ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ម្ចាស់​ក្ស​ត្រី​ចូលចិត្ត​ធ្វើសង្គ្រាម​ជាង​ស្តេច​ទៅទៀត​

ព័ត៌មានអន្តរជាតិ
0
289
​ក្រុម​អ្នកវិទ្យាសាស្ត្រ បានន​រកឃើញថា ម្ចាស់​ក្ស​ត្រី​នៅក្នុង​ប្រវត្តិសាស្ត្រ​ចូលចិត្ត​ធ្វើសង្គ្រាម​ជាង​ស្តេច​រហូតដល់​ទៅ​៣៨.៨​ភាគរយ​ឯណោះ​។​នៅពេលដែល​លោក Steven Pinker ដែលជា​អ្នកនិពន្ធ និង​ជា​ចិត្តវិទូ​សញ្ជាតិ​កាណាដា ប្រកាសថា បុរស​ចូលចិត្ត​ញុះញង់​ឲ្យ​មាន​សង្គ្រាម និង​ការ​ប្រល័យពូជសាសន៍​ស្ទើ​តែ​ទាំងអស់​នៅលើ​ពិភពលោក​នោះ ក្រុម​អ្នកស្រាវជ្រាវ​សហរដ្ឋអាមេរិក បានធ្វើ​តេស្ត​ផ្លូវការ ថា​តើ​មាននូវ​សន្តិភាព​ពិតប្រាកដ​ដែរឬទេ ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ស្រី ប៉ុន្តែ​លទ្ធផល បានបង្ហាញ​ពី​ភាពផ្ទុយ​គ្នា​ស្រឡះ​ចំពោះ​ការលើកឡើង​របស់លោក Pinker ពោលគឺ​មេដឹកនាំ​ស្រី ចូលចិត្ត​ធ្វើសង្គ្រាម​ច្រើនជាង​មេដឹកនាំ​ប្រុស​។​ ​នៅក្នុង​រឿងព្រេង ទេវ​កថា និង​រឿងនិទាន មានតែ​ស្តេច​ទេ​ដែលជា​អ្នក​ប្រកាសសង្គ្រាម និង​ចូលរួម​ច្បាំង​នៅលើ​សមរភូមិ​សង្គ្រាម​ដ៏​អស្ចារ្យ ហើយ​និង​មានតែ​ម្ចាស់​ក្ស​ត្រី​ទេ ដែល​ចង់​ឲ្យ​មាន​សន្តិភាព ជាជាង​ចង់​បង្ក​សង្គ្រាម​។ ប៉ុន្តែ​ការសិក្សា​ថ្មី បាន​បង្ហាញថា​ម្ចាស់​ក្ស​ត្រី​ចូលចិត្ត​ធ្វើសង្គ្រាម​ខ្លាំងណាស់​អស់​រយៈពេល​រាប់សិប​សតវត្សរ៍​កន្ល​ង​មកនេះ ពោលគឺ​ចូលចិត្ត​ធ្វើសង្គ្រាម​ជិត​៣៩​ភាគរយ​ច្រើនជាង​ស្តេច​។​ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ Oeindrila Dube មកពី​សាក​វិទ្យាល័យ Chicago បានធ្វើ​ការវិភាគ​លើ​ការសម្រេចចិត្ត​របស់រ​បស់​ស្តេច និង​ម្ចាស់​ក្ស​ត្រី​អឺរ៉ុប ដែល​បាន​គ្រងរាជ្យសម្បត្តិ​ចន្លោះ​ឆ្នាំ​១៤៨០​និង​ឆ្នាំ​១៩១៣​នៃ​គ​.​ស ដែលមាន​ស្តេច និង​ម្ចាស់​ក្ស​ត្រី​គ្រប់គ្រង​រហូតដល់​ទៅ​១៩៣​អង្គ នៅតាម​បណ្តា​ប្រទេស​ចំនួន​១៨​។​នៅក្នុង​អត្ថបទ​មួយ​ចុះផ្សាយ​លើ​ទំព័រ​កាសែត Daily Mail បាន​ឲ្យ​ដឹងថា រយៈពេល​៤០០​ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​អឺរ៉ុប ម្ចាស់​ក្ស​ត្រី​គឺ​ចូលចិត្ត​ធ្វើសង្គ្រាម​ខ្លាំងណាស់ ដែល​រួមទាំង​ម្ចាស់​ក្ស​ត្រី Catherine ដែល​បានធ្វើ​ឲ្យ​រុស្ស៊ី​ក្លាយជា​ប្រទេស​បង្ក​សង្គ្រាម ម្ចាស់​ក្ស​ត្រី Elizabeth I របស់​ចក្រភព​អង់គ្លេស ដែល​បាន​ផ្តួលរំលំ​កង​នាវា​អេ​ស្ប៉ា​ញ Armada​ក្នុង​ឆ្នាំ​១៥៨៨ ហើយ​និង​ម្ចាស់​ក្ស​ត្រី Isabella I ដែល​បាន​ដឹកនាំ​អេ​ស្ប៉ា​ញ​គ្របដណ្តប់​ពិភពលោក​ន​អំឡុង​សតវត្សរ៍​ទី​១៥ និង​ទី​១៦​។​ ​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ជាង​១៩៣​រជ្ជកាល​គ្រប់គ្រង​ដោយ​ម្ចាស់​ក្ស​ត្រី គឺ​ស្មើនឹង​៣៩​ភាគរយ​ច្រើន​ចូលចិត្ត​ធ្វើសង្គ្រាម​ជាង​ស្តេច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះទេ ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញ​ទៀតថា រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់​ក្ស​ត្រី ច្រើនតែ​ធ្លាក់​នៅក្នុង​ជម្លោះ និង​សង្គ្រាម ជាជាង​រដ្ឋ​ដែល​ដឹកនាំ​ដោយ​ស្តេច​៕