តុលាការ​របប​សឹក​មី​យ៉ាន់​ម៉ា កាត់ទោស​អតីត​សមាជិកសភា ដាក់ពន្ធនាគារ​ជាង​១៧០​ឆ្នាំ​

ព័ត៌មានអន្តរជាតិ
0
88


​រដ្ឋធានី​ណៃ​ពិដោរ​៖ រហូតមកដល់​ពេលនេះ តុលាការ​របប​សឹក​មី​យ៉ាន់​ម៉ា បាន​កាត់ទោស​ដាក់ពន្ធនាគា​រ រយៈពេល​១៧៣​ឆ្នាំ ប្រឆាំងនឹង​អតីត​សមាជិកសភា​ម្នាក់ មកពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​លោ​ស្រី អ៊ោ​ង សាន់​ស៊ូ​ជី (Aung San Suu Kyi) ដែល​ត្រូវ​បណ្ដេញ​ចេញពី​អំណាច​។​

​សារព័ត៌មាន ABC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២ ខែវិច្ឆិកា ថា តុលាការ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា គ្រប់គ្រង​ដោយ​របប​យោធា កាលពី​ថ្ងៃ​ចន្ទ បាន​កាត់ទោស ដាក់ពន្ធនាគារ រយៈពេល​១៤៨​ឆ្នាំ ប្រឆាំងនឹង​លោក វីន ម្យី​ន ហ្លាំ​ង (Win Myint Hlaing) អាយុ​៥២​ឆ្នាំ ជា​អតីត​សមាជិកសភា មកពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​លោ​ស្រី អ៊ោ​ង សាន់​ស៊ូ​ជី ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​អំណាច កាលពី​ឆ្នាំមុន បន្ថែម​ពីលើ​ទោសទណ្ឌ ដែល​ត្រូវបាន​កាត់ កាលពីមុន​។ ជាមួយនឹង​ការផ្ដន្ទាទោស​ថ្មី ពី​តុលាការ ក្រោម​របប​យោធា​មី​យ៉ាន់​ម៉ា ធ្វើ​ឲ្យ​គាត់ ត្រូវ​ជាប់ពន្ធនាគា​រស​រុ​ប ទាំង​មុន និង ក្រោយ មាន​រយៈពេល​១៧៣​ឆ្នាំ​។​

​តុលាការ នៅក្នុង​របប​យោធា​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​ចន្ទ បានសម្រេច​ផ្ដន្ទាទោស ប្រឆាំងនឹង​លោក Win Myint Hlaing ក្រោយ​ការសម្រេច​សាលក្រម​ប្រឆាំងនឹង​រូបគាត់ ក្រោម​ការចោទប្រកាន់​ពីបទ​ភេរវកម្ម​។ នេះ​ជាការ​កាត់ទោស ដាក់ពន្ធនាគារ មាន​រយៈពេល​វែង​បំផុត សម្រាប់​អតីត​សមាជិក នៃ​រដ្ឋាភិបាល​របស់លោក​ស្រី Aung San Suu Kyi និង គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី ចាប់តាំងពី​លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង​ហ្លា​ង (Min Aung Hlaing) បាន​ដឹកនាំ​កងទ័ព ធ្វើ​រដ្ឋប្រហារ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមក​៕​