ប្រទះឃើញ​ផូស៊ីល ប្រភេទ​សត្វ​ជាប់សែស្រឡាយ​ដាយ​ណូ​ស័​រ​

ព័ត៌មានអន្តរជាតិ
0
367
Mokèlé-mbèmbé គឺជា​ឈ្មោះ​ដែល​គេ​ផ្តល់ជូន​សម្រាប់​សត្វ​ចម្លែក ដែល​គេ​ជឿជាក់ថា កំពុង​រស់នៅក្នុង​អាង​ទន្លេ​លើ​នៃ​ទន្លេ​កុង​ហ្គោ ដែល​ហូរ​កាត់​ប្រទេស​កុង​ហ្គោ និង​កា​រូ​ម ក៏ដូចជា​នៅក្នុង​បឹង Lake Tele ប្រទេស​កុង​ហ្គោ ហើយ​និង​តំបន់​ក្បែរៗ​នោះ អស់​រយៈពេល​រាប់សិប​លាន​ឆ្នាំ​មកហើយ​។​លោក Paul Ohlin គឺជា​សាសនា​ទូត ដែល​បាន​ចំណាយពេល​ជាច្រើន​ទសវត្សរ៍​នៅ​ប្រទេស​កុង​ហ្គោ និង​អាហ្វ្រិក​កណ្តាល​នោះ បាន​និយាយថា​ឈ្មោះ​សត្វ​ចម្លែក​មួយ​នេះ​ដកស្រង់​ចេញពី​ភាសា Lingala ឬ​គេ​ហៅ​ម្យ៉ាង​ទៀតថា ជា​សត្វ​ឥ​ន្ធ​នូ​។​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ការរៀបរាប់​ជាច្រើន​ពី​ភិនភាគ​រូបរាង​របស់​សត្វ​ចម្លែក Mokèlé-mbèmbé ត្រូវបាន​ផ្តល់ជូន​។ ​ ឯកសារ​មួយចំនួន បាន​អះអាងថា សត្វ​ចម្លែក​មួយ​នេះ មាន​មាឌធំ​ខ្លាំងណាស់ ហើយ​មា​នក​.​វែង​តែ​ក្បាល​តូច ក៏ដូចជា​កន្ទុយ​វែង​។ ឯកសារ​ខ្លះទៀត បាន​និយាយថា សត្វ​ចម្លែក Mokèlé-mbèmbé គឺជា​សត្វ​ស៊ី​រុក្ខជាតិ​ជា​ចំណី ដែល​រស់នៅ​តាម​រូង​ក្បែរ​ដង​ទន្លេ ជា​កន្លែង​ដែល​ពួកវា​អាច​ស្វែងរក​ចំណី​បាន​យ៉ាង​ងាយស្រួល ។​ថ្វីត្បិតតែ​វា​ជា​សត្វ​មិន​ស៊ីសាច់​ជា​ចំណី​យ៉ាងណាក្តី តែ​គេ​គិតថា សត្វ​ចម្លែក Mokèlé-mbèmbé គឺជា​សត្វ​កាច​សាហាវ​បំផុត​បើសិនជា​មនុស្ស​ហ៊ាន​ចូលទៅ​ជិត​វា​។ នៅក្នុង​ឯកសារ​មួយ បាន​អះអាងថា សត្វ​អម្បូរ​នេះ មាន​ស្នែង​តែ​១​ប៉ុណ្ណោះ ដូចគ្នា​នឹង​សត្វ​រមាស​អញ្ចឹង​ដែរ គឺជា​ស្នែង​មួយ​ដែល​អាច​សម្លាប់សត្វ​ដំរី​បាន​។​ទោះបីជា​យ៉ាងណាក៏ដោយ​មាននូវ​អំណះអំណាង​មួយចំនួនទៀត ថា សត្វ Mokèlé-mbèmbé គឺជា​សត្វ​ដែល​គ្រាន់​តែមាន​នៅក្នុង​រឿងព្រេង​ប៉ុណ្ណោះ ពោលគឺ​វា​គ្មាន​រូបរាង​ពិតប្រាកដ​នោះទេ​។​ប៉ុន្តែ របាយការណ៍​ដំបូង​ពី​វត្តមាន​របស់​សត្វ Mokèlé-mbèmbé ដែល​គេ​បាន​ប្រទះឃើញ​ដាន​ដោយ​លោកខាងលិច​នោះ មាន​តាំងពី​ឆ្នាំ​១៧៧៦​មកម្ល៉េះ ហើយ​វា​ត្រូវបាន​ចែកចាយ​ដល់​សាសនា​ទូត​បារាំង​ប្រចាំ​នៅ​តំបន់​ទន្លេ​កុង​ហ្គោ ដោយ​សាសនា​ទូត Liévin-Bonaventure Proyart ។​លោក Proyart បាន​អះអាងថា លោក​បានឃើញ​ដានជើង​ដ៏​ធំ​មួយ​ដែលមាន​ប្រវែង​អង្កត់ផ្ចិត​១​ម៉ែត្រ ជាមួយនឹង​ដាន​ក្រ​ញ៉ាំ​ទៀតផង របស់​សត្វ​នៅក្នុង​តំបន់​នោះ​។ សត្វ​មួយ​ក្បាល​នេះ​បាន​បន្សល់ទុក​ដានជើង​ទាំងនេះ តែ​គេ​មិនបាន​ឃើញ​វា​ដោយផ្ទាល់​ភ្នែក​នោះទេ​។​ ​ក្រុម​អ្នកស្រាវជ្រាវ បាន​អះអាងថា បើសិនជា​សត្វ​ចម្លែក Mokèlé-mbèmbé បាន​រស់រាន​ដោយ​គ្មាន​ការផ្លាស់ប្តូ​នៅ​អាង​ទន្លេ​លើ​នៃ​ទន្លេ​កុង​ហ្គោ អស់​រយៈពេល​៦៥​លាន​ឆ្នាំ​កន្លងមកនេះ​ពិតមែន នោះ​ប្រហែលជា​ពួកវា​មាន​មាឌធំៗ​មិន​ចាញ់​សត្វ​ដាយ​ណូ​ស័​រ ប៉ុន្មាន​នោះទេ​៕