆ្ងាយ​ពីនេះ​ប្រហែល​៦៤០​គ​.​ម កាលពី​ថ្ងៃអាទិត្យ មុនពេល​ក្មេងប្រុស ត្រូវបាន​សង្គ្រោះ​វិញ ដោយ​ក្រុមគ្រួសា​របស់គេ​។​ ​ក្រុម​អាជ្ញាធរ​ឥណ្ឌា​បាន​និយាយថា ពួកគេ​បានដាក់​អន្ទាក់​ដើម្បី​ចាប់​ខ្លា ហើយ​និង​បើក​ការស៊ើបអង្កេត​លើករណីសម្លាប់ក្មេងប្រុសនេះក្រោយការវាយប្រហាររបស់សត្វខ្លាហើយក្រុមមន្ត្រីរុក្ខាប្រម៉ាញ់ក៏បានបង្កើន​ការដើរ​ល្បាត​របស់​ពួកគេ​ផងដែរ ដើម្បី​តាមឃ្លាំមើល​ការបង្ហាញ​ខ្លួន​របស់​ស​ត្វ​ខ្លា​។យោងតាមសេចក្តីរាយការណ៍​ពី​កាសែត The Times of Indiaបានឲ្យដឹងថាមាននូវករណីវាយប្រហារ​ពីស​ត្វ​ខ្លា​៦​លើក​រួចមកហើយ​នៅក្នុង​រដ្ឋ Uttar Pradesh កាលពី​ខែ​មុន​៕